មនុស្ស​ ៤ ​នាក់ ​ត្រូវបាន​បញ្ជូន​ទៅ​តុលាការ​រឿង​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ

មនុស្ស​ ៤ ​នាក់ ​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តមណ្ឌលគិរី​ពី​ម្សិលមិញ បន្ទាប់ពី​មន្ត្រី​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​កាលពី​ថ្ងៃ​ ៦ ​មករា​ នៅ​ឃុំ​ស្រែក្ទម្ព ក្នុង​ស្រុក​កែវសីមា​ជាមួយ​នឹង​វត្ថុតាង​រថយន្ត​ ១ ​គ្រឿង ម៉ាស៊ីន​ត្រង់សឺន័រ​ ២ ​គ្រឿង និង​ម៉ាស៊ីន​ត្រើយឈើ​ ១ ​គ្រឿង។ លោក អ៊ុំ សុវណ្ណសុភៈ នាយខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​មណ្ឌលគិរី​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ក្រុម​​ជនសង្ស័យ​កំពុង​ត្រូវ​បាន​បន្ត​សួរនាំ​នៅ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​​ហើយ​ត្រូវ​បញ្ជូន​ទៅ​សាលាដំបូង​​ខេត្ត​នៅ​ល្ងាច​ថ្ងៃ​ពុធ។ …

ម៉ិច ដារ៉ា
https://bit.ly/305xTEl