លិខិត​របស់​ក្រសួងការបរទេស​ជូន​ស្ថានទូត​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ប្រចាំ​រាជធានី​ភ្នំពេញ​

​នៅ​ថ្ងៃ​ទី​១៩​ខែ​មិ​នា​ឆ្នាំ​២០២០​ ក្រសួងការបរទេស​បាន​ចេញ​លិខិត​មួយ​ជូន​ស្ថានទូត​វៀតណាម​នៅ​ប្រទេស​កម្ពុជា​ ស្តី​ពី​ការ​បិទ​ការ​ធ្វើ​ដំណើរ​ពី​ប្រទេស​វៀតណាម​ មក​ប្រទេស​កម្ពុជា​តាម​គ្រប់​ ផ្លូវគោក​ ផ្លូវទឹក​ និង​ផ្លូវអាកាស​។​ ការ​ធ្វើ​ដំណើរ​ចូល​ប្រទេស​កម្ពុជា​ ដោយ​ពលរដ្ឋ​វៀតណាម​ និង​ ការ​ធ្វើ​ដំណើរ​ចូល​ប្រទេស​ វៀតណាម​ដោយ​ពលរដ្ឋ​កម្ពុជា​ តាម​ផ្លូវគោក​ ផ្លូវទឹក​ និង​ផ្លូវអាកាស​ទាំងអស់​នឹង​ត្រូវ​ផ្អាក​ជា​ បណ្ដោះអាសន្ន​ ចាប់ពី​ម៉ោង​ ២៣:៥៩​ យប់​ថ្ងៃ​ទី​ ២០​ ខែមីនា​ ឆ្នាំ​២០២០​។​ វិធានការ​នេះ​មាន​ គោលបំណង​បញ្ចៀស​នូវ​ការ​លំបាក​ចំពោះ​ពលរដ្ឋ​វៀតណាម​ ក៏​ដូច​ជា​ពលរដ្ឋ​កម្ពុជា​ ដែល​តម្រូវ​ ឱ្យ​បង្អៀង​ខ្លួន​នៅ​ដាច់​ពី​គេ​ ក្រោយ​ពី​បាន​ធ្វើ​ដំណើរ​ពី​ប្រទេស​កម្ពុជា​ ចូល​ទៅ​វៀតណាម​។​

ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf