សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្តីពីសេចក្តីសម្រេចរបស់គណៈកម្មការអឺរ៉ុបពាក់ព័ន្ធនឹងប្រព័ន្ធអនុគ្រោះពន្ធ EBA
នៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០២០ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានចេញផ្សាយសេចក្តីថ្លែងការណ៍មួយដើម្បីឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់គណៈកម្មការអឺរ៉ុបពាក់ព័ន្ធនឹងប្រព័ន្ធអនុគ្រោះពន្ធ EBA។
យោងតាមសេចក្តីថ្លែងការណ៍នេះ រាជរដ្ឋាភិបាលកម្ពុជា មានការសោកស្តាយចំពោះសេចក្តីសម្រេចដ៏អយុត្តិធម៌របស់គណៈកម្មការអឺរ៉ុប ពាក់ព័ន្ធនឹងការដកជាបណ្តោះអាសន្ននូវផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ “គ្រប់មុខទំនិញលើកលែងតែសព្វាវុធ” ដែលអនុលោមតាមមាត្រា ១៩ នៃបទប្បញត្តិ ស្តីពីប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់សហភាពអឺរ៉ុប ដោយលើកឡើងថា ទស្សទានស្តីពី “ការរំលោភបំពានធ្ងន់ធ្ងរ និងមានលក្ខណៈជាប្រព័ន្ធ” ផ្តើមចេញពីការភាន់ច្រលំ និងការយល់ខុសអំពីតថភាពជាកស្តែងនៅកម្ពុជា។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ