ឱកាសទទួលបានអាហារូបករណ៍សម្រាប់ថ្នាក់ឧត្ដមសិក្សា
កម្មវិធីបណ្ណាល័យអ្នកប្រយុទ្ធ មានកិត្តិយសជម្រាបជូនសិស្សថ្នាក់ទី១២ នៅក្នុងខេត្តព្រះវិហារ ឱ្យបានជ្រាបថា កម្មវិធីបណ្ណាល័យអ្នកប្រយុទ្ធ បានប្រកាសបើកទទួលពាក្យអាហារូបករណ៍សម្រាប់ថ្នាក់ទី១២ ដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រមានតម្លៃស្មើ ដើម្បីបន្ដការសិក្សាថ្នាក់ឧត្ដមសិក្សា កម្រិតបរិញ្ញាបត្រ និងសិស្សថ្នាក់ទី១២ដែលមិនបានប្រឡងជាប់សញ្ញាបត្រខាងលើនេះ ដើម្បីបន្ដការសិក្សាថ្នាក់ឧត្ដមសិក្សា កម្រិតបរិញ្ញាបត្ររង នៅគ្រឹះស្ថានឧត្ដមសិក្សានៅក្នុងខេត្តព្រះវិហារ។
បេក្ខជនដែលមានចំណាប់អារម្មណ៍ អាចទៅទទួលយកពាក្យស្នើសុំ នៅបណ្ណាល័យអ្នកប្រយុទ្ធ ឬទាញយកនៅខាងក្រោមនេះ។
បេក្ខជនតម្រូវឱ្យប្រគល់ពាក្យស្នើសុំ ជា ទម្រង់ PDF និងស្កេនឯកសារភ្ជាប់ មកកាន់ Google Form ឬ តាមរយៈអ៊ីមែល library@opendevcam.net ។
សម្គាល់៖ ការដាក់ពាក្យស្នើសុំចាប់ផ្ដើមបើកពីពេលនេះតទៅរហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង៤រសៀល។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកលេខទូរសព្ទ 087978698 ឬតាមរយៈអ៊ីមែល library@opendevcam.net ឬ prayuters.library@gmail.com ។
អង្គការទិន្នន័យអំពីការអភិវឌ្ឍ