មន្ត្រីឧទ្យានុរក្សបានរើអន្ទាក់ជាង ២០០ ចេញពីតំបន់ការពារសត្វព្រៃអារ៉ែង
អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance Cambodia) បានឲ្យដឹងថា កាលពីសប្ដាហ៍មុន មន្ត្រីឧទ្យានុរក្សបានចុះដកហូតអន្ទាក់ដាក់សត្វព្រៃចំនួនជាង ២០០ អន្ទាក់នៅក្នុងតំបន់អារ៉ែង។ មន្ត្រីបរិស្ថានខេត្តកោះកុងបានលើកឡើងថា ជ្រូកព្រៃគឺជាសត្វរងគ្រោះច្រើនជាងគេ ដោយសារអន្ទាក់ទាំងនោះ។ ទំព័រហ្វេសប៊ុកអង្គការសម្ព័ន្ធមិត្តសត្វព្រៃចុះផ្សាយនៅថ្ងៃទី ៧ មករាបានឲ្យដឹងថា៖ «កាលពីសប្ដាហ៍កន្លងទៅ មន្ត្រីឧទ្យានុរក្សស្នាក់ការអារ៉ែងបានរុះរើ និងដកហូតអន្ទាក់បានចំនួន ២៦៦ អន្ទាក់។ អន្ទាក់គឺជាគ្រោះមហន្តរាយដ៏ធំមួយសម្រាប់សត្វព្រៃក្នុងតំបន់អាស៊ីអាគ្នេយ៍»។ …
ខន សាវិ
https://bit.ly/2FH973W