លទ្ធផលនៃការបំពេញទស្សនកិច្ចរបស់អង្គភាពប្រឆាំងអំពើពុករលួយ នៅគណៈកម្មាការលុបបំបាត់អំពើពុករលួយឥណ្ឌូនេស៊ី
នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព) បានចេញផ្សាយនូវលទ្ធផលនៃការបំពេញទស្សនកិច្ចចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ នៅគណៈកម្មាការលុបបំបាត់អំពើពុករលួយឥណ្ឌូនេស៊ី (KPK Indonesia) នាទីក្រុងហ្ស៉ាកាតានៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដូចខាងក្រោម៖
- ការបង្កើនកិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរកិច្ចប្រតិបត្តិការទៅវិញទៅមករវាង KPK Indonesia និងអ.ប.ព កម្ពុជា ក្នុងនាមភាគីជាមិត្តនៅក្នុងអាស៊ាន ហើយក៏ជាភាគីនៃអង្គភាពប្រឆាំងអំពើពុករលួយអាស៊ាន (អាស៊ាន-ផេក)។
- ការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែជិតស្និតតាមរយៈការជួយលើកកម្ពស់សមត្ថភាពរបស់អ.ប.ព កម្ពុជា ជាពិសេសលើការងារអប់រំ បង្ការទប់ស្កាត់។
- ការចែករំលែកនូវបទពិសោធន៍ និងការអនុវត្តល្អៗជាច្រើនរបស់ KPK មកជូនគណៈប្រតិភូ អ.ប.ព ដែលក្នុងនោះរួមមានជាបទបង្ហាញ ការចាក់បញ្ចាំងជាវីដេអូខ្លី ការបង្ហាញអំពីករណីជោគជ័យលើបទល្មើសសម្អាតប្រាក់ឆ្លងដែន និងបទពិសោធន៍ជាច្រើនទៀតរួមទាំងការទស្សនានៅមជ្ឈមណ្ឌលគ្រប់គ្រងភស្តុតាង និងកន្លែងសំខាន់មួយចំនួនទៀតនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលរបស់ KPK។
អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព)