សហរដ្ឋអាមេរិក​ផ្តល់​ជំនួយ​បន្ថែមចំនួន​ ៤​ លាន​ដុល្លារ​ ជា​ជំនួយ​សម្រាប់​គ្រា​បន្ទាន់​ ទាក់ទង​នឹង​ជំងឺ​កូ​វី​ដ​ ១៩​ សម្រាប់​ប្រ​ទស​កម្ពុជា​

​នៅ​ថ្ងៃ​ទី​ ០៩​ ខែសីហា​ ឆ្នាំ​២០២១​ ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ចេញ​សេចក្តី​ប្រកាស​ស្តី​ពី​ សហរដ្ឋអាមេរិក​ផ្តល់​ជំនួយ​បន្ថែមចំនួន​ ៤​ លាន​ដុល្លារ​ ជា​ជំនួយ​សម្រាប់​គ្រា​បន្ទាន់​ ទាក់ទង​នឹង​ជំងឺ​កូ​វី​ដ​ ១៩​ សម្រាប់​ប្រ​ទស​កម្ពុជា​។​

​ជំនួយ​នេះ​នឹង​ផ្តល់​ការ​គាំទ្រ​ទាន់​ពេលវេលា​ សម្រាប់​បង្កើន​ការ​ត្រៀមខ្លួន​ជា​ស្រេច​របស់​ប្រទេស​កម្ពុជា​ ក្នុង​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​ ១៩​ បង្កើន​ការ​ចាក់​វ៉ាក់សាំង​ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​ចាក់​ ផ្តល់​អន្តរាគមន៍​ផ្នែក​សុខាភិបាល​សាធារណៈ​ ដើម្បី​គ្រប់គ្រង​មេរោគ​កូ​វី​ដ​ ១៩​ ហើយ​ពង្រឹង​មន្ទីរពិសោធន៍​ដើម្បី​បង្កើន​សមត្ថភាព​ក្នុង​ការ​ធ្វើតេស្ត​។​

ស្ថានទូតអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា

ទាញយក៖ pdf