ការប្រកួតសំណេរយុវជនក្រោមប្រធានបទ ជនជាតិដើមភាគតិច និងធនធានធម្មជាតិ
ការប្រកួតសំណេរយុវជននេះត្រូវបានរៀបចំឡើងដើម្បីបង្ហាញពីទស្សនៈ និងការគិតគូរដល់ទំនាក់ទំនងរបស់ជនជាតិដើមភាគតិចនៅកម្ពុជាជាមួយនឹងធនធានធម្មជាតិ ដីធ្លី និងការប្រែប្រួលអាកាសធាតុ។ សកម្មភាពនេះក៏មានគោលបំណងលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីសិទ្ធិរបស់ជនជាតិដើមភាគតិច និងបញ្ហាដែលសហគមន៍កំពុងតែជួបប្រទះ និងលើកទឹកចិត្តដល់ការស្វែងរកដំណោះស្រាយរួម។
អាស្រ័យហេតុនេះ អូឌីស៊ីសូមគោរពអញ្ជើញយុវជនទាំងអស់ចូលរួមការប្រកួតសំណេរដ៏មានសារៈសំខាន់នេះទាំងអស់គ្នា។
- បើកទទួលពាក្យ៖ ថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២៤
- បិទទទួលអត្ថបទសំណេរ៖ ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២៤
- ប្រកាសអត្ថបទសំណេរជ្រើសរើសសម្រាប់ជុំទី១ ចំនួន ១៥នាក់៖ ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២៤
- បិទទទួលយកវីដេអូណែនាំពីសំណេរ (សម្រាប់សំណេរជាប់ជុំទី១)៖ ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២៤
- ប្រកាសលទ្ធផលសម្រច (ជ័យលាភី ៥នាក់)៖ ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២៤
ផ្ញើរអត្ថបទរបស់អ្នកមកកាន់យើងតាមរយៈ៖ តំណភ្ជាប់នេះ
សម្រាប់ព័ត៌មានបន្ថែម៖ តំណភ្ជាប់នេះ
អង្គការទិន្នន័យអំពីការអភិវឌ្ឍ