បំផ្លាញម៉ូតូដឹកឈើ ៧ គ្រឿង និងរឹបអូសឈើ ១៧៨ ដុំ ឯជនពាក់ព័ន្ធកំពុងត្រូវបានសាកសួរ
សមត្ថកិច្ចបានកាត់បំផ្លាញម៉ូតូចំនួន ៧ គ្រឿងដែលជាមធ្យោបាយសម្រាប់ដឹកជញ្ជូនឈើខុសច្បាប់ និងរឹបអូសឈើចំនួន ១៧៨ ដុំ នៅភូមិពូឆប ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ខណៈបុរសជនសង្ស័យដែលឃាត់ខ្លួនបានពាក់ព័ន្ធនឹងករណីដឹកឈើខុសច្បាប់នោះកំពុងត្រូវបានសមត្ថកិច្ចសាកសួរ ដើម្បីបន្តនីតិវិធីច្បាប់។ លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី ថ្លែងពីម្សិលមិញថា ក្រុមការងារមន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី នៅថ្ងៃទី ៤ ខែមករាដោយមានការចូលរួមពីនាយផ្នែករដ្ឋបាលព្រៃឈើកែវសីមានាយសង្កាត់រដ្ឋបាលព្រៃឈើចុងផ្លាស់ និងសហការជាមួយកងរាជអាវុធខេត្តមណ្ឌលគិរី និងស្រុកកែវសីមា បានឃាត់ខ្លួនបុរសម្នាក់ (មិនបញ្ចេញឈ្មោះ) អាយុ ៣៤ ឆ្នាំជាអ្នកដឹកឈើតាមម៉ូតូ ខណៈបក្ខពួកផ្សេងទៀតបានរត់គេចខ្លួនអស់។ …
សុទ្ធ គឹមសឿន
https://bit.ly/39G2ixj