បរិស្ថាន និងធនធានធម្មជាតិ

ព្រៃឈើ និងរុក្ខាប្រមាញ់

អាជ្ញាធរ​ប្រាប់​ពលរដ្ឋ​ ៩៤៨ ​គ្រួសារ​ ដែល​សង់រោង​លើ​ដី​រដ្ឋ​ខុសច្បាប់​តំបន់​ភ្នំ​គូលែន​ត្រូវ​រើចេញ

អាជ្ញាធរ​ស្រុក​បន្ទាយស្រី​នៃ​ខេត្ត​សៀមរាប​បានដាក់​ឱសានវាទ​ ១ ​សប្ដាហ៍​​ ឲ្យ​ពលរដ្ឋ​ចំនួន​ ៩៤៨ ​គ្រួសារ​ ដែល​បាន​សាងសង់​រោង​ដោយ​ខុស​ច្បាប់​លើ​ដី​រដ្ឋ​នៅក្បែរ​ជើងភ្នំ​គូលែន ចំណុច​ភូមិ​ត្បែង​លិច និង​ភូមិ​ស្រះខ្វាវ ក្នុង​ឃុំ​ត្បែង ត្រូវ​រុះរើ​ចេញ​ដោយ​ខ្លួនឯង​មុនពេល​អាជ្ញាធរ​ចុះបង្ក្រាប​។ លោក ឃឹម ហ្វីណង់ អភិបាល​ស្រុក ...

វ៉ន ដារ៉ា
https://bit.ly/330aCnO

ចំណូល​សួយសារ​ពី​ព្រៃឈើ​រយៈពេល​ ៩ ​ខែ​ បាន​ជិត​ $៦ ​លាន កើន​លើស​ឆ្នាំមុន

ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹងថា​ក្នុង​រយៈពេល ៩ ​ខែ​ចាប់ពី​ខែ​មករា ដល់​ខែ​កញ្ញា ឆ្នាំ​ ២០១៩ ​នេះ កម្ពុជា​ទទួល​បាន​ចំណូល​ពី​សួយសារ​ព្រៃឈើ​សរុប​ប្រមាណ ៥ លាន ៧ សែន​ដុល្លារ ដែល​ចំណូល​នេះ​មាន​ការកើនឡើង​ជិត ២ ​លាន​ដុល្លារ​បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ កាលពី​ឆ្នាំ​ ២០១៨ ក្រសួង​កសិកម្ម​ទទួល​បាន​ចំណូល​ពី ...

ឡុង គីមម៉ារីតា
https://bit.ly/36mMMVi

ឈើ​ ១៦៨ ​ដុំ​ ត្រូវបាន​រកឃើញ​នៅក្រោយ​ផ្ទះ​អ្នកភូមិ សមត្ថកិច្ច​កំពុង​ស្វែងរក​ជន​ពាក់ព័ន្ធ

សមត្ថកិច្ច​ខេត្ត​មណ្ឌលគិរី បាន​និង​កំពុង​ស្រាវជ្រាវ​រក​ជនខិលខូច​ដែល​យក​ឈើ​ប្រភេទ​សុក្រំ​ចំនួន​ ១៦៨ ​ដុំ ​ទៅ​លាក់ទុក​ ៥ ​ទីតាំង​ផ្សេង​គ្នា​ នៅ​ខាងក្រោយ​ផ្ទះ​ពលរដ្ឋ​ស្ថិត​នៅ​ភូមិ​អូរ​អាម ឃុំ​ស្រែខ្ទុម ស្រុក​កែវសីមា បន្ទាប់ពី​សមត្ថកិច្ច​ចម្រុះ​បាន​រកឃើញ និង​រឹបអូស​ឈើ​ទាំងនោះ​នៅ​ទីតាំង​ខាងលើ ប៉ុន្ដែ​ម្ចាស់ឈើ​នេះ ...

សុទ្ធ គឹមសឿន
https://bit.ly/2q3VPKm

លោក វឌ្ឍនាសាប៊ុង ចោទ​អភិបាលខេត្ត​មណ្ឌលគិរី​កុហក​នាយករដ្ឋមន្ត្រី តែ​ត្រូវបដិសេធ

សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​ម្នាក់​អះអាង​ពី​ការរក​ឃើញ​ថា អភិបាលខេត្ត​មណ្ឌលគិរី ភូតភរ​កុហក​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​មាន​ភាពអសកម្ម​ក្នុង​ការរំដោះ​ភ្នំដោះក្រមុំ ដោយ​បណ្តែតបណ្តោយ​ឲ្យ​មាន​ការបើក​ខារ៉ាអូខេ និង​បំពាន​យក​ដី​សង់​វីឡា​ធំៗ​ក្នុង​តំបន់​អភិរក្ស ប៉ុន្តែ​ការ​ចោទប្រកាន់​នេះ​ត្រូវបាន​បដិសេធ​។ ...

ឡុង គីមម៉ារីតា
https://bit.ly/30X26Eg

ដី​ជាង ៤០០ ​ហិកតា​ ត្រូវបាន​​ដកហូត​ទុកជា​​សម្បតិ្ត​រដ្ឋ​វិញ

ដី​ទំហំ​ ៤១៣ ​ហិកតា​ នៅក្នុង​ដែនជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ ត្រង់​ចំណុច​អូរច្រាំងអុង ភូមិ​ស្រែកិន ឃុំ​ត្រពាំងជោរ​ ស្រុក​ឱរ៉ាល់​ត្រូវបាន​លោក វ៉ី សំណាង អភិបាលខេត្ដ​កំពង់ស្ពឺ​ចេញ​ដីកា​ដកហូត​ទុកជា​ដី​សម្បត្ដិ​របស់​រដ្ឋ​វិញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន បន្ទាប់ពី​ត្រូវបាន​រុករាន​កាន់កាប់​ដោយ​ឈ្មោះ យូ ស៊ីថាត ខណៈ​អង្គការ​ដែល​ធ្វើការ​លើ​ការការពារ​ព្រៃឈើ​សាទរ និង​ ...

វ៉ន ដារ៉ា
https://bit.ly/31TxMfc

រដ្ឋបាល​ខេត្ត​សៀមរាប​ បញ្ជា​ឲ្យ​អាជ្ញាធរ​ចាត់វិធានការ​អ្នករំលោភ​ដី​រដ្ឋ

រដ្ឋបាល​ខេត្ត​សៀមរាប​បញ្ជា​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ចាត់​វិធានការ​ចំពោះ​ជនខិលខូច ដែល​កាប់​រាន ដុត ឈូសឆាយ និង​ហ៊ុមព័ទ្ធ​ដី​ព្រៃឈើ ដី​ព្រៃ​លិច​ទឹក និង​ដី​តំបន់​ការពារ​ធម្មជាតិ​យក​ធ្វើ​ជា​កម្មសិទ្ធិ និង​បាន​ជំរុញ​ឲ្យ​អង្គភាព​ជំនាញ​ត្រូវ​បញ្ឈប់​ជាបន្ទាន់​នូវ​រាល់​ការបញ្ជាក់​លើ​លិខិត​ទិញ-លក់​ដី​រដ្ឋ ការផ្ទេរសិទ្ធិ ឬ​បញ្ជាក់​លើ ...

សុទ្ធ គឹមសឿន
https://bit.ly/2oXcSgD

តុលាការ​សម្រេច​ឃុំខ្លួន​អតីត​ប្រធាន​សហគមន៍​រ៉ែ​​ចុង​ផ្លាស់​ ក្រោយពី​ចាប់ខ្លួន​រឿង​លាក់​ឈើ​ប្រណីត

សាលាដំបូង​ខេត្ត​មណ្ឌលគិរី​កាលពី​ម្សិលមិញ​បាន​សម្រេច​ឃុំខ្លួន​លោក តែ គឹមសាន អតីត​ប្រធាន​​សហគមន៍​រ៉ែមាស​ចុង​ផ្លាស់​ពី​បទ​ការប្រមូលផល​អនុផល​ព្រៃឈើ និង​ធ្វើ​រោង​សន្និធិ (​រោង​កែច្នៃ​ឈើ​) បន្ទាប់ពី​សមត្ថកិច្ច​ឃាត់​ខ្លួន​កាលពី​ថ្ងៃទី​ ២០ ខែ​ កញ្ញា​ ដែល​សង្ស័យ​ពាក់ព័ន្ធ​ការលួចលាក់​ស្តុក​ឈើ​ប្រណីត​ចំនួន ៦០០ ​កំណាត់​ នៅក្នុង​រោង ...

សុទ្ធ គឹមសឿន
https://bit.ly/2kZnVEa

បុរស​ទន្រ្ទាន​ដី​ព្រៃ​ការពារ​រាប់​រយ​ហិតា​ ​នៅ​ស្រុក​សំឡូត​ត្រូវ​បាន​ចាប់ខ្លួន

តុលាការខេត្ត​បាត់ដំបង​បាន​ចោទប្រកាន់​បុរស​ម្នាក់​ ​ដែល​បាន​ឈូស​ឆាយដី​ព្រៃ​ការពារ​រាប់​រយ​ហិ​ក​តា​ ​សម្រាប់​លក់​ជា​ដី​ឡូត៍​លំនៅ​ដ្ឋាន​ ​នៅ​ស្រុក​សំឡូត​ខេត្តបាត់ដំបង​ចាប់តាំងពី​ឆ្នាំ​ ​២០១៥​ ​។​ ​លោក​ ​ឡុង​ ​វុទ្ធី​ ​អាយុ ...

ឃី​ ​សុ​វុឌ្ឍី​
https://bit.ly/2mpU7kG

​ចេញ​ដីកាចាប់ខ្លួន​ឧកញ៉ា​កាប់​ឈើ​ បី​ រូប​

​សាលាដំបូង​ខេត្ត​មណ្ឌល​គី​រី​បាន​ចេញ​ដីកាចាប់ខ្លួន​ឧកញ៉ា​ល្បីឈ្មោះ​ ៣​ រូប​ ដែល​មិន​បាន​ចូលខ្លួន​មក​សាកសួរ ​សង្ស័យលើ​ប្រតិបត្តិការ​ការ​កាប់​ឈើ​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​។​ ...

បែន សុខហ៊ាន
https://www.khmertimeskh.com/50644486/arrest-warrants-issued-against-three-timber-tycoons/

សហគមន៍​ព្នង​ប្តឹង​អាជ្ញាធរ​ពី​បទ ​បណ្តោយឱ្យ​មានការ​ទន្ទ្រាន​ដែន​ជម្រក​សត្វ

សហគមន៍​ជនជាតិ​ដើម​ព្នង​នៅ​ភូមិ​ពូលុ ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា បាន​ដាក់​ពាក្យ​ប្ដឹងទៅ​តុលាការ​ខេត្ត​មណ្ឌលគិរី​កាលពី​ម្សិលមិញ ដើម្បី​ប្ដឹង​ក្រុម​អាជ្ញាធរ​នៅ​ឃុំ​ដាក់ដាំ​ ស្រុក​អូររាំង ពី​បទ​បណ្ដែតបណ្ដោយ​ឱ្យមាន​ករណី​កាប់​ព្រៃឈើ​ទន្ទ្រាន​យក​ដី​ក្នុង​តំបន់​ដែន​ជម្រក​សត្វព្រៃភ្នំ​ណាមលៀរ បន្ទាប់ពី​សមាជិក​របស់​គេ​ ១៥ ​នាក់ ...

ខន សាវិ
https://bit.ly/2mcOfei

​មន្ត្រី​ផ្តល់​ចម្លើយ​ដល់​តុលាការ​អំពី​ការ​កាប់​ឈើ​ក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច​

​កាលពី​ថ្ងៃ​អង្គារ​ មន្ត្រីជាន់ខ្ពស់​ក្រសួងកសិកម្ម​បាន​បង្ហាញខ្លួន​នៅ​ឯ​សាលាដំបូង​ខេត្ត​មណ្ឌល​គី​រី​ ដើម្បី​បញ្ជាក់​ពី​វិធី​ក្នុង​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន​ រួម​ទាំង​ក្រុមហ៊ុន​វៀតណាម​ដែល​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​ជុំវិញ​ការ​កាប់​ឈើ​ខុសច្បាប់​។​ លោក​ ម៉ ...

ឃី សុវុទ្ធី
https://www.khmertimeskh.com/50642910/official-briefs-court-on-elcs-over-logging/

សកម្មជន​ចោទ​ក្រុមហ៊ុន​ស្របច្បាប់​ថា កាប់បំផ្លាញ​ព្រៃឈើ

ក្រុម​សកម្មជន​ព្រៃឈើ​នៅតែ​អះអាង​ថា ក្រុមហ៊ុន ស៊ីងបាយអូថេក ខេមបូឌា ខូអិលធីដី (THINK BIOTECH CAMBODAI CO.LTD) បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការកាប់បំផ្លាញ​ព្រៃឈើ​ខុសច្បាប់​នៅក្នុង​តំបន់​ព្រៃឡង់ ជាពិសេស​គឺ​កាប់បំផ្លាញ​ដើម​ជ័រ​ច្បោះ​របស់​ប្រជាពលរដ្ឋ​អស់​រាប់ពាន់​ដើម ប៉ុន្តែ​អាជ្ញាធរ​ថា​ក្រុមហ៊ុន​នេះ​ស្របច្បាប់​។ ...

ខន សាវិ
https://bit.ly/2lWP2jn

អាជ្ញាធរ​រកឃើញ​ឈើ​ ១២ ​កំណាត់ ទម្ងន់​ជាង​ ៤០ ​ម៉ែត្រគុប​ ដែល​គេ​លាក់​ក្នុងព្រៃ​ស្រុក​ឱរ៉ាល់

ឈើ​ម្រេញ និង​ឈើ​គគីរ​ចំនួន​ ១២ ​កំណាត់​ដែល​មាន​ទម្ងន់​ប្រហែល​ជាង​ ៤០ ​ម៉ែត្រគុប​ត្រូវ​បាន​អាជ្ញាធរខេត្ត​កំពង់ស្ពឺ​ប្រទះឃើញ​លាក់ទុក​នៅ​ក្នុងព្រៃ​មួយកន្លែង​ក្នុងស្រុក​ឱរ៉ាល់ ដោយ​អាជ្ញាធរ​សង្ស័យថា ឈើ​ទាំងនោះ​អាច​ដឹក​ចេញពី​ខេត្តក្រចេះ​។ លោក​ វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា ក្នុងចំណោម​ឈើ​ទាំង​ ១២ ...

ខន សាវិ
https://bit.ly/2m0vVFj

អាជ្ញាធរ​ជាតិ​អប្សរា​ ​នឹង​ជីក​ប្រឡាយ​ធ្វើជា​របងការពារ​ព្រៃឈើ​

អាជ្ញាធរ​ជាតិ​អប្សរា​ ​ចាប់ពី​ដើមខែ​កញ្ញា​នេះ​ ​នឹង​ធ្វើការ​ជីក​ប្រឡាយ​តាម​ព្រំ​ផ្ទៃដី​ព្រៃឈើ​ក្នុង​ឧទ្យាន​អង្គរ​ ​ខេត្តសៀមរាប​ ​ដើម្បី​ធ្វើជា​របងការពារ​ព្រៃឈើ​ពី​ការ​កាប់​រានទន្ទ្រាន​ដី​ព្រៃ​យក​ធ្វើ​កម្មសិទ្ធិ​ ​ពីសំណាក់​ជនខិលខូច​មួយចំនួន​។​ ​អគ្គនាយក​ស្តីទី​អាជ្ញាធរ ...

ប៉ិច សុធារី
https://bit.ly/2kgl4ql

អាជ្ញាធរ​កំពុង​ពិនិត្យ​ការ​ចោទ​ រឿង​ឃុបឃិត​លក់​ដី​ឧទ្យាន​ជាតិ

អាជ្ញាធរ​ខេត្ដ​កោះកុង​កំពុង​ចាត់​មន្ដ្រី​ជំនាញ​ឲ្យ​ចុះ​ពិនិត្យ និង​ស្វែង​រកមុខ​អ្នក​ប្រព្រឹត្ដ​ចំពោះ​ការអះអាង​ដែលថា​មាន​ការឃុបឃិត​គ្នា​ទិញ-លក់​ដី ​នៅក្នុង​តំបន់​ឧទ្យាន​ជាតិ​បទុម​សាគរ​ជាង​ ៤០ ​ហិកតា​ជា​ព័ត៌មាន​ដែល​អាជ្ញាធរ​មូលដ្ឋាន​បាន​បដិសេធ​។ ...

វ៉ន ដារ៉ា
https://bit.ly/2lOvM7E

សហគមន៍​ ៨ នៅកំពត​ នឹងដាំដើមកោងកាង មួយសែនដើម

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន៣​ ​ប្រជា​សហគមន៍​ ​និង​អាជ្ញាធរ​ ​បាន​រៀបចំ​យុទ្ធនាការ​ដាំ​ដើម​កោងកាង​ ​មួយ​សែន​ដើម​ ​នៅក្នុង​សហគមន៍​ចំនួន៨​ ​ក្នុង​ខេត្តកំពត​ ​ចាប់ពី​ខែកញ្ញា​ ​ដល់​ខែធ្នូ​ ​ដើម្បី​បង្កើន​គម្រប​ព្រៃកោងកាង​ ​និង​អភិរក្ស​ជីវចម្រុះ​ ...

ប៉ិច​ ​សុធា​រី​
https://bit.ly/2keNUaE

សមត្ថកិច្ច​កាត់​រថយន្ត​បម្រើ​ឲ្យ​បទល្មើស​ព្រៃឈើ​ ១០ ​គ្រឿង​ ដើម្បី​ត្រៀម​ដុត​កម្ទេច

រថយន្ត​ប៉ាកុង​ដែល​បម្រើ​ឲ្យ​បទល្មើស​ព្រៃឈើ​សរុប​ចំនួន​ ១០ ​គ្រឿង​ ត្រូវ​បាន​លោក សៅ សុខា មេបញ្ជាការ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បញ្ជា​ឲ្យ​ក្រុមមន្ត្រី​ជំនាញ​ខេត្ត​បាត់ដំបង​កាត់​ជា​កំណាត់ៗ​ត្រៀម​ដុត​កម្ទេចចោល​ជាមួយ​នឹង​ម្សៅ​ TNT ​ដើម្បី​កុំ​មាន​រថយន្ត​កែច្នៃ​ប្រភេទ​នេះ​ធ្វើ​ជា​មធ្យោបាយ ...

សុទ្ធ គឹមសឿន
https://bit.ly/2lvSFg6

ក្រុមមន្ត្រី​អង្គការ​សង្គម​ស៊ីវិល ​ចុះហត្ថលេខា​លើ​លិខិត​ចំហ​ទាក់ទង​ព្រៃឈើ

ក្រុមមន្ត្រី​អង្គការ​សង្គមស៊ីវិល សកម្មជន​ការពារ​ព្រៃឈើ និង​និស្សិត​បញ្ញវន្ដ​ប្រមាណ​ ៧០ ​នាក់​ បាន​ចុះហត្ថលេខា​លើ​លិខិត​ចំហ​មួយ ដោយ​សម្តែង​ការយល់​ឃើញ​ថា រដ្ឋាភិបាល​នៅតែ​មាន​ភាពស្ទាក់ស្ទើរ​ក្នុង​ការអភិរក្ស​ព្រៃឈើ ខណៈ​មន្ត្រី​រដ្ឋាភិបាល​ចង់​ឲ្យ​មានការ​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ​។ ក្នុង​លិខិត​ចំហ​រួមមួយ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី ៣០ ខែ ...

សុទ្ធ គឹមសឿន
https://bit.ly/2jUdBgs

បុរស​ម្នាក់​បាន​រត់គេច​ខ្លួន​បាត់​ នៅ​ពេល​មន្ត្រី​កំពុង​ស៊ើបសួរ​រឿង​ដឹកឈើ

បុរស​ជា​ជនសង្ស័យ​ម្នាក់​អាយុ ៣៣ ​ឆ្នាំ ​កាលពី​ម្សិលមិញ​បាន​រត់គេច​ខ្លួន​ចេញពី​បន្ទប់​ស្នាក់ការ​​ឧទ្យានុរក្ស​នៃ​តំបន់​ការពារ​ដែនជម្រក​សត្វព្រៃ​កែវ​សីមា​ ខណៈ​ពេល​កំពុង​ធ្វើការ​ស៊ើបសួរ​ពាក់ព័ន្ធ​ករណី​ដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់​ ដើម្បី​ធ្វើការ​សាកសួរ​ និង​ចងក្រង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់​។ ភ្លាមៗ​នោះ ...

ឃុត សុភចរិយា
https://bit.ly/2L5RZbs

ក្រសួង​កសិកម្ម និងក្រុម​ហ៊ុន​​ចិន គ្រៀង​​​​បង្កើត​​មជ្ឈ​មណ្ឌល​​បង្កាត់​​ពូជឈើ​​ប្រណិត​

ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់​ និងនេសាទកម្ពុជា​ និង​អង្គការ​លេខាធិការ​​ដ្ឋាន​បណ្តាញ​អាស៊ី​ប៉ាស៊ី​ហ្វិក​សម្រាប់​​ការ​​គ្រប់គ្រង​ព្រៃ​ឈើ​​ដោយ​និរន្ត​ភាព​ (APFNet) នៃសាធារណរដ្ឋប្រជាមានិត្យ​ចិន មាន​​គម្រោង​​​បង្កើត​​មជ្ឈ​មណ្ឌល​​បង្កាត់​​ពូជឈើ​​មាន​តម្លៃ​​​​នៅ ...

ប៉ិច សុធារី
https://bit.ly/30EOsGG

ក្រសួងបរិស្ថាន​ ​ដាំ​កូនឈើ​ព្រៃ​ចំនួន​ ​៤ម៉ឺន​ដើម​ ​ដើម្បី​បង្កើន​គម្រប​ព្រៃឈើ

​ក្រសួងបរិស្ថាន​ ​បាន​បន្ត​ដាំ​កូនឈើ​ព្រៃ​ចំនួន​ ​៤ម៉ឺន​ដើម​ ​នៅ​សហគមន៍​តំបន់ការពារធម្មជាតិ​នៃ​ដែនជម្រកសត្វព្រៃ​បឹង​ពែរ​ ​ខេត្តព្រះវិហារ​ ​និង​ឧទ្យានជាតិ​ព្រះ​ជ័យវរ្ម័ន​-​នរោត្តម​ភ្នំ​គូលែន​ ​ខេត្តសៀមរាប​ ​ដើម្បី​បង្កើន​គម្រប​ព្រៃឈើ​ ​បង្កើន​ជីវចម្រុះ​ ​និង​ទប់ស្កាត់​សកម្មភាព ...

ប៉ិច​ ​សុធា​រី​
https://bit.ly/2NyjtbC

CoM: អ្នកពាក់ព័ន្ធ​​បទល្មើស​ព្រៃឈើ​​ត្រូវ​បង្កក​ទ្រព្យ​ ក្រៅ​​ពី​ដាក់​ទោសពិន័យ

ទីស្ដីការ​គណៈរដ្ឋមន្ត្រី​​ (CoM) បាន​ឲ្យ​ដឹងថា រាជរដ្ឋាភិបាល​បាន​អនុញ្ញាត​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​លោក សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ដើម្បី​ទប់ស្ដាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បង្កក​ទ្រព្យសម្បត្តិ​របស់​បុគ្គល​ដែល​ពាក់ព័ន្ធ​ការប្រព្រឹត្ត​បទល្មើស​ព្រៃឈើ ក្រៅពី​ការផ្ដន្ទាទោស និង​ពិន័យ​ជា​ប្រាក់ ...

សុទ្ធ គឹមសឿន
https://bit.ly/2Pf8OVO

អង្គការ​ ១ ​ស្នើ​ក្រសួង​បរិស្ថាន​ ចុះ​អង្កេត​ការទន្ទ្រាន​ដីព្រៃ​នៅ​ឱរ៉ាល់

ប្រធាន​អង្គការ​ប្រឆាំង​អំពើ​ពុករលួយ​ទប់ស្កាត់​ការបំផ្លាញ​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ លោក​ ជា ហ៊ាន កាលពី​ថ្ងៃទី​ ២០ សីហា បាន​ស្នើ​ទៅ​រដ្ឋមន្ដ្រី​ក្រសួងបរិស្ថាន សុំ​ចាត់​ក្រុម​អធិការកិច្ច ចុះ​អង្កេត ករណី​ឈូសឆាយ​ទន្ទ្រាន​ដីព្រៃ​តំបន់​ដែនជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់​ស្ថិត​នៅ​ភូមិ​ស្រែកិន ឃុំ​ត្រពាំងជោរ ស្រុក​ឱរ៉ាល់ ខេត្ដ​កំពង់ស្ពឺ ក្រោយពី​សង្កេតឃើញ​ដី​រាប់រយ​ហិកតា​ត្រូវបាន​គេ​រំលោភ ...

វ៉ន ដារ៉ា
https://bit.ly/2zhlrop

កម្ពុជា​ស្វែងរក​ជំនួយ​ពី​ប្រទេស​វៀតណាម​ដើម្បី​ទប់ស្កាត់​ការ​ជួញដូរ​ឈើ​

ប្រទេស​កម្ពុជា​កំពុង​ស្វែងរក​ជំនួយ​ពី​ប្រទេស​វៀតណាម​ ដើម្បី​ទប់ស្កាត់​ការ​រត់ពន្ធ​ឈើ​ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​តាម​ព្រំដែន​រួម​។​ លោក​ ឈាង​ វុន​ ប្រធាន​គណៈកម្មការ​ កិច្ចការបរទេស​នៃ​រដ្ឋសភា​ បាន​ធ្វើ​សំណើ​ទៅ​ប្រទេស​វៀតណាម​ក្នុង​សន្និសីទ​រយៈពេល​ពីរ​ថ្ងៃ​នៃ​គណៈកម្មាធិការ​កិច្ចការបរទេស​ សភា ...

ឃួន ណារីម
https://www.khmertimeskh.com/50635603/kingdom-seeks-vietnams-help-to-curb-timber-trade/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

9xPBm
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!