សកម្មជន ស្នើមន្ត្រីចុះពិនិត្យការរំលោភយកដីដែនជម្រកសត្វព្រៃជិត ១០០ ហិកតានៅភ្នំឱរ៉ាល់
សកម្មជនការពារព្រៃឈើនៅខេត្តកំពង់ស្ពឺគ្រោងនឹងដាក់លិខិតទៅកាន់មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺនៅថ្ងៃទី ៨ មករា ដើម្បីស្នើសុំឱ្យមន្ត្រីចុះពិនិត្យការរំលោភយកដីក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ដោយសកម្មជនបានអះអាងថាផ្ទៃដីជិត ១០០ ហិកតាស្ថិតក្នុងដែនជម្រកសត្វព្រៃនេះកំពុងរងការឈូសឆាយយកធ្វើជាកម្មសិទ្ធិឯកជន។ លោក ជា ហ៊ាន ប្រធានអង្គការប្រឆាំងអំពើពុករលួយទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋប្រាប់ភ្នំពេញប៉ុស្ដិ៍ពីម្សិលមិញថា ការដាក់លិខិតនេះគឺដើម្បីស្នើឱ្យមន្ត្រីជំនាញរបស់មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ចុះត្រួតពិនិត្យនិងចុច GPS កំណត់ទីតាំងដី ១ កន្លែងស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ដែលកំពុងរងការឈូសឆាយយកធ្វើជាកម្មសិទ្ធិ ហើយមិនបានឃើញមន្ត្រីគ្រប់គ្រងដែនជម្រកចាត់វិធានការតាមផ្លូវច្បាប់ឡើយ។ …
ខន សាវិ
https://bit.ly/39NP55J