ការ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​រវាង​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី​ និង​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា

​នៅ​ថ្ងៃ​ទី​ ១៧​ ខែ​មិ​នា​ ឆ្នាំ​ ២០២១​ គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​ការ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​រវាង​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី​ និង​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ ​ក្នុង​អនុស្សរណៈ​នេះ​ គណៈមេធាវី​មាន​កាតព្វកិច្ច​ផ្តល់​សេវា​ការពារ​ក្តី​ដល់​ស្ត្រី​ និង​ក្មេង​ស្រី​ក្រីក្រ​ដែល​រង​គ្រោះ​ដោយ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ រង​គ្រោះ​ក្នុង​ករណី​រំលោភ​បំពាន​ផ្លូវភេទ​ រង​គ្រោះ​ក្នុង​ករណី​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​ និង​រង​គ្រោះ​ក្នុង​ករណី​ពិសេស​ពាក់ព័ន្ធ​ការ​បំពាន​សិទ្ធិ​ កិត្តិយស​ និង​សេចក្តី​ថ្លៃថ្នូរ​របស់​ស្ត្រី​ ឬ​ផ្តល់​មេធាវី​តំណាង​ដោយ​អាណត្តិ​ដល់​ស្ត្រី​ដែល​លែងលះ​បណ្តាល​មក​ពី​អំពើ​ហិង្សា​។​

គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា

ទាញយក៖ pdf