សេចក្តីថ្លែងការណ៍​របស់​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​៖​ ការ​បន្ត​ការ​ឈ្លានពាន​របស់​កងកម្លាំង​យោធា​ថៃ​មក​លើ​កម្ពុជា​ គឺជា​ការ​បំផ្លាញ​សន្តិភាព​ និង​ការ​រំលោភសិទ្ធិ​មនុស្ស​យ៉ាងធ្ងន់ធ្ងរ​

​នៅ​ថ្ងៃ​ទី​៨​ ខែធ្នូ​ ឆ្នាំ​២០២៥​ គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ (​គ​.​ស​.​ម​.​ក​.)​ បាន​ចេញ​សេចក្តីថ្លែងការណ៍​ ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ ចំពោះ​អំពើ​អមនុស្សធម៌​ ព្រៃផ្សៃ​ គ្មាន​ច្បាប់ទម្លាប់​ និង​ជា​ឧក្រិដ្ឋកម្ម​ ដែល​កង​កម្លាំងយោធា​ថៃ​បាន​ប្រព្រឹត្ត​មក​លើ​បូរណភាព​ដែនដី​ និង​ប្រជាពលរដ្ឋ​ស្លូតត្រង់​របស់​កម្ពុជា​ នៅ​តាម​ព្រំដែន​កម្ពុជា​-​ថៃ​ ក្នុង​ថ្ងៃ​ទី​៧-៨​ ខែធ្នូ​ ឆ្នាំ​២០២៥​។​ គ​.​ស​.​ម​.​ក​.​ បាន​គូសបញ្ជាក់​ថា​ ការ​វាយប្រហារ​របស់​ថៃ​លើ​ទីតាំង​យោធា​ និង​ស៊ី​វិល​កម្ពុជា​ បាន​បំពាន​យ៉ាងធ្ងន់ធ្ងរ​លើ​ច្បាប់​មនុស្សធម៌​អន្តរជាតិ​ និង​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ​។​ គ​.​ស​.​ម​.​ក​.​បាន​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ​ ពិសេស​សហគមន៍​សិទ្ធិ​មនុស្ស​ ឲ្យ​ថ្កោលទោស​ទ​ង្វើ​របស់​ប្រទេស​ថៃ​ ហើយ​បាន​បញ្ជាក់​ពី​ការ​ប្ដេជ្ញា​ចិត្ត​ឥត​ងាករេ​របស់​កម្ពុជា​ក្នុង​ការ​គោរព​បទ​ឈប់​បាញ់​ និង​ដោះស្រាយ​ជម្លោះ​ដោយ​ស​ន្​

គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​

ទាញយក៖ pdf