ការ​ពន្យា​ពេល​ការ​ផាកពិន័យ​ចំពោះ​ការ​ដាក់​ពាក្យ​ស្នើ​សុំ​ លិខិតអនុញ្ញាត​ ឬ​អាជ្ញា​បណ្ណ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​

​នៅ​ថ្ងៃ​ទី​ ០១​ ខែធ្នូ​ ឆ្នាំ​២០២១​ ក្រសួងពាណិជ្ជកម្ម​ បាន​ចេញ​សេចក្តីជូនដំណឹង​ ស្តី​ពី​ការ​ពន្យា​ពេល​ការ​ផាកពិន័យ​ចំពោះ​ការ​ដាក់​ពាក្យ​ស្នើ​សុំ​ លិខិតអនុញ្ញាត​ ឬ​អាជ្ញា​បណ្ណ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​។​

​ដើម្បី​ផ្តល់​លទ្ធភាព​ក្នុង​ការ​បំពេញ​កាតព្វកិច្ច​ក្នុង​ការ​ស្នើ​សុំ​លិខិតអនុញ្ញាត​ ឬ​អាជ្ញា​បណ្ណ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ ក្រសួងពាណិជ្ជកម្ម​សម្រេច​ពន្យារ​កាលបរិច្ឆេទ​ការ​ផាកពិន័យ​លើ​ការ​ស្នើ​សុំ​នេះ​ រហូត​ដល់​ថ្ងៃ​ទី​១​ ខែមីនា​ ឆ្នាំ​២០២២​ ជា​កំណត់​។​

ក្រសួងពាណិជ្ជកម្ម

ទាញយក៖ pdf