រាជរដ្ឋាភិបាល​បាន​អនុញ្ញាត​ជូន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ អនុវត្ត​គម្រោង​កែ​លម្អ​ភក់​ទៅ​ជា​ឆ្នេរ​ខ្សាច់​កម្សាន្ត​សាធារណៈ​កម្រិត​ខ្ពស់​ប្រវែង​ ២​ ៧០០​ ម៉ែត្រ​ ចាប់ពី​ផ្សារ​ក្ដាម​ទៅ​ដល់​ព្រៃកោងកាង​ ស្ថិត​នៅ​ភូមិ​ថ្មី​ សង្កាត់​ព្រៃធំ​ ក្រុងកែប​ ខេត្ត​កែប​

​នៅ​ថ្ងៃ​ទី​ ០៦​ ខែសីហា​ ឆ្នាំ​២០២១​ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ ការ​អនុញ្ញាត​ដោយ​រាជរដ្ឋាភិបាល​ដើម្បី​អនុវត្ត​គម្រោង​កែ​លម្អ​ភក់​ទៅ​ជា​ឆ្នេរ​ខ្សាច់​កម្សាន្ត​សាធារណៈ​កម្រិត​ខ្ពស់​ប្រវែង​ ២​ ៧០០​ ម៉ែត្រ​ ចាប់ពី​ផ្សារ​ក្ដាម​ទៅ​ដល់​ព្រៃកោងកាង​ ស្ថិត​នៅ​ភូមិ​ថ្មី​ សង្កាត់​ព្រៃធំ​ ក្រុងកែប​ ខេត្ត​កែប​។​ គម្រោង​នេះ​ត្រូវធ្វើ​ឡើង​ដោយ​ការ​រៀបចំ​កែ​លម្អ​ឆ្នេរ​ខ្សាច់​កម្សាន្ត​សាធារណៈ​ រៀបចំ​សួនច្បារ​សាធារណៈ​ និង​ដាំ​ដើមឈើ​ និង​រៀបចំ​ថវិកា​សម្រាប់​ការ​រៀបចំ​កែ​លម្អ​។​

គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា

ទាញយក៖ pdf