ការ​ដាក់​តាំង​បង្ហាញ​ផលិតផល​ខ្មែរ​ និង​ផលិតផល​បន្លែ​ផ្លែ​ឈើ​លើក​ទី​១៥

​នៅ​ថ្ងៃ​ទី​ ២១​ ខែមីនា​ ឆ្នាំ​២០២២​ ក្រសួងពាណិជ្ជកម្ម​ បាន​ចេញ​សេចក្តីជូនដំណឹង​ ស្តី​ពី​ការ​ដាក់​តាំង​បង្ហាញ​ផលិតផល​ខ្មែរ​ និង​ផលិតផល​បន្លែ​ផ្លែ​ឈើ​លើក​ទី​១៥​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​១៦-១៩​ ខែមិថុនា​ ឆ្នាំ​២០២២​ នៅ​ក្រុង​សៀមរាប​ ខេត្តសៀមរាប​។​

​ដើម្បី​ជំរុញ​សកម្មភាព​ពាណិជ្ជកម្ម​ក្នុងស្រុក​ ឱ្យ​មាន​ភាព​រស់​រវើក​ និង​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​ការ​ទទួលស្គាល់​ និង​គាំទ្រ​ផលិតផល​ខ្មែរ​ ស្រប​តាម​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​ជំរុញ​លើកកម្ពស់​វិស័យ​ពាណិជ្ជកម្ម​ និង​ការ​អភិវឌ្ឍន៍​វិស័យ​ឯកជន​ ក្រសួងពាណិជ្ជកម្ម​នឹង​បន្ត​រៀបចំ​យុទ្ធនាការ​ទិញ​ផលិតផល​ខ្មែរ​រដូវ​កាល​ទី​៧​ តាម​រយៈ​ការ​ដាក់​តាំង​បង្ហាញ​ផលិតផល​ខ្មែរ​ និង​ផលិតផល​បន្លែ​ផ្លែ​ឈើ​លើក​ទី​១៥​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​១៦-១៩​ ខែមិថុនា​ ឆ្នាំ​២០២២​ នៅ​ក្រុង​សៀមរាប​ ខេត្តសៀមរាប​។​

ក្រសួងពាណិជ្ជកម្ម

ទាញយក៖ pdf