សេចក្តីថ្លែងការណ៍ស្តីពីបញ្ហា និងការប្រឈមរបស់ស្ត្រីជនជាតិដើមភាគតិចលើការអនុវត្តច្បាប់ និងសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីព្រៃឈើ និងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ
នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ សម្ព័ន្ធជនជាតិដើមភាគតិចកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ស្តីពីបញ្ហា និងការប្រឈមរបស់ស្ត្រីជនជាតិដើមភាគតិចលើការអនុវត្តច្បាប់ និងសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីព្រៃឈើ និងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។
សហគមន៍ និងអង្គការសមាគមជនជាតិដើមភាគតិចសរុបចំនួន ៤៨នាក់ ក្នុងនេះក្រុមស្ត្រីជនជាតិដើមភាគតិចចំនួន ៣៦នាក់ បានរៀបចំវេទិកាពិគ្រោះយោបល់ថ្នាក់ជាតិរបស់ខ្លួនស្តីពី “បញ្ហា និងការប្រឈមរបស់ស្ត្រីជនជាតិដើមភាគតិចលើការអនុវត្តច្បាប់ និងសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីព្រៃឈើ និងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ” ព្រមទាំងវត្តមានតំណាងក្រសួងមកពីរាជរដ្ឋាភិបាល សមាជិករដ្ឋសភា សមាជិកព្រឹទ្ធសភា ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ និងអ្នកសារព័ត៌មាន។
សម្ព័ន្ធជនជាតិដើមភាគតិចកម្ពុជា