បុគ្គលិក​អូ​ឌី​ស៊ី​ ទទួល​បានការ​បណ្តុះបណ្តាល​លើ​ការ​ផលិត​ផត​ខាស​ធ៌​សម្រាប់​គណនេយ្យ​ភាព​សង្គម​

នៅ​ថ្ងៃ​ទី​២៥​ ខែតុលា​ ឆ្នាំ​២០២៣​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ និង​ អង្គការ​ Internews​ បាន​សហការ​គ្នា​ដើម្បី​ផ្តល់​ការ​បណ្តុះបណ្តាល​ស្តី​ពី​ការ​ផលិតផត​ខាស​ធ៌​​សម្រាប់​គណនេយ្យ​ភាព​សង្គម​ ដែល​ស្ថិត​នៅ​ក្រោម​គម្រោងការ​ច្នៃប្រឌិត​ថ្មី​សម្រាប់​គណនេយ្យ​ភាព​សង្គម​នៅ​កម្ពុជា​ (ISAC)​។​ វគ្គ​បណ្តុះបណ្តាល​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោលបំណង​កសាង​សមត្ថភាព​របស់​បុគ្គលិក​អូ​ឌី​ស៊ី​ ក្នុង​ការ​ផលិត​ផត​ខាស​ធ៌​​ដែល​មានគុណ​ភាព​​ ដែល​ជួយ​​លើកកម្ពស់​គណនេយ្យ​ភាព​សង្គម​នៅ​ប្រទេស​កម្ពុជា​។​

​វគ្គ​បណ្តុះបណ្តាល​នេះ​ផ្តោត​ទៅ​លើ​​ទាំង​ទ្រឹស្តី​ និង​បច្ចេកទេស​នៃ​ការ​ផលិត​ផត​ខាស​ធ៌​​។​ នៅ​ក្នុង​វគ្គ​ពេល​ព្រឹក​ អ្នកចូលរួម​បាន​សិក្សា​អំពី​គោល​គំនិត​នៃ​ផត​ខាស​ធ៌​ ប្រភេទ​ផត​ខាស​ធ៌​ផ្សេងៗ​គ្នា​ និង​រចនាសម្ព័ន្ធ​ជា​មូលដ្ឋាន​ និង​លំហូរ​នៃ​វគ្គ​ផត​ខាស​ធ៌​។​ ពួក​គេ​ក៏​បាន​ទទួល​ការ​ណែនាំ​អំពី​របៀប​បង្កើត​មាតិកា​ដែល​ទាក់ទាញ​ទស្សនិកជន​គោលដៅ​របស់​ពួក​គេ​ផង​ដែរ​​​។

នៅ​ក្នុង​វគ្គ​ពេល​រសៀល​ អ្នកចូលរួម​បាន​សិក្សា​អំពី​ទិដ្ឋភាព​បច្ចេកទេស​នៃ​ការ​ផលិត​ផត​ខាស​ធ៌​​ រួម​ទាំង​របៀប​ប្រើប្រាស់​ផ្នែក​​រឹង​ និង​ឧបករណ៍​ របៀប​កែសម្រួល​ និង​បង្ហោះ​ផត​ខាស​ធ៌​​ និង​របៀប​ចែកចាយ​ផត​ខាស​ធ៌​ទៅ​កាន់​វេទិកា​ផ្សេងៗ​។​

​អ្នកចូលរួម​ទាំងអស់​របស់​អូ​ឌី​ស៊ី​ ត្រូវ​បាន​តម្រូវ​ឱ្យ​បំពេញ​ការ​ធ្វើតេស្ត​មុន​ និង​ក្រោយ​ការ​បណ្តុះបណ្តាល​ ដើម្បី​វាយតម្លៃ​លទ្ធផល​សិក្សា​របស់​ពួក​គេ​។​ លទ្ធផល​នៃ​ការ​ធ្វើតេស្ត​ក្រោយ​ការ​ប្រឡង​បាន​បង្ហាញ​ថា​ អ្នកចូលរួម​ទទួល​បាន​ចំណេះដឹង​ និង​ជំនាញ​យ៉ាង​សំខាន់​ក្នុង​ការ​ផលិត​ផត​ខាស​ធ៌​​។​

វគ្គ​បណ្តុះបណ្តាល​នេះ​​​បានប្រ​ព្រឹត្ត​ទៅ​ដោយ​​ជោគជ័យ​ ហើយឥឡូវនេះ​​បុគ្គលិក​របស់​អូ​ឌី​ស៊ី​​​ទទួល​បាន​​ជំនាញ​ដែល​ពួក​គេ​ត្រូវការ​ដើម្បី​ផលិត​ផត​ខាស​ធ៌​ដែល​មានគុណ​ភាព​ដែល​លើកកម្ពស់​គណនេយ្យ​ភាព​សង្គម​ក្នុង​ប្រ​ទេស​កម្ពុជា​។