សហរដ្ឋអាមេរិកផ្តល់ជំនួយបន្ថែមចំនួន ៤ លានដុល្លារ ជាជំនួយសម្រាប់គ្រាបន្ទាន់ ទាក់ទងនឹងជំងឺកូវីដ ១៩ សម្រាប់ប្រទសកម្ពុជា
នៅថ្ងៃទី ០៩ ខែសីហា ឆ្នាំ២០២១ ស្ថានទូតអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសស្តីពី សហរដ្ឋអាមេរិកផ្តល់ជំនួយបន្ថែមចំនួន ៤ លានដុល្លារ ជាជំនួយសម្រាប់គ្រាបន្ទាន់ ទាក់ទងនឹងជំងឺកូវីដ ១៩ សម្រាប់ប្រទសកម្ពុជា។
ជំនួយនេះនឹងផ្តល់ការគាំទ្រទាន់ពេលវេលា សម្រាប់បង្កើនការត្រៀមខ្លួនជាស្រេចរបស់ប្រទេសកម្ពុជា ក្នុងការចាក់វ៉ាក់សាំងកូវីដ ១៩ បង្កើនការចាក់វ៉ាក់សាំងក្នុងចំណោមអ្នកដែលត្រូវចាក់ ផ្តល់អន្តរាគមន៍ផ្នែកសុខាភិបាលសាធារណៈ ដើម្បីគ្រប់គ្រងមេរោគកូវីដ ១៩ ហើយពង្រឹងមន្ទីរពិសោធន៍ដើម្បីបង្កើនសមត្ថភាពក្នុងការធ្វើតេស្ត។
ស្ថានទូតអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា