ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩សម្រាប់កុមារ និងយុវវ័យដែលមានអាយុចាប់ពី ១២ ដល់ក្រោម ១៨ ឆ្នាំ នៅភូមិសាស្ត្ររាជធានីភ្នំពេញ
នៅថ្ងៃទី ២៩ ខែកក្កដាឆ្នាំ ២០២១ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងស្តីពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩សម្រាប់កុមារ និងយុវវ័យដែលមានអាយុចាប់ពី ១២ ដល់ក្រោម ១៨ ឆ្នាំ នៅភូមិសាស្ត្ររាជធានីភ្នំពេញចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី ១៤ ខែសីហាឆ្នាំ ២០២១ ជាដុសទី ១ និងចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ០៤ ខែកញ្ញាឆ្នាំ ២០២១ ដូសទីពីរ។
ទីតាំងចំនួន ៣៩ នៅក្នុងខណ្ឌចំនួន ១៤ ត្រូវបានចុះបញ្ជីសម្រាប់ប្រជាជនជ្រើសរើសជាទីតាំងដែលនៅជិតបំផុត។
រដ្ឋបាលរាជធានីភ្នំពេញ