សិក្ខាសាលាស្តីពី ការប្រមូលទិន្នន័យតាមទូរស័ព្ទដៃជាមួយនឹងកម្មវិធី Kobo Toolbox
អង្គការទិន្នន័យអំពីការអភិវឌ្ឍ ហៅកាត់ថាអូឌីស៊ី មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសបើកសិក្ខាសាលាស្តីពី “ការប្រមូលទិន្នន័យចល័តជាមួយកម្មវិធី Kobo Toolbox” ។ សិក្ខាសាលាសានេះនឹងផ្តោតលើ៖
- គោលការណ៍ និងរបៀបប្រើប្រាស់កម្មវិធី Kobo Toolbox ដែលជាបច្ចេកវិទ្យាដ៏សមស្រប និងងាយស្រួលសម្រាប់ទូរស័ព្ទដៃក្នុងការរៀបចំកម្រងសំណួរ ប្រមូលទិន្នន័យ និងគ្រប់គ្រងទិន្នន័យដែលមានគុណភាពខ្ពស់។
- ការអនុវត្តកម្មវិធី Kobo Toolbox ជាក់ស្តែងក្នុងការគ្រប់គ្រងធនធានធម្មជាតិ។
អំពីសិក្ខាសាលា
- ទីតាំង៖ ការិយាល័យអង្គការទិន្នន័យអំពីការអភិវឌ្ឍ ភ្នំពេញ តំណភ្ជាប់៖ https://goo.gl/maps/ovUFZgbFaXz
- កាលបរិច្ឆេទ៖ ចាប់ពីថ្ងៃទី ១៣ ដល់ ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០១៩
- ការចូលរួមវិភាគទាន៖ ២០ ដុល្លារក្នុងម្នាក់
- អត្ថប្រយោជន៍៖ សម្ភារៈសិក្សា កម្មវិធី អ៊ិនធើណេត សៀវភៅកំណត់ត្រា វិញ្ញាបនបត្រ អាហារសម្រន់ និងអាហារថ្ងៃត្រង់
- មេរៀនសិក្សា៖ ភាសាខ្មែរ និងអង់គ្លេស
- តម្រូវការ៖ អ្នកចូលរួមត្រូវមាន កុំព្យូរយួរដៃ ចំណេះដឹងក្នុងការប្រើប្រាស់កុំព្យូរទ័រ និងភាសាអង់គ្លេសកំរិតមូលដ្ឋាន (អាចយល់ពីពាក្យអង់គ្លេសទូទៅបាន)
- សម្រាប់ការចុះឈ្មោះ ៖ https://bit.ly/2OhiwWP
- ថ្ងៃផុតកំណត់ចុះឈ្មោះ៖ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩
- ថ្ងៃប្រកាសឈ្មោះបេក្ខជន៖ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩
- សូមទំនាក់ទំនង៖ លោក ផាន់ សុវណ្ណគង្គា សារអេឡិកត្រូនិក៖ kongkea@opendevcam.net លេខទូរស័ព្ទ៖ ០១០ ៧៥៥ ២៩៥
សម្រាប់ព័ត៌មានលំអិតអំពីសិក្ខាសាលា សូមទាញយកឯកសារជាទម្រង់ PDF។
អង្គការទិន្នន័យអំពីការអភិវឌ្ឍ