ប្លក់​

ការ​រុករក​ប្រេង​នៅ​ប្រទេស​កម្ពុជា
https://www.flickr.com/photos/st33vo/5848576484

នៅ​ភូមិភាគ​អាស៊ី​អាគ្នេយ៍​ កម្ពុជា​គឺជា​ប្រទេស​មួយ​ដែល​សំបូរ​ទៅ​ដោយ​ធនធានធម្មជាតិ​ដូច​ជា​ ត្បូង​ ឧស្ម័ន​ រ៉ែ​ប្រេង​ ឧស្ម័ន​ផូស្វ័រ​(Phosphate)​ ឧស្ម័ន​ម៉​ង់​ហ្គា​ណែ​ស​(manganese)​ រ៉ែ​ដែក​ និង​ឈើ​។​1 ចាប់តាំងពី​ដើម​ទសវត្សរ៍​ឆ្នាំ​ ២០០០​ មក​ ក្រុមហ៊ុន​ជា​ច្រើន​ដូច​ជា​ ក្រុមហ៊ុន​ភី​ធី​ធី​របស់​ប្រទេស​ថៃ​(Thailand’s​ PTT)​ ក្រុមហ៊ុន​ផេ​ត្រូ​(Petro)​របស់​ប្រទេស​វៀតណាម​ និង​ក្រុមហ៊ុន​សាជីវកម្ម​ប្រេង​ឆៅ​សមុទ្រ​ជាតិ​របស់​ប្រទេស​ចិន​ (CNOOC)​ បាន​ស្វែងរក​ប្រភព​ប្រេង​ដែល​អាច​មាននៅ​ក្នុង​ទឹកដី​ប្រទេស​កម្ពុជា​។​2​ ក្រុមហ៊ុន​ឈេ​ហ្វ​រ៉ុ​ន​(Chevron)​ដែល​ជា​ក្រុមហ៊ុន​ប្រេង​លំដាប់​យក្ស​មួយ​របស់​សហរដ្ឋអាមេរិក​ បាន​បញ្ជាក់​ពី​វត្តមាន​របស់​ប្រេង​នៅ​ក្នុង​តំបន់​ A​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ជិត​ខេត្ត​ព្រះ​សីហ​នុ​។​3​ ទោះបីជា​យ៉ាងណា​ក្ដី​ ការ​រុករក​ប្រេង​នៅ​តែ​ជាប់​គាំង​មិន​មាន​លទ្ធផល​អ្វី​រហូត​ដល់​ចុងឆ្នាំ​២០២០​ នៅ​ពេល​ប្រេង​ឆៅ​ដំណក់​ដំបូង​ត្រូវ​បាន​ស្រង់​ចេញពី​បាតសមុទ្រ​ក្នុង​ដែនទឹក​នៃ​ប្រទេស​កម្ពុជា​។​4​ អត្ថបទ​នេះ ...

ដំណើរ​កំសាន្ត និងសិក្ខាសាលា​​​ឆ្លុះ​បញ្ចាំង​ប្រចាំឆ្នាំ​ ២០២០​ របស់​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​

​នៅ​​ថ្ងៃ​ទី​២០​ ដល់​ថ្ងៃ​ទី​២៣​ ខែមករា​ ឆ្នាំ​២០២១​ កន្លង​ទៅ​នេះ ​ក្រុមការងារ​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បានមានឱកាស​​ធ្វើ​ដំណើរ​ចេញ​ឆ្ងាយ​ពី​កន្លែង​ធ្វើការ​​ ដើម្បី​សម្រាកលំហែរ​កាយ​ និងធ្វើការ​​ឆ្លុះ​បញ្ចាំង​ប្រចាំឆ្នាំ ...

វគ្គបណ្តុះបណ្តាលស្តីអំពីអក្ខរកម្ម​ទិន្នន័យ​ទៅ​លើ​ប្រធានបទ​សុខភាព​សាធារណៈ​

នៅ​ថ្ងៃ​ទី​ ១៥-១៦​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (ODC)​ បាន​ធ្វើ​សិក្ខាសាលា​បណ្តុះបណ្តាល​ស្តី​អំពី​ «អក្ខរកម្ម​ទិន្នន័យ​ទៅ​លើ​ប្រធានបទ​សុខភាព​សាធារណៈ​»​ ប្រកបដោយ​ជោគជ័យ​។​ វគ្គ​បណ្តុះបណ្តាល​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ការិយាល័យ​អូ​ឌី​ស៊ីក្នុង​រាជធានី​ភ្នំពេញ​ ដោយ ...

របាយការណ៍​អង្កេត​ទិន្នន័យ​បើកចំហ

​ជា​ផ្នែក​មួយ​នៃ​គម្រោង​ ការ​ច្នៃប្រឌិត​ថ្មី​សម្រាប់​គណនេយ្យ​ភាព​សង្គម​នៅ​ក្នុង​ប្រទេស​កម្ពុជា​ (ISAC)​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ មាន​សេចក្តី​រីករាយ​ក្នុង​ការ​ចែករំលែក​នៅ​របាយការណ៍​អង្កេត​ទិន្នន័យ​បើកចំហ​ ដែល​ធ្វើ​ឡើង​ដោយ​ អុ​ី ...

កិច្ច​ប្រជុំ​បណ្តាញ​ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​ការ​តស៊ូ​​មតិ​សង្គម​

​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​សហការ​ជាមួយនឹង​ក្រុម​គោល​របស់​បណ្តាញ​អង្គការ​ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​ការ​អភិវឌ្ឍ​ (ICT4D​ Cambodia​ Network)​ អង្គការ​អ៊ី​ន​ស្តេត​ (InSTEDD)​ និង​វិទ្យាស្ថាន​គ្រប់គ្រង​បូព៌ា​-​ប​ស្ចឹ​ម​ (EWMI)​ ក្នុង​ការ​រៀបចំ​ឡើង ...

វេប​សាយ​រដ្ឋ​បាល​ស្រុកថ្មី​ដើម្បី​តម្លាភាពថវិកា

អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) និងដៃគូរបស់ខ្លួន​គឺ​ អង្គការ ស្តារកម្ពុជា បានសហការជាមួយរដ្ឋបាលស្រុកអស់រយៈពេលជាច្រើនខែកន្លងមកនេះ នៅក្រោមគម្រោង «ការប្រើប្រាស់ទិន្នន័យបើកទូលាយដើម្បីគាំទ្រតម្លាភាពថវិកានៅថ្នាក់ស្រុក» ។ គម្រោង​នេះ​ត្រូវ​បាន​ផ្តល់​មូល​និធិ​ដោយ​ កម្មវិធី​​របស់​ប្រទេស​ស៊ុយអែត​សម្រាប់​​​​វិស័យ​ ICT​ នៅ​​ក្នុង​​តំបន់​​​​កំពុង​អភិវឌ្ឍន៍​​ ​ (SPIDER) ក្នុង​គោល​បំណង​​​លើក​កម្ពស់​អភិ​បាល​កិច្ច​ល្អ និង​ការ ...

ឱកាស​ដើម្បី​ជំរុញ​ការ​គ្រប់​គ្រង​​តំបន់​​អភិរក្ស​ជល​ផល​សមុទ្រ​​កាន់តែ​ប្រសើ​រ​តាម​រយៈ​ទិន្នន័យ​បើក​ទូលាយ​ ​និង​ការ​ចូល​រួម​ជា​សាធារណៈ​

នា​ថ្ងៃ​ទី​២៩​ ខែធ្នូ​ ឆ្នាំ​២០២០​ ក្នុង​ខេត្តកំពត​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​បាន​រៀបចំ​កិច្ច​ពិភាក្សា​ជា​ក្រុម​ស្តី​ពី​ព័ត៌មាន​ផែនទី​ និង​ទិន្នន័យ​អំពី​សហគមន៍​នេសាទ​ និង​តំបន់​អភិរក្ស​ជលផល​ទឹកប្រៃ​ខេត្តកំពត​ និង​ខេត្ត​កែប​ នៅ​ឯ ...

​ការ​ប្រើប្រាស់​មធ្យោបាយ​នៃ​បច្ចេកវិទ្យា​ព័ត៌មាន​ និង​សារ​គមនាគមន៍​ (ICT)​ ដើម្បី​ប្រសិទ្ធិ​ភាព​ និង​សុវត្ថិភាព​ក្នុង​ការងារ​៖​ របៀប​ដែល​ខ្ញុំ​ភ្ជាប់​ទំនាក់ទំនង​ទៅ​ក្រុមការងារ​នៃ​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (ODC)​ ក្នុង​អំឡុង​ពេលធ្វើការ​ពី​ចម្ងាយ

វា​ជា​រឿង​ពិបាក​ក្នុង​ការ​សម្រេច​កិច្ចការ​នានា​ ក្នុង​អំឡុង​ពេល​គ្រា​លំបាក​ នៅ​ពេល​ដែល​យើង​មើលទៅ​ហាក់បីដូចជា​រស់នៅ​ក្នុង​ពិភពលោក​មួយ​ដែល​រវល់​។​ ពាក់ព័ន្ធ​គ្នា​នេះ​ដែរ​ ការ​ធ្វើ​ការងារ​ពី​ចម្ងាយ​វា​បាន​ផ្លាស់​ប្តូរ​ទម្លាប់​នៃ​ការ​អនុវត្ត​មួយ ...

ការ​ឆ្លើយ​តប​ទៅ​នឹង​​កូវីដ​-​១៩​៖​ ​គោល​នយោបាយ​ និង​ការ​គ្រប់គ្រង​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​

​ការ​លេចឡើង​ និង​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​ បាន​នាំ​មក​នូវ​សម្ពាធ​សេដ្ឋកិច្ច​យ៉ាង​ខ្លាំង​ដល់​ប្រជាជាតិ​នានា​ជុំវិញ​ពិភពលោក​។​ ខណៈ​ដែល​សម្ពាធ​មក​លើ​ប្រទេស​កម្ពុជា​កើតឡើង​ក្នុង​ទិដ្ឋភាព​ជា​ច្រើន​ទៅ​លើ​ផ្នែក​សេដ្ឋកិច្ច​របស់​ប្រទេស ...

ពី​វិស្វករ​ក្លាយជា​ស្ត្រី​ឈានមុខ​គេ​នៅ​ក្នុង​វិស័យ​ទិន្នន័យ​បើក​ទូលាយ​

​តាង​នាម​អោយ​ថ្នាក់​គ្រប់គ្រង​របស់​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ យើង​មាន​ក្តី​សោមនស្ស​សូម​ប្រកាស​អំពី​ការ​តំឡើង​មុខ​ដំណែង​ដល់​លោកស្រី​វ​ឌ្ឍ​នា​ក្នុង​តួនាទី​ជា​ ប្រធាន​ផ្នែក​ស្រាវជ្រាវ​ និង​គ្រប់គ្រង​មាតិកា​គេហទំព័រ​។​ លោកស្រី​បាន​ធ្វើការ​យ៉ាង​សកម្ម​សម្រាប់​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ ចាប់តាំងពី​ឆ្នាំ​ ២០១៦​ ក្នុង​តួនាទី​ជា​ បណ្ណាធិការ​-​អ្នក​ស្រាវជ្រាវ​ និង​ជា​មន្ត្រី​ផ្នែក​ស្រាវជ្រាវ​ និង​មាតិកា​។​ ...

សិក្ខាសាលា​ស្ដី​អំពី​បណ្ណសារ​ច្បាប់​និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​

​នៅ​ភ្នំពេញ​ថ្ងៃ​ទី​ ២១​ ខែតុលា​ឆ្នាំ​ ២០២០​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​រៀបចំ​សិក្ខាសាលា​ស្តី​ពី​បណ្ណសារ​ច្បាប់​និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្តនៃ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​។​ សិក្ខាសាលា​នេះ​មាន​គោលបំណង​បង្កើន​បទ​ពិសោធន៍ ...

សិក្ខាសាលា​ស្តី​ពី​ការផ្សព្វផ្សាយ​សៀវភៅ​បកប្រែ​ជា​ភាសា​ខ្មែរ​ ​«ទិន្នន័យ​ផ្ទាល់ខ្លួន​៖​ ការ​បញ្ចុះបញ្ចូល​ផ្នែក​នយោបាយ​​​»

​នៅ​ថ្ងៃ​ទី​ ២​ ខែតុលា​ ឆ្នាំ​ ២០២០​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​រៀបចំ​សិក្ខាសាលា​ស្តី​ពី​ការ​បកប្រែ​សៀវភៅ​ជា​ភាសា​ខ្មែរ​ ដែល​សៀវភៅ​នេះ​មាន​ចំណងជើង​ «ទិន្នន័យ​ផ្ទាល់ខ្លួន​៖​ ការ​បញ្ចុះបញ្ចូល​ផ្នែក​នយោបាយ​​»។​ សិក្ខាសាលា​នេះ​មាន​គោលបំណង​គាំទ្រ​ដល់​ការ​ផ្សព្វផ្សាយ​សៀវភៅ​បកប្រែ​ជា​ភាសា​ខ្មែរ​តាម​រយៈ​វេទិកា​អន​ឡាញ​។​ ...

អបអរសាទរ​ទិវា​ស្ថិតិ​ពិភពលោក​ឆ្នាំ​ ២០២០!

​ថ្ងៃ​ទី​២០​ ខែតុលា ​ឆ្នាំ​២០២០​ គឺជា​ទិវា​ស្ថិតិ​ពិភពលោក​លើក​ទី​៣​ ជា​ថ្ងៃ​ដែល​ប្រមូលផ្តុំ​សហគមន៍​នៅ​ជុំវិញ​ពិភពលោក​ដើម្បី​អបអរសាទរ​និង​រំលឹក​ឡើង​វិញ​នូវ​សារៈសំខាន់​នៃ​ស្ថិតិ​។​តាម​រយៈ​សេចក្តីសំរេច​លេខ​ ៦៩/២៨២​ របស់​ខ្លួន​ មហាសន្និបាត​អង្គការសហប្រជាជាតិ​ (​អ​។​ ស​។​ ប​)​ បាន​បង្កើត​ការ​ប្រារព្ធ​ទិវា​ស្ថិតិ​ពិភពលោក​ រៀង​រាល់​៥​ឆ្នាំ​ម្តង ...

សិក្ខាសាលា​បណ្តុះបណ្តាល​លើក​ទី​២​ ស្តី​ពី​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​

​បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​នៃ​ការ​រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​លើក​ទី​ ១​ នៅ​រាជធានី​ភ្នំពេញ​ កាលពី​ខែមីនា​ឆ្នាំ​ ២០២០​មក​ នៅ​ថ្ងៃ​ទី​ ២៦​ និង​២៧​ ខែសីហា​ សិក្ខាសាលា​បណ្តុះបណ្តាល​ស្តី​ពី​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ (SEA)​ ត្រូវ​បាន​ធ្វើ​ឡើងជា​លើក​ទី​២​នៅ​ខេត្តបាត់ដំបង​ បន្ទាប់​ពី​ត្រូវ​បាន​ពន្យារពេល​ដោយសារ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​។​ ...

សិក្ខាសាលា​ស្តី​ពី​ «ការ​បើក​ទូលាយ​របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ ដើម្បី​ជំរុញ​គណនេយ្យ​ភាព​ និង​តម្លាភាព​ក្នុង​ការងារ​អភិបាលកិច្ច​បរិស្ថាន​ក្នុង​​ប្រទេស​កម្ពុជា​»

​នៅ​ថ្ងៃ​ទី​០១​ ខែតុលា​ ឆ្នាំ​២០២០​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​រៀបចំ​សិក្ខាសាលា​រយៈពេល​កន្លះ​ថ្ងៃ​ស្តី​ពី​ «ការ​បើក​ទូលាយ​របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ ដើម្បី​ជំរុញ​គណនេយ្យ​ភាព​ និង​តម្លាភាព​ក្នុង​ការងារ​អភិបាលកិច្ច​បរិស្ថាន»​។ ...

នៅ​ឆ្ងាយ​ប៉ុន្តែ​ដូច​ជា​នៅ​ជិត​៖​ អត្ថប្រយោជន៍​ពី​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនាក់ទំនង​ព័ត៌មាន​ (ICT)​ សម្រាប់​ការ​ធ្វើ​ការងារ​ពី​ផ្ទះ​ក្នុងអំឡុងពេល​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩

​ជា​ការ​ពិត​ណាស់​ជំងឺ​កូ​វី​ដ​-១៩​ បាន​បង្ខំ​ឱ្យ​ការ​រស់នៅ​របស់​មនុស្ស​ឈាន​ទៅ​ដល់​កម្រិត​មួយ​ស្ថិត​នៅ​ក្នុង​ភាព​ភ័យ​ខ្លាច​ ជា​ពិសេស​ការ​រីក​រាលដាល​ ក្នុង​ហេតុផល​នេះ​បាន​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់​ ហើយ​ប្រជាជន ...

វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩៖​ ការ​ឆ្លើយ​តប​ផ្នែក​នីតិបញ្ញត្តិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​

​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩​ បាន​ផ្តល់​នូវ​សម្ពាធ​យ៉ាង​ខ្លាំង​ដល់​រដ្ឋាភិបាល​ ដែល​វា​តម្រូវ​ឲ្យ​រដ្ឋាភិបាល​អនុវត្ត​បទបញ្ជា​ និង​គោលនយោបាយ​ថ្មីៗ​ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​នេះ​។​ នៅ​ប្រទេស​កម្ពុជា​បញ្ហា​សេដ្ឋកិច្ច​ និង​សង្គម​ដែល​បង្ក​ឡើង​ដោយ​ជំងឺ​រាតត្បាត​នេះ​ភាគច្រើន​ កើត​ចេញពី​ការ​ធ្លាក់​ចុះ​នៃ​សកម្មភាព​ពាណិជ្ជកម្ម​នៅ​ថ្នាក់​ជាតិ​ និង​អន្តរជាតិ​ជា​ពិសេស​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​លើ​វិស័យ​ទេសចរណ៍​ជា​អន្តរជាតិ​។ ...

ទិវាអន្តរជាតិសម្រាប់សិទ្ធិទទួលព័ត៌មានជាសកល ២០២០៖​ ការជួយសង្គ្រោះជីវិត ការកសាងទំនុកចិត្ត និងក្តីសង្ឃឹម!

ក្រោម​ពាក្យស្លោក​ “​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​-​ការ​ជួយ​សង្គ្រោះ​ជីវិត​ ការ​កសាង​ទំនុកចិត្ត​ និង​ក្តី​សង្ឃឹម​”​ ទិវា​អន្តរជាតិ​នៃ​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ជាស​កល​នៅ​ថ្ងៃ​ទី​ ២៨​ ខែកញ្ញា​ឆ្នាំ​២០២០​ បាន​បង្ហាញ​ពី​សារៈសំខាន់​នៃ​សិទ្ធិ​មួយ​នេះ​នៅ​ពេល ...

​សិក្ខាសាលា​បណ្តុះបណ្តាល​ស្តី​ពី​ មូលដ្ឋាន​គ្រឹះ​នៃ​អក្ខរកម្ម​ទិន្នន័យ​ឆ្នាំ​២០២០

នៅ​ព្រឹក​ថ្ងៃ​ទី​៨​ ខែកញ្ញា​ ឆ្នាំ​២០២០​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ ​(​អូ​ឌី​ស៊ី​)​ បាន​រៀបចំ​ “​សិក្ខាសាលា​បណ្តុះបណ្តាល​ស្តី​ពី​ មូលដ្ឋាន​គ្រឹះ​នៃ​អក្ខរកម្ម​ទិន្នន័យ​ឆ្នាំ​២០២០​ ទាក់ទង​នឹង​គណនេយ្យ​ភាព​សង្គម​”​ នៅ​សណ្ឋាគារ​ប៉ូ​ឡូ​វ៉ៃ​ក្នុង​រាជធានី ...

ឧបករណ៍​អាយ​ស៊ី​ធី​សម្រាប់​​ការ​ងារ​ ​​​និង​​គមនាគមន៍​​អំឡុង​ពេលធ្វើការ​ពី​ផ្ទះ​

​ពិភពលោក​ត្រូវ​បាន​រំខាន​ និង​តក់ស្លុត​ដោយសារ​វិបត្តិ​វីរុស​កូ​រ៉ូ​ណា​ ហើយ​​វា​ត្រូវ​បាន​គេ​ស្គាល់​ផង​ដែរ​ថា​ជា​ មេរោគ​កូ​វី​ដ​-១៩​។​ ​​ជំងឺ​រាតត្បាត​​ជាស​កល​នេះ​បាន​ជះ​ឥទ្ធិពល​ដល់​ស្ថាប័ន​ ឧស្សាហកម្ម​ទាំងអស់​ ដែល​ធ្វើ​ឱ្យ​ពួក​គេ​មានការ​លំបាក​ក្នុង​ការ​អនុវត្ត​ការងារ​ជា​ធម្មតា​របស់​ពួក​គេ​​។ ...

ទិវា​យុវជន​ពិភពលោក​ ឆ្នាំ២០២០​

នៅ​ក្រោម​ប្រធានបទ “ការចូលរួម​របស់​យុវជន​ក្នុង​សកម្មភាព​សកល​” ទិវា​យុវជន​ពិភពលោក​ ឆ្នាំ២០២០ នេះ ផ្តោត​ទៅលើ​ការចូលរួម និង​តំណាង​ភាព​របស់​យុវជន​ក្នុង​កិច្ចការ​សាធារណៈ​នៅ​ថ្នាក់​កម្រិត​ក្នុង​ស្រុក​ និង​ពិភពលោក។ ទិវា​យុវជន​អន្តរជាតិ ត្រូវ​បាន​ប្រារព្ធ​ជា​រៀងរាល់​ឆ្នាំ​ចាប់តាំងពី​ឆ្នាំ១៩៩៩​ នៅពេល​ដែល​មហាសន្និបាត​អង្គការសហប្រជាជាតិ បាន​យល់ព្រម និង​ទទួលស្គាល់​ទៅលើ​អនុសាសន៍ ...

អបអរសាទរ​ទិវា​អន្តរជាតិ​ជនជាតិ​ដើម​ភាគតិច​ពិភពលោក​ឆ្នាំ​ ២០២០

​អង្គការសហប្រជាជាតិ​បាន​ប្រកាស​ថ្ងៃ​ទី​៩​ ខែសីហា​ ជា​ទិវា​អន្តរជាតិ​របស់​ជនជាតិ​ដើម​ភាគ​តិចនៅ​លើ​ពិភពលោក​។​ ជា​រៀង​រាល់​ឆ្នាំ​ព្រឹត្តិការណ៍​និង​សកម្មភាព​នានា​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ជុំវិញ​ពិភពលោក​ ដើម្បី​អបអរ​ជនជាតិ​ដើម​ភាគតិច​ វប្បធម៌​ជំនឿ​ និង​ប្រពៃណី​របស់​ពួក ...

កិច្ចប្រជុំ​ចាប់ផ្តើម​គម្រោង ស្តី​ពី​​ «​ការ​ប្រើប្រាស់​ទិន្នន័យ​បើក​ទូលាយ​ដើម្បី​គាំទ្រ​តម្លាភាព​ថវិកា​នៅ​ថ្នាក់​ស្រុក​»

តម្លាភាព​ថវិកា​ ដែល​ជា​ការ​ផ្តល់​ជូន​ជា​សាធារណៈ​នូវ​ព័ត៌មាន​ពេញលេញ​ និង​ទាន់​ពេលវេលា​អំពី​ហិរញ្ញវត្ថុ​សាធារណៈ​ គឺជា​បុ​រេ​លក្ខខណ្ឌ​ដ៏​សំខាន់​សម្រាប់​ជម្រុញ​កិច្ច​ពិភាក្សា​ជា​សាធារណៈ​ទាក់ទង​នឹង​អាទិភាព​គោលនយោបាយ​ និង​ធានា​នូវ​គណនេយ្យ​ភាព​របស់​រដ្ឋាភិបាល​។​ ការ​ទទួល​បាន ...

កម្មវិធី​បណ្តុះបណ្តាល​អក្ខរកម្ម​ទិន្នន័យ​ដំបូង​គេ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​បញ្ចប់​ទៅ​ដោយ​ភាព​ជោគជ័យ​ ក្នុង​កំឡុង​ពេល​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩​

ដោយទទួលបានការគាំទ្រពី ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សំរាប់​អភិវឌ្ឍ​ន៏​អន្តរជាតិ​​​ (USAID) ក្រោមគម្រោងពង្រឹង​សមត្ថភាព​សង្គម​ស៊ីវិល​នៅ​កម្ពុជា (CCSS)​ នៃវិទ្យាស្ថាន​គ្រប់គ្រង​បូព៌ា​-បស្ចឹម (EWMI) អង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC)​ បានបញ្ចប់ការសាកល្បងកម្មវិធីអក្ខរកម្មទិន្នន័យនៅកម្ពុជាដោយជោគជ័យ។ ...

​សិក្ខាសាលា​ដើម្បី​​ពង្រឹងការ​រចនា​ទំ​ព័ររបស់​អូ​ឌី​ស៊ី​ឱ្យមានភាព​ងាយស្រួល​

ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ក្នុង​ការ​ពង្រឹង​ឧបករណ៍​សម្រាប់​ចែករំលែក​ព័ត៌មាន​អំពី​គណនេយ្យ​ភាព​សង្គម​ (​សម្រាប់​គម្រោងការ​ច្នៃប្រឌិត​ថ្មី​សម្រាប់​គណនេយ្យ​ភាព​សង្គម​នៅ​កម្ពុជា​)​ អង្គការ​ Internews​ បាន​សម្របសម្រួល​ធ្វើ​សិក្ខាសាលា​កាលពី​ខែឧសភា​ ដោយ​សហការ​ជាមួយ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ ( ...

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

Tberm
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!