ការ​ផ្តល់​លិខិតអនុញ្ញាត​ ឬ​អាជ្ញា​បណ្ណ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ និង​បាន​រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ជា​ច្រើន​លើក​

​នៅ​ថ្ងៃ​ទី​ ១៥​ ខែកញ្ញា​ ឆ្នាំ​២០២១​ ក្រសួងពាណិជ្ជកម្ម​ បាន​ចេញ​សេចក្តីជូនដំណឹង​ ស្តី​ពី​ការ​ផ្តល់​លិខិតអនុញ្ញាត​ ឬ​អាជ្ញា​បណ្ណ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ និង​បាន​រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ជា​ច្រើន​លើក​។​

​ចាប់ពី​ថ្ងៃ​ទី​ 0១​ ខែធ្នូ​ ឆ្នាំ​២០២១​ នេះ​តទៅ​ លោក​-​លោកស្រី​ សហគ្រាស​ឯកបុគ្គល​ នីតិបុគ្គល​ និង​សាខា​ក្រុមហ៊ុន​បរទេស​ ដែល​ធ្វើ​ប្រតិបត្តិការ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ដោយ​គ្មាន​លិខិតអនុញ្ញាត​ ឬ​អាជ្ញា​បណ្ណ​នឹង​ត្រូវ​ទទួល​ការ​ផាកពិន័យ​ជា​ប្រាក់​ ឬ​បញ្ឈប់​សកម្មភាព​អាជីវកម្ម​ ឬ​ប្រឈម​នឹង​វិធានការ​នានា​ដូច​មាន​ចែង​ក្នុង​លិខិត​បទដ្ឋាន​ច្បាប់​ជា​ធរមាន​។​

ក្រសួងពាណិជ្ជកម្ម

ទាញយក៖ pdf