ប្លក់​

សិក្ខាសាលា​បណ្តុះបណ្តាល​លើក​ទី​១​ ស្តី​ពី​ ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​

អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ និង​អង្គការ​កម្មវិធី​ ផ្លាស់​ប្តូរ​បទ​ពិសោធន៍​អនុ​ផល​ព្រៃឈើ​ (NTFP-EP)​ បាន​ចាប់ដៃ​គ្នា​រៀបចំ​សិក្ខាសាលា​បណ្តុះបណ្តាល​លើក​ទី​១​ ស្តី​ពី​ ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ (SEA)​ ក្រោម​កម្មវិធី​ធនធាន​រួម​ ដំណោះស្រាយ​រួម​ (SRJS)​ ដែល​គាំទ្រ​ដោយ​គណៈកម្មាធិការ​ហូ​ឡង់​ សម្រាប់​អង្គការ​សហភាព​អន្តរជាតិ​ដើម្បី​អភិរក្ស​ធម្មជាតិ​ (IUCN)​។​ ការ​បណ្តុះបណ្តាល​នេះ​មាន​រយៈពេល​ ២​ ថ្ងៃ​ គឺ​ចាប់ពី​ថ្ងៃ​ទី​១០​ និង​ទី​១១​ ខែមីនា​ ឆ្នាំ​២០២០​ និង​មាន​អ្នកចូលរួម​ចំនួន​ ២៧​ នាក់​មក​ពី​ខេត្តក្រចេះ​ រតនគិរី​ ស្ទឹង​ត្រែង​ ព្រះ​វិហារ​ និង​រាជធានី​ភ្នំពេញ​។​ អ្នកចូលរួម​ជា​តំណាង​មន្ទីរ​កសិកម្ម​ ជលផល​និង​ព្រៃឈើ​ ទេសចរណ៍​ និង​បរិស្ថាន​ខេត្ត​ ព្រមទាំង​តំណាង​មក​ពី​អង្គការ​មិនមែន​រដ្ឋាភិបាល​ និង​ដៃគូ​អនុវត្ត​របស់​កម្មវិធី​ធនធាន​រួម​ ដំណោះស្រាយ​រួម​។​ កម្មវិធី​ធនធាន​រួម​ ដំណោះស្រាយ​រួម​ មាន​​គោល​បំណង​បង្ហាញឱ្យឃើញពី​ភាព​ស៊ី​គ្នា​ និង​ការ​អនុវត្តន៍​គោល​នយោ​បាយ​​ឱ្យ​​ល្អ​ប្រសើរ​ទាក់ទង​ទៅ​​នឹង​ការ​គ្រប់គ្រង​នៃ International Public Goods (IPGs) -​ ជីវចម្រុះ​ ទឹក​និង​សន្តិសុខ ...

គម្រោង​ ការ​ច្នៃប្រឌិត​ថ្មី​សម្រាប់​គណនេយ្យ​ភាព​សង្គម​នៅ​កម្ពុជា​ (ISAC)

​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ (អូ​ឌី​ស៊ី​) ​មាន​សេចក្តីសោមនស្ស​​រីករាយ​សូម​ប្រកាស​ថា​ អូ​ឌី​ស៊ី​​នឹង​ចូលរួម​ក្នុង​ការ​អនុវត្ត​គម្រោងការ​ច្នៃប្រឌិត​ថ្មី​សម្រាប់​គណនេយ្យ​ភាព​សង្គម​នៅ​កម្ពុជា​ (ISAC)​ បន្ទាប់​ពី​ទទួល​បាន​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​រយៈពេល​ប្រាំ​ឆ្នាំ​ក្នុង ...

ការ​បណ្តុះបណ្តាល​អំពី​​ប្រព័ន្ធ​ព័ត៌មាន​ភូមិសាស្ត្រ​ GIS​ ដើម្បី​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​នៅ​កម្ពុជា​កាន់តែ​ប្រសើរ​

ការ​បណ្តុះបណ្តាល​ពី​មូលដ្ឋាន​គ្រឹះ​នៃ​ប្រព័ន្ធ​ព័ត៌មាន​ភូមិសាស្ត្រ​ ​GIS​ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ជោគជ័យ​នៅ​ការិយាល័យ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ ដែល​មាន​មូលដ្ឋាន​នៅ​រាជធានី​ភ្នំពេញ​ ចាប់ពី​ថ្ងៃ​ទី​០៣​ដល់​០៥​ ខែកុម្ភៈ​ ឆ្នាំ​២០២០​។ ...

ម៉ារឌី៖ កូ​រ៉ូ​ណា​វីរុស​ថ្មី​ បទ​ពិសោធន៍​ធ្វើការ​ថ្មី​

ក្រោយ​ពេល​ដែល​កូ​រ៉ូ​ណា​វីរុស​ថ្មី​ (​កូ​វី​ដ​ ១៩)​ មក​ ពិភពលោក​ទាំងមូល​ត្រូវ​បង្ខំ​ឱ្យ​មានការ​ផ្លាស់​ប្តូរ​គ្រប់​កម្រិត​ ចាប់តាំងពី​ការ​បង្កើត​ និង​អនុវត្ត​គោលនយោបាយ​ រហូត​ដល់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​។​ ​ ចាប់តាំងពី​ខែមីនា​ ឆ្នាំ​២០២០​ ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​ប្រយុទ្ធ​នឹង​ការ​រីក​រាលដាល​នៃ​មេរោគ​ដ៏​កាច​សាហាវ​នេះ​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ បាន​សម្រេចចិត្ត​លើកទឹកចិត្ត​ឱ្យ​បុគ្គលិក​របស់​ខ្លួន​ធ្វើការ​ពី​ផ្ទះ​។​ ...

កល្យាណ​៖​ ​ខ្ញុំ​ចង់​ចែករំលែក​បទ​ពិសោធន៍​​ដើម្បី​ធ្វើការ​ពី​ផ្ទះ​ទទួល​បាន​ប្រសិទ្ធភាព​​ក្នុង​កំឡុង​ពេល​នៃ​ការ​រីក​រាលដាល​​វីរុស​កូ​រ៉ូ​ណា​

ខ្ញុំបាទ​ជា​បុគ្គលិក​ម្នាក់​នៃ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ ដែល​ធ្វើការ​ជា​អ្នកសម្របសម្រួល​ផ្នែក​ស្រាវជ្រាវ​ទិន្នន័យ​ និង​ GIS​ ។​ ជា​ទូទៅ​អ្នក​ទាំងអស់​គ្នា​អាច​មើលឃើញ​ ផែនទី​ និង​ទិន្នន័យ​ជា​ច្រើន​តាម​រយៈ​គេហទំព័រ​ opendevcam.net​ ។​ បច្ចុប្បន្ន​នេះ​នៅ ...

ពិសិដ្ឋ​៖​ ​តើ​ខ្ញុំ​ដោះស្រាយ​ឧបសគ្គ​ដែល​កើតឡើង​ក្នុង​ពេលធ្វើការ​នៅផ្ទះ​យ៉ាងដូច​ម្ដ៉េ​ច​ អំឡុង​ពេល​ផ្ទុះ​ជំងឺ​កូវីដ​-១៩​?

ការ​ធ្វើការ​ពី​ផ្ទះ​ក្នុងអំឡុងពេល​កូវីដ​​-១៩​នេះ​ ហាក់ដូចជា​ត្រូវ​បាន​យក​មក​អនុវត្ត​ដោយ​បណ្ដា​សហគ្រាស​ជា​ច្រើន​រួម​ទាំង​ស្ថាន​ប័ន​ដែល​ខ្ញុំ​ធ្វើការ​ផង​គឺ ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍន៍ ​(​អូ​ឌី​ស៊ី​)​។​ នៅ​ពេល​ការ​ផ្ទុះ​នៃ ...

សមភាពយេនឌ័រ និងទិវាទិន្នន័យបើកទូលាយឆ្នាំ២០២០

ប្រធានបទ​សម្រាប់​ទិវា​ទិន្នន័យ​បើក​ទូលាយ​ឆ្នាំ​ ២០២០​ “​ការ​អភិវឌ្ឍ​ដោយ​ស្មើភាព​គ្នា​”​ គឺ​ស្រប​តាម​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​សកល​(SDGs)​។​ ដោយ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​សកល​ ទី​៥​ ផ្តោត​លើ​ សមភាព​យេ​ន​ឌ័​រ​ និង​ ដើម្បី​អបអរសាទរ​ទិវា​សិទ្ធិ ...

ទិវាទិន្នន័យបើកទូលាយឆ្នាំ ២០២០៖ ទិន្នន័យ​បើក​ទូលាយ​សម្រាប់​ការ​អភិវឌ្ឍដោយ​សមភាព

បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​កាលពី​ឆ្នាំ​មុន​ នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​០៧​ខែមីនា​ឆ្នាំ​ ២០២០​ ទិវា​ទិន្នន័យ​បើក​ទូលាយ​ប្រចាំឆ្នាំ​លើក​ទី​ ៦​ ត្រូវ​បាន​ប្រារព្ធ​ឡើង​។​ អ្នកចូលរួម​ប្រហែល​ ៦០​ នាក់​ មានមុខ​ងារ​​ផ្សេងៗ​គ្នា​ និង​ប្រវត្តិ​ផ្សេងៗ​គ្នា​ដូច​ជា ...

អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ បញ្ចប់​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​ អក្ខរកម្ម​ទិន្នន័យ​

តាម​រយៈ​ជំនួយ​ហិរញ្ញវត្ថុ​របស់​ គម្រោងពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលកម្ពុជា​ (CCSS)​ នៃ​ទីភ្នាក់ងារ​ជំនួយ​អា​មេ​រិ​ក​ (USAID)​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ ហៅ​កាត់​ថា​ អូ​ឌី​ស៊ី​ បាន​រៀបចំ​ដោយ​ជោគជ័យ​នៅ​កម្មវិធី​បណ្តុះបណ្តាល​ចំនួន​ ៣​ដំណាក់កាល​ ស្តី​ពី​អក្ខរកម្ម​ទិន្នន័យ​ ដែល​ជា​ការ​បណ្តុះបណ្តាល​ថ្មី ...

​សូម​​រីក​រាយ​ចូល​រួម​ព្រឹត្តិការណ៍​ "ទិវា​ទិន្នន័យ​បើក​ទូលាយ​ឆ្នាំ​ ២០២០​"​

ទិវា​ទិន្នន័យ​បើក​ទូលាយ​ គឺជា​ព្រឹត្តិការណ៍​សកល​មួយ​ដែល​ប្រមូលផ្តុំ​ពលរដ្ឋ​ដែល​មាន​ចំណាប់អារម្មណ៍​ទៅ​លើ​ទិន្នន័យ​បើក​ទូលាយ​ ដើម្បី​ជួបជុំ​គ្នា​ស្វែងរក​វិធីសាស្ត្រ​ក្នុង​ការ​ផ្សា​ភ្ជាប់​ទិន្នន័យ​ដែល​បើក​ទូលាយ​ជា​សាធារណៈ​ទាំងនោះ​ទៅ​នឹង​ការ​អនុវត្ត​ ដើម្បី​ផ្តល់​ជា​ដំណោះស្រាយ​ចំពោះ​បញ្ហា ...

អូ​ឌី​ស៊ី​ ជា​អង្គការ​មិនមែន​រដ្ឋាភិបាល​នៅកម្ពុជាដែល​បាន​ចូលរួម​វេទិកា​ទី​ក្រុងប៉ារីស​ស្តី​ពី​សន្តិភាព​ ឆ្នាំ​២០១៩

​លោក​ ធី​ ទ្រី​ នាយក​ប្រតិបត្តិ​/​និពន្ធ​នាយក​នៃ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ ត្រូវ​បាន​ជ្រើសរើស​ឱ្យ​ចូលរួម​វេទិកា​ទី​ក្រុងប៉ារីស​ស្តី​ពី​សន្តិភាព​ ឆ្នាំ​២០១៩​ នៅ​ថ្ងៃ​ទី​ ១២-១៣​ ខែវិច្ឆិកា​។​​លោក​ ធី​ ទ្រី នៅ​មុខសាល La Grande halle de La Villette កន្លែងប្រារព្ធវេទិកា​ទី ...

សិក្ខាសាលា​អ្នក​ពាក់ព័ន្ធ​ស្តី​ពី​ការប្រើ​ប្រាស់​ទិន្នន័យ​បើកទូលាយ​ និង​ឧបករណ៍​ឌីជីថល​សម្រាប់​ការអនុវត្ត​គម្រោង​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​

នៅ​ថ្ងៃទី​ ០៤​ ខែវិច្ឆិកា​ឆ្នាំ​ ២០១៩​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (អូ​ឌី​ស៊ី​) បាន​រៀបចំ​សិក្ខាសាលា​អ្នក​ពាក់ព័ន្ធ​ដែល​មាន​រយៈពេល​មួយថ្ងៃ​ពេញ​ ស្តី​ពី​ “ការប្រើ​ប្រាស់​ទិន្នន័យ​បើកទូលាយ​ ផែនទី​ និង​ប្រើប្រាស់​ឧបករណ៍​ឌីជីថល​សម្រាប់​ការអនុវត្ត​គម្រោង​កាន់តែ​ប្រសើរ​” នៅ​សណ្ឋាគារ​សាន់​វ៉េ​រាជធានី ...

អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ ចាប់ផ្តើម​វគ្គ​បណ្តុះបណ្តាល​អក្ខរកម្ម​ទិន្នន័យ​

អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ ហៅ​កាត់​ថា​ អូ​ឌី​ស៊ី​ ដែល​ជា​អង្គការ​ទិន្នន័យ​បើក​ទូលាយ​ បាន​ចាប់ផ្តើម​វគ្គ​បណ្តុះបណ្តាល​អក្ខរកម្ម​ទិន្នន័យ​របស់​ខ្លួន​ ដែល​មាន​រយៈពេល​ ៥​ថ្ងៃ​ នៅ​រាជធានីភ្នំពេញ​ ចាប់ពី​ថ្ងៃ​ទី​២១​ ដល់​ ថ្ងៃទី២៥​ ខែតុលា​ ឆ្នាំ​២០១៩​។​​ជាមួយ​ជំនួយ ...

ទស្សនកិច្ច​សិក្សា​អំពី​ផល​ប៉ះពាល់​វិនិយោគ​ចិន​នៅ​កម្ពុជា​

​កាលពីដើម​ខែសីហា​ឆ្នាំ​២០១៩​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​រៀបចំ​ទទួល​ក្រុម​និស្សិត​ស្រាវជ្រាវ​វ័យក្មេង​ជនជាតិ​ចិន​មួយ​ក្រុម​ដោយ​ជោគជ័យ​ ដើម្បី​ធ្វើ​ទស្សនកិច្ច​សិក្សា​លើ​ផល​ប៉ះពាល់​វិនិយោគ​ចិន​នៅ​កម្ពុជា​។​ កម្មវិធី​ស្រាវជ្រាវ​នេះ​ត្រូវ​បាន ...

សកម្មភាព​របស់​យុវជន​ក្នុង​ដំណើរការ​នៃ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ (​គ​.​អ​.​ច​.)

​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​ក្នុងកម្ម​វិធី​ ​សកម្មភាពរបស់​​យុវជន​​ក្នុង​ដំណើរ​ការ​នៃ​​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ (​គ​.​អ​.​ច​.)​ ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ ...

ការ​លើក​ឡើង​ពី​បញ្ហា​ “​ការ​កាត់ទោស​ដោយ​មហាជន​”​ នៅ​ប្រទេស​កម្ពុជា​

​នៅ​ចន្លោះ​ឆ្នាំ​ ២០១០​ និង​ ២០១៨​ មាន​មនុស្ស​ចំនួន​ ៧៣​នាក់​បាន​ក្លាយជា​ជន​រង​គ្រោះ​នៃ​អំពើ​ហឹ​ង្សា​ក្រៅ​ប្រព័ន្ធ​តុលាការ​ ដែល​ជា​ទូទៅ​ត្រូវ​បាន​គេ​ហៅ​ថា​ “​តុលាការ​មហាជន​”​ រឺ​ “​ការ​សម្លាប់​ដោយ​ហ្វូង​មនុស្ស​”​ ហើយ ...

កិច្ចសហប្រតិបត្តិការរវាងអង្គការអូឌីស៊ី និងអង្គការមជ្ឈមណ្ឌលអប់រំបណ្តុះបណ្តាលអាស៊ីអាគ្នេយ៍

បន្ទាប់​ពី​កិច្ចប្រជុំ​របស់​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ជាមួយ​អ្នកតំណាង​នៃ​អង្គការ​មជ្ឈមណ្ឌល​អប់រំ​បណ្តុះបណ្តាល​អាស៊ី​អាគ្នេយ៍​(SEAPC)​ នៅ​ខេត្តសៀមរាប​ អូ​ឌី​ស៊ី​ និង​ SEAPC​ បាន​បង្កើត​ជំហាន​ដំបូង​ដើម្បី​បង្កើត​កិច្ច​សហប្រតិបត្តិការ​ប្រកបដោយ​សក្តានុពល​។​​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ការ​ជួប​គ្នា ...

វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី ការអាន និងការប្រើប្រាស់ផែនទី

នៅ​ថ្ងៃ​ទី​០៥​ និង​ ទី​០៦​ ខែសីហា​ ឆ្នាំ​២០១៩​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ សហការ​ជាមួយ​ នាយកដ្ឋាន​បច្ចេកវិទ្យា​ព័ត៌មាន​ នៃ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​រៀបចំ​ វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្គោល​ស្តី​ពី​ ការ​អាន​ និង​ការ​ប្រើប្រាស់​ផែនទី​ នៅ​ខេត្តកំពង់ឆ្នាំង​ ប្រកប​ដោយ​ ...

​កម្មវិធី​ Presidential​ Hackathon​ ឆ្នាំ​២០១៩​ នៅ​ប្រទេស​តៃវ៉ាន់​

ក្រុមការងារ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​ចូលរួម​កម្មវិធី​ Presidential​ Hackathon​ ឆ្នាំ​២០១៩​ នៅ​ទីក្រុង​តៃប៉ិ​ ប្រទេស​តៃវ៉ាន់​ ចាប់ពី​ថ្ងៃ​ទី​១៨​ ដល់​ថ្ងៃ​ទី​២១​ ខែកក្កដា​។​ កម្មវិធី​ Presidential​ Hackathon​ គឺជា​គំនិត​ផ្តួចផ្តើម​ដែល​បាន​បង្កើត​ឡើង​ដោយ​រដ្ឋាភិបាល ...

វគ្គ​បណ្តុះបណ្តាល​សាកល្បង​ស្តី​ពី​ការ​ប្រើប្រាស់​ និង​ ការ​អាន​ផែនទី​

​នៅ​ខែមីនា​ឆ្នាំ​ ២០១៩​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ និង​ នាយកដ្ឋាន​បច្ចេកវិទ្យា​ព័ត៌មាន​នៃ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​រៀបចំ​សិក្ខាសាលា​វាយតម្លៃ​ ​ទាញ​យក​ធាតុ​ចូល​ពី​គ្រូ​វិទ្យាល័យ​ ដើម្បី​ស្វែង​យល់​ពី​ចំណេះដឹង​ និង​បទ​ពិសោធន៍ ...

ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ និង​ការ​ដួល​រលំ​អគារ​នៅ​ខេត្ត​ព្រះ​សីហ​នុ​

​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​ ២២​ ខែមិថុនា​ មហ​ន្ត​រាយ​មួយ​បាន​កើតឡើង​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ ដោយហេតុ​ការណ៍​ដូ​ល​រលំ​អគារ​ស្នាក់​នៅ​កំពស់​ប្រាំពីរ​ជាន់​មួយ​ដែល​កំពុង​ស្ថិត​ក្រោម​ការ​សាងសង់​នៅឡើយ​។​ តាម​រយៈ​អ្នក​ដែល​នៅ ...

កិច្ចប្រជុំ​ចាប់ផ្តើម​គម្រោង​ស្តី​ពី ​"​ការ​លើកកម្ពស់​ការ​ផ្តល់​សេវា​សាធារណៈ​តាម​រយៈ​បច្ចេកវិទ្យា​ គមនាគមន៍​ និង​ព័ត៌មាន​"​

ប្រទេស​កម្ពុជា​កំពុង​ឈាន​ទៅ​មុខ​ជាមួយនឹង​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​ក្នុង​ការ​ជំរុញ​ផ្នែក​បច្ចេកវិទ្យា​។​ យោង​តាម​បញ្ញត្តិ​ករ​ទូរគមនាគមន៍​កម្ពុជា​ (TRC)​ បានឱ្យ​ដឹង​ថា​ ប្រទេស​កម្ពុជា​មាន​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​​រហូត​ដល់​ជាង​ ១២,៥​ លាន​នាក់​នៅ​ចុងឆ្នាំ​២០១៨​ បន្ទាប់​ពី ...

អូឌីស៊ី ជា​គម្រោង​តែ​មួយ​គត់​ពី​កម្ពុជា​ដែល​បាន​ចូល​រួម​ក្នុង​កម្ម​វិ​ធី​ Festival of Civic Tech for Democracy

​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ មាន​សេចក្តី​សោមនស្ស​រីករាយ​ដែល​បាន​ចូលរួម​ក្នុង​វេទិកា​អន្តរជាតិ​ Personal​ Democracy​ Forum​ Central-Eastern​ Europe​ (PDF​ CEE)​ ​លើកទី៧ ដែល​មាន​រយៈពេល​បី​ថ្ងៃ​ក្រោម​ប្រធានបទ​ “​យើង​ជឿ​ទុកចិត្ត​គ្នា​”​ ដែល​ត្រូវ​បាន ...

ទិវាជាតិអំណាន នៅវិទ្យាល័យជាស៊ីមត្បែងមានជ័យ

កម្ពុជា​បាន​កំណត់​ថ្ងៃ​ទី​១១​ ខែមីនា​ ជា​ ទិវា​ជាតិ​អំ​ណា​ន​ ក្រោយ​ពេល​អនុក្រឹត្យ​មួយ​បាន​ចេញ​នៅ​ខែកញ្ញា​ ឆ្នាំ​២០១៥​។​ កាល​បរិ​ច្ឆេ​ទ​នេះ​បាន​កំណត់​ឡើង​​ឱ្យ​ត្រូវ​នឹង​ថ្ងៃខែ​កំណើត​របស់​ សម្តេចព្រះសង្ឃរាជ​ ជួន​ ណាត​ ដែល​ជា​អ្នកជំនាញ ...

សិក្ខាសាលា​​ស្តី​ពី​ តួនាទី​នៃ​ បច្ចេកវិទ្យា​ គមនាគមន៍​ និង​ព័ត៌មាន​ (​អាយ​ស៊ី​ធី​)​ ​នៅ​ក្នុង​វិស័យ​សេវា​សាធារណៈ​នៅ​កម្ពុជា

អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ ដោយ​សហការ​ជាមួយ​ អង្គការ​ស្តារ​កម្ពុជា​ និង​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ (CCIM)​ បាន​រៀបចំ​សិក្ខាសាលា​មួយ​ស្តី​ពី​ “​តួនាទី​នៃ​ បច្ចេកវិទ្យា​ គមនាគមន៍​ និង​ព័ត៌មាន​ (​អាយ​ស៊ី​ធី​)​ ​នៅ​ក្នុង ...

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

9Z8vn
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!