ការប្រកួតសំណេរយុវជនក្រោមប្រធានបទ​ ជនជាតិដើមភាគតិច និងធនធានធម្មជាតិ

ការប្រកួតសំណេរយុវជននេះត្រូវបានរៀបចំឡើងដើម្បីបង្ហាញពីទស្សនៈ និងការគិតគូរដល់ទំនាក់ទំនងរបស់ជនជាតិដើមភាគតិចនៅកម្ពុជាជាមួយនឹងធនធានធម្មជាតិ ដីធ្លី និងការប្រែប្រួលអាកាសធាតុ។ សកម្មភាពនេះក៏មានគោលបំណងលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីសិទ្ធិរបស់ជនជាតិដើមភាគតិច និងបញ្ហាដែលសហគមន៍កំពុងតែជួបប្រទះ និងលើកទឹកចិត្តដល់ការស្វែងរកដំណោះស្រាយរួម។

អាស្រ័យ​ហេតុ​នេះ​ ​អូ​ឌី​ស៊ី​សូម​គោរព​អញ្ជើញ​យុវជន​ទាំងអស់​ចូលរួម​ការប្រកួត​សំណេរ​ដ៏​មាន​សារៈសំខាន់​នេះ​ទាំងអស់គ្នា​។

  • បើកទទួលពាក្យ៖ ថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២៤
  • បិទទទួលអត្ថបទសំណេរ៖ ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២៤
  • ប្រកាសអត្ថបទសំណេរជ្រើសរើសសម្រាប់ជុំទី១ ចំនួន ១៥នាក់៖ ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២៤
  • បិទទទួលយកវីដេអូណែនាំពីសំណេរ (សម្រាប់សំណេរជាប់ជុំទី១)៖ ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២៤
  • ប្រកាសលទ្ធផលសម្រច (ជ័យលាភី ៥នាក់)៖ ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២៤

ផ្ញើរអត្ថបទរបស់អ្នកមកកាន់យើងតាមរយៈ៖ តំណភ្ជាប់នេះ

សម្រាប់ព័ត៌មានបន្ថែម​៖ តំណភ្ជាប់នេះ

អង្គការទិន្នន័យអំពីការអភិវឌ្ឍ

ទាញយក៖ pdf