ការ​ពង្រឹង​ការ​អនុវត្តន៍​វិធានការ​ការពារ​ការ​ចម្លង​វីរុស​កូ​វី​ដ​-១៩​ (​រួម​ទាំង​ពពួក​បំប្លែង​ថ្មី​)

​នៅ​ថ្ងៃ​ទី​២៨​ ខែមិថុនា​ ឆ្នាំ​២០២១​ ក្រសួងសុខាភិបាល​ បាន​ចេញ​សេចក្តី​ជូន​ព័ត៌មាន​ ស្តី​ពី​ ការ​ពង្រឹង​ការ​អនុវត្តន៍​ វិធានការ​ការពារ​ ការ​ចម្លង​វីរុស​កូ​វី​ដ​-១៩​ (​រួម​ទាំង​ពពួក​បំប្លែង​ថ្មី​)​ ជា​ពិសេស​បុគ្គល​ត្រូវ​ចូលរួម​ជា​ចាំបាច់​ ឱ្យ​បាន​ត្រឹមត្រូវ​ ខ្ជាប់ខ្ជួន​ និង​ម៉ត់ចត់​។​

​ក្រសួងសុខាភិបាល​បាន​រក​ឃើញ​ជំងឺ​កូ​វី​ដ​-១៩​ បំប្លែង​ថ្មី​ប្រភេទ​ ដែល​តា​ (Delta)​ ជា​ច្រើន​ករណី​លើ​ពលករ​ចំណាកស្រុក​ត្រឡប់​មក​ពី​ប្រទេស​ថៃ​។​ ការ​ចម្លង​នៃ​វីរុស​កូ​វី​ដ​-១៩​ នេះ​មាន​ភាព​សាហាវ​ខ្លាំង​ជាង​វីរុស​កូ​រី​ដ​-១៩​ បំប្លែង​មុនៗ​ ហើយ​ប្រហែល​ ១៥​ដង​ ខ្លាំង​ជាង​ការ​ចម្លង​ពី​ពេល​កន្លង​ទៅ​។​ អ្នក​វិទ្យាសាស្ត្រ​បាន​ស្រាវជ្រាវ​ដឹង​ថា​ ហានិភ័យ​នៃ​ការ​ចម្លង​នេះ​ បណ្តាល​មក​ពី​កង្វះខាត​ក្នុង​ការ​អនុវត្តន៍​វិធានការ​ការពារ​ខ្លួន​បាន​ត្រឹមត្រូវ​ និង​ដោយ​ម៉ត់ចត់​ ជា​ពិសេស​ ហានិភ័យ​ខ្ពស់​នៅ​ពេល​ដែល​បុគ្គល​ធ្វើការ​ចល័ត​ ដោយ​ភ្លេច​អនុវត្តន៍​វិធានការ​ការពារ​ខ្លួន​ ឬ​អនុវត្តន៍​មិន​បាន​ខ្ជាប់​ខ្ចួ​ន​។​

ក្រសួងសុខាភិបាល

ទាញយក៖ pdf