រាជរដ្ឋាភិបាលបានអនុញ្ញាតជូនគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា អនុវត្តគម្រោងកែលម្អភក់ទៅជាឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ប្រវែង ២ ៧០០ ម៉ែត្រ ចាប់ពីផ្សារក្ដាមទៅដល់ព្រៃកោងកាង ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប
នៅថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០២១ គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការអនុញ្ញាតដោយរាជរដ្ឋាភិបាលដើម្បីអនុវត្តគម្រោងកែលម្អភក់ទៅជាឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ប្រវែង ២ ៧០០ ម៉ែត្រ ចាប់ពីផ្សារក្ដាមទៅដល់ព្រៃកោងកាង ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។ គម្រោងនេះត្រូវធ្វើឡើងដោយការរៀបចំកែលម្អឆ្នេរខ្សាច់កម្សាន្តសាធារណៈ រៀបចំសួនច្បារសាធារណៈ និងដាំដើមឈើ និងរៀបចំថវិកាសម្រាប់ការរៀបចំកែលម្អ។
គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា