​លទ្ធផល​នៃ​ការ​បំពេញ​ទស្សនកិច្ច​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ នៅ​គណៈ​ក​ម្មា​ការ​លុប​បំបាត់​អំពើ​ពុក​រលួយ​ឥណ្ឌូ​នេ​ស៊ី​

​នៅ​ថ្ងៃ​ទី​១៦​ ខែមីនា​ ឆ្នាំ​២០២៣​ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ (​អ​.​ប​.​ព​)​ បាន​ចេញផ្សាយ​នូវ​លទ្ធផល​នៃ​ការ​បំពេញ​ទស្សនកិច្ច​ចាប់ពី​ថ្ងៃ​ទី​៨​ ដល់​ថ្ងៃ​ទី​៩​ ខែមីនា​ ឆ្នាំ​២០២៣​ នៅ​គណៈ​ក​ម្មា​ការ​លុប​បំបាត់​អំពើ​ពុក​រលួយ​ឥណ្ឌូ​នេ​ស៊ី​ (KPK​ Indonesia)​ នាទី​ក្រុង​ហ្ស៉ា​កា​តា​នៃ​សាធារណរដ្ឋ​ឥណ្ឌូ​នេ​ស៊ី​ ដូច​ខាងក្រោម​៖

  1. ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​និង​ការ​ផ្លាស់​ប្តូរ​កិច្ច​ប្រតិបត្តិការ​ទៅ​វិញ​ទៅ​មករ​វាង​ KPK​ Indonesia​ និង​អ​.​ប​.​ព​ កម្ពុជា​ ក្នុង​នាម​ភាគី​ជា​មិត្ត​នៅ​ក្នុង​អាស៊ាន​ ហើយ​ក៏​ជា​ភាគី​នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​អាស៊ាន​ (​អាស៊ាន​-​ផេ​ក​)​។​
  2. ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​ជិត​ស្និត​តាម​រយៈ​ការ​ជួយ​លើកកម្ពស់​សមត្ថភាព​របស់​អ​.​ប​.​ព​ កម្ពុជា​ ជា​ពិសេស​លើ​ការងារ​អប់រំ​ បង្ការ​ទប់ស្កាត់​។​
  3. ការ​ចែករំលែក​នូវ​បទ​ពិសោធន៍​ និង​ការ​អនុវត្ត​ល្អៗ​ជា​ច្រើន​របស់​ KPK​ មក​ជូន​គណៈប្រតិភូ​ អ​.​ប​.​ព​ ដែល​ក្នុង​នោះ​រួម​មាន​ជា​បទ​បង្ហាញ​ ការ​ចាក់​បញ្ចាំង​ជា​វី​ដេ​អូ​ខ្លី​ ការ​បង្ហាញ​អំពី​ករណី​ជោគជ័យ​លើ​បទល្មើស​សម្អាត​ប្រាក់​ឆ្លង​ដែន​ និង​បទ​ពិសោធន៍​ជា​ច្រើន​ទៀត​រួម​ទាំង​ការ​ទស្សនា​នៅ​មជ្ឈមណ្ឌល​គ្រប់គ្រង​ភស្តុ​តាង​ និង​កន្លែង​សំខាន់​មួយ​ចំនួន​ទៀត​នៅ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​របស់​ KPK​។​

អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព)

ទាញយក៖ pdf