សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ដាក់​លិខិត​សូមទោស​របស់​វី​អូ​ឌី​

​នៅ​ថ្ងៃ​ទី​១២​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​ វី​អូ​ឌី​បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ដាក់​លិខិត​សូមទោស​ជូន​ប្រមុខ​រាជរដ្ឋាភិបាល​។​

​ក្រុមការងារ​ វី​អូ​ឌី​ នឹង​ដាក់​លិខិត​មួយ​ច្បាប់​ជូន​ប្រមុខ​រាជរដ្ឋាភិបាល​តាម​រយៈ​ខុទ្ទកាល័យ​ ក្រោយ​ពី​មាន​ប្រតិកម្ម​ពី​លោក​ ហ៊ុន​ ម៉ា​ណែ​ត​ អគ្គមេបញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ​ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​ និង​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ទៅ​នឹង​អត្ថបទ​ដែល​ វី​អូ​ឌី​ បាន​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ទី​៩​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​ ពាក់ព័ន្ធ​នឹង​ការ​ផ្តល់​ជំនួយ​ដល់​ប្រទេស​តួ​ក​គី​។​

វីអូឌី

ទាញយក៖ pdf