សិក្ខាសាលា​ស្តី​ពី​ ការ​ប្រមូល​ទិន្នន័យ​តាម​ទូរ​ស័ព្ទ​ដៃ​​ជា​មួយ​នឹង​កម្មវិធី​ Kobo​ Toolbox

អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ ហៅ​កាត់​ថា​អូ​ឌី​ស៊ី​ មាន​សេចក្តី​សោមនស្ស​រីករាយ​ក្នុង​ការ​ប្រកាស​បើក​សិក្ខាសាលា​ស្តី​ពី​ “​ការ​ប្រមូល​ទិន្នន័យ​ចល័ត​ជាមួយ​កម្មវិធី​ Kobo​ Toolbox”​ ។​ សិក្ខាសាលា​សា​នេះ​នឹង​ផ្តោត​លើ​៖

  • ​គោល​ការណ៍​ និងរបៀប​ប្រើ​ប្រាស់​​កម្មវិធី​ Kobo​ Toolbox​ ដែល​ជា​បច្ចេកវិទ្យាដ៏​សម​ស្រប​ និង​ងាយ​ស្រួល​​សម្រាប់ទូរ​ស័ព្ទ​ដៃ​ក្នុង​ការ​រៀប​ចំ​​កម្រង​សំណួរ​ ប្រមូល​ទិន្នន័យ​ និង​គ្រប់គ្រង​ទិន្នន័យ​ដែល​មានគុណ​ភាព​ខ្ពស់​។​
  • ការ​អនុវត្ត​កម្មវិធី​ Kobo​ Toolbox​ ជាក់ស្តែង​ក្នុង​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​។​

អំពី​សិក្ខាសាលា​

  • ​ទីតាំង​៖​ ការិយាល័យ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ ភ្នំពេញ​ តំណ​ភ្ជាប់​៖​ https://goo.gl/maps/ovUFZgbFaXz
  • ​កាលបរិច្ឆេទ​៖​ ចាប់ពី​ថ្ងៃ​ទី​ ១៣​ ដល់​ ថ្ងៃ​ទី​ ១៤​ ខែមិថុនា​ ឆ្នាំ​២០១៩
  • ​ការ​ចូលរួម​វិភាគទាន​៖​ ២០​ ដុល្លា​រក្នុង​ម្នាក់
  • ​អត្ថប្រយោជន៍​៖​ សម្ភារៈ​សិក្សា​ កម្មវិធី​ ​ អ៊ិ​ន​ធើ​ណេ​ត​ ​ សៀវភៅ​កំណត់​ត្រា​ វិញ្ញាបនបត្រ​ អាហារ​សម្រន់​ និង​អាហារ​ថ្ងៃត្រង់​
  • ​មេរៀន​សិក្សា​៖​ ភាសា​ខ្មែរ​ និង​អង់គ្លេស​
  • ​តម្រូវការ​៖​ អ្នកចូលរួម​ត្រូវ​មាន​ កុំ​ព្យូ​រ​យួរដៃ​ ចំណេះដឹង​ក្នុង​ការ​ប្រើប្រាស់​កុំ​ព្យូ​រ​ទ័​រ​ និង​ភាសា​អង់គ្លេស​កំរិត​មូលដ្ឋាន​ (​អាច​យល់​ពី​ពាក្យ​អង់គ្លេស​ទូទៅ​បាន​)
  • ​សម្រាប់​ការ​ចុះ​ឈ្មោះ​ ៖​ https://bit.ly/2OhiwWP
  • ​ថ្ងៃ​ផុតកំណត់​ចុះ​ឈ្មោះ​៖​ ថ្ងៃ​ទី​០៩​ ខែ​មិថុនា​ ឆ្នាំ​២០១៩
  • ​ថ្ងៃ​ប្រកាស​ឈ្មោះ​បេក្ខជន​៖​ ថ្ងៃ​ទី​១០​ ខែ​មិថុនា​ ឆ្នាំ​២០១៩
  • ​សូម​ទំនាក់ទំនង​៖​ លោក​ ផា​ន់​ សុវណ្ណ​គង្គា​ សារ​អេ​ឡិ​ក​ត្រូ​និក​៖ ​ kongkea@opendevcam.net ​ លេខ​ទូរស័ព្ទ​៖​ ០១០​ ៧៥៥​ ២៩៥

សម្រាប់​ព័ត៌មាន​លំអិត​អំពី​សិក្ខាសាលា​ ​សូម​ទាញ​យក​ឯកសារ​ជា​ទម្រង់​ PDF​។​

អង្គ​ការ​ទិន្ន​ន័យ​​អំពី​​ការអភិវឌ្ឍ

ទាញយក៖ pdf