បរិស្ថាន និងធនធានធម្មជាតិ
នាយករដ្ឋមន្ត្រីក្រើនរំឮកប្រជាជនស្តុកទឹកទុក
កាលពីម្សិលមិញលោកនាយករដ្ឋមន្រ្តីហ៊ុនសែនបានជំរុញឱ្យអាជ្ញាធរនិងប្រជាជនជួយថែរក្សាទឹកទុកសម្រាប់ការដាំដុះ និងការប្រើប្រាស់ប្រចាំថ្ងៃ ដោយសាររដូវប្រាំងបាននឹងកំពុងមកដល់។ ...
មុំ គន្ធា
https://www.khmertimeskh.com/50660038/conserve-water-in-reservoirs-prime-minister/
ក្រសួងបរិស្ថានកំពុងរៀបចំអនុក្រឹត្យហាមឃាត់ការនាំចូលផលិតផលធ្វើពីប្លាស្ទិកមួយចំនួន
ក្រសួងបរិស្ថាន បាននិងកំពុងរៀបចំអនុក្រឹត្យ ដើម្បីហាមឃាត់ការនាំចូល និងការផលិតផលិតផលធ្វើពីប្លាស្ទិកមួយចំនួន ដែលប្រើប្រាស់ម្តងហើយបោះចោល (Single use plastic) ដើម្បីកាត់បន្ថយការប្រើប្រាស់ និងកាត់បន្ថយការបំពុលដោយប្លាស្ទិក ...
ប៉ិច សុធារី
https://bit.ly/2qNv0un
ផ្សោតញី ១ ក្បាល ទម្ងន់ជាង ១០០ គីឡូ ត្រូវបានប្រទះឃើញងាប់នៅក្រចេះ
មន្ទីរទេសចរណ៍ខេត្ដក្រចេះបានឲ្យដឹងកាលពីថ្ងៃអង្គារថា មានសត្វផ្សោតញី ១ ក្បាល ទម្ងន់ ១១០ គីឡូក្រាម ត្រូវបានមន្ត្រីប្រទះឃើញងាប់ដោយសារជាប់មងរបស់ប្រជានេសាទខុសច្បាប់ ខណៈមូលនិធិអភិរក្ស និងសង្គ្រោះសត្វព្រៃកម្ពុជាបង្ហាញក្ដីក្រៀមក្រំ បន្ទាប់ពីទទួលដំណឹងពីការបាត់បង់សត្វផ្សោតថ្មី ...
វ៉ន ដារ៉ា
https://bit.ly/2NP3aHb
អាជ្ញាធរខេត្តពោធិ៍សាត់ចេញសេចក្តីជូនដំណឹងអំពីការបណ្តេញចេញទៅ ៣១ គ្រួសារដែលកាន់កាប់ដីការពារ
មន្ទីរបរិស្ថានខេត្តពោធិ៍សាត់បានដាក់ឱសានវាទរយៈពេល ១ សប្តាហ៍ដល់ប្រជាជនជាង ៣០ គ្រួសារដើម្បីរុះរើលំនៅដ្ឋាន សត្វពាហនៈ និងដំណាំចេញពីតំបន់អភិរក្សក្នុងដែនជម្រកសត្វព្រៃភ្នំសំកុសដែលពួកគេកាន់កាប់ដោយខុសច្បាប់។ ...
NGO រាយការណ៍អំពីការឈូសឆាយព្រៃឈើយ៉ាងច្រើននៅតំបន់ព្រៃឡង់
បណ្តាញយុវជនកម្ពុជាកាលពីម្សិលមិញបាននិយាយថាដីព្រៃរាប់រយហិកតានៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ត្រូវបានឈូសឆាយខុសច្បាប់នៅក្នុងខេត្តស្ទឹងត្រែងនិងខេត្តព្រះវិហារ។ ...
សែន ដាវិដ
https://www.khmertimeskh.com/50657343/ngo-reports-massive-forest-clearing-in-prey-lang-area/
អ្នកល្បាតព្រៃស្នើរសុំកាំភ្លើងចំនួន១២១០ដើមបន្ទាប់ពីមានការវាយប្រហារធ្ងន់ធ្ងរ
ក្រសួងបរិស្ថានបានសុំការអនុញ្ញាតពីក្រសួងការពារជាតិដើម្បីបំពាក់អាវុធអនុរក្សក្រុងនិងខេត្តដោយកាំភ្លើងវែងចំនួន ១២១០ដើមឆ្លើយតបទៅនឹងករណីដែលអនុរក្សម្នាក់ត្រូវបានសម្លាប់ និងពីរនាក់ទៀតត្រូវបានគេវាយធ្វើបាបយ៉ាងខ្លាំងខណៈពេលកំពុងល្បាតក្នុងខេត្តមណ្ឌលគីរី និងខេត្តកំពង់ធំ។ ...
វ៉ន ដារ៉ា
https://www.phnompenhpost.com/national/forest-rangers-seek-1210-rifles-after-serious-attacks
សហគមន៍ចំនួន ១០ ប្ដេជ្ញាបន្តចុះល្បាតព្រៃប្រឆាំងបទល្មើស
សហគមន៍ព្រៃឈើចំនួន ១០ ក្នុងខេត្តព្រះវិហារបានប្ដេជ្ញាបន្តចុះល្បាតការពារ និងបង្ក្រាបបទល្មើសព្រៃឈើឲ្យកាន់តែខ្លាំងក្លាឡើងថែមទៀត ពិសេសនៅក្នុងពេលមានពិធីបុណ្យធំៗនាពេលខាងមុខដែលជនល្មើសតែងតែឆ្លៀតឱកាសប្រព្រឹត្តបទល្មើសលួច ខណៈសមត្ថកិច្ចកំពុងមមាញឹកលើ ...
ឃុត សុភចរិយា
https://bit.ly/2X4hyhP
CYN បារម្ភការបាត់គម្របព្រៃឈើក្នុងតំបន់ព្រៃឡង់
សមាគមបណ្ដាញយុវជនកម្ពុជា (Cambodian Youth Network [CYN) បានចេញរបាយការណ៍ស្រាវជ្រាវមួយកាលពីថ្ងៃអង្គារកន្លងមកនេះដោយបង្ហាញថា គម្របព្រៃឈើប្រមាណ ៣ ពាន់ហិកតា ក្នុងតំបន់ដែនជម្រកសត្វ ព្រៃឡង់ ក្នុងខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារកំពុងរងការគំរាមកំហែង និងត្រូវបាត់បង់ដោយហេតុការណ៍កាប់ទន្ទ្រានដីព្រៃយ៉ាងអាថ៌កំបាំងកើតឡើងតាំងពី ...
ខន សាវិ
https://bit.ly/2CpgPxX
បទល្មើសធនធានធម្មជាតិ ២៧៨ ករណី បានបញ្ជូនទៅតុលាការរយៈពេល ១០ ខែ
ក្រសួងបរិស្ថានបានកសាងសំណុំរឿងបទល្មើសធនធានធម្មជាតិដាក់ទៅតុលាការខេត្ត/ក្រុងចំនួន ២៧៨ ករណី ក្នុងរយៈពេល ១០ ខែ នៃឆ្នាំ ២០១៩ នេះ ខណៈមនុស្សចំនួន ៥០៧ នាក់ ត្រូវបានអប់រំ និងធ្វើកិច្ចសន្យា ព្រមទាំងដកហូតរណារ និងម៉ូតូសរុបចំនួន ៦៥៧ គ្រឿង និងអន្ទាក់សត្វព្រៃចំនួន ៤ ០៤៧ ...
សុទ្ធ គឹមសឿន
https://bit.ly/2WOrED4
ក្រសួងចាត់វិធានការបង្ក្រាបគំនរសំរាម
កាលពីម្សិលមិញក្រសួងបរិស្ថានបានព្រមានថាខ្លួននឹងអនុវត្តច្បាប់ដើម្បីបញ្ឈប់ការចោលសំរាម រួមទាំងការផាកពិន័យជនដែលប្រព្រឹត្តល្មើសផងដែរ។ អ្នកនាំពាក្យក្រសួងលោក នេត្រ ភក្ត្រា បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួនថា ច្បាប់មួយចំនួនមានរួចហើយដើម្បីដោះស្រាយ ...
មុំ គន្ធា
https://www.khmertimeskh.com/50657109/ministry-to-crack-down-on-littering-scourge/
អាជ្ញាធរប្រាប់ពលរដ្ឋ ៩៤៨ គ្រួសារ ដែលសង់រោងលើដីរដ្ឋខុសច្បាប់តំបន់ភ្នំគូលែនត្រូវរើចេញ
អាជ្ញាធរស្រុកបន្ទាយស្រីនៃខេត្តសៀមរាបបានដាក់ឱសានវាទ ១ សប្ដាហ៍ ឲ្យពលរដ្ឋចំនួន ៩៤៨ គ្រួសារ ដែលបានសាងសង់រោងដោយខុសច្បាប់លើដីរដ្ឋនៅក្បែរជើងភ្នំគូលែន ចំណុចភូមិត្បែងលិច និងភូមិស្រះខ្វាវ ក្នុងឃុំត្បែង ត្រូវរុះរើចេញដោយខ្លួនឯងមុនពេលអាជ្ញាធរចុះបង្ក្រាប។ លោក ឃឹម ហ្វីណង់ អភិបាលស្រុក ...
វ៉ន ដារ៉ា
https://bit.ly/330aCnO
ចំណូលសួយសារពីព្រៃឈើរយៈពេល ៩ ខែ បានជិត $៦ លាន កើនលើសឆ្នាំមុន
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថាក្នុងរយៈពេល ៩ ខែចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ ២០១៩ នេះ កម្ពុជាទទួលបានចំណូលពីសួយសារព្រៃឈើសរុបប្រមាណ ៥ លាន ៧ សែនដុល្លារ ដែលចំណូលនេះមានការកើនឡើងជិត ២ លានដុល្លារបើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កាលពីឆ្នាំ ២០១៨ ក្រសួងកសិកម្មទទួលបានចំណូលពី ...
ឡុង គីមម៉ារីតា
https://bit.ly/36mMMVi
មន្ទីរជំនាញ អង្គការ និងក្រុមហ៊ុន រួមគ្នាប្រារព្ធទិវាផ្សោតទន្លេមេគង្គ ដើម្បីពង្រឹងការអភិរក្សផ្សោត
រដ្ឋបាលខេត្តក្រចេះដែលមានមន្ទីរជំនាញនានាព្រមទាំងអង្គការ និងក្រុមហ៊ុនរួមគ្នាប្រារព្ធទិវាសត្វផ្សោតទន្លេមេគង្គ ឆ្នាំ ២០១៩ រយៈពេល ៣ ថ្ងៃ គឺចាប់ពីថ្ងៃទី ២៥-២៧ ខែតុលាខាងមុខ នៅទីរួមខេត្តក្រចេះ ដើម្បីពង្រឹងការអភិរក្សសត្វផ្សោតទន្លេមេគង្គសំដៅអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាពដោយរំពឹងថានឹងមានភ្ញៀវទេសចរចូលរួមប្រមាណ ១០ ម៉ឺន ...
ឡុង គីមម៉ារីតា
https://bit.ly/32JoPFy
ប្រមុខរដ្ឋាភិបាលកាត់ផ្តាច់ថ្លៃសេវាប្រមូលសំរាមចេញពីអគ្គិសនី ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចដកថ្លៃសេវាប្រមូលសំរាមចេញពីវិក្កយបត្ររបស់អគ្គិសនីកម្ពុជាតាមសំណើរបស់ស្ថាប័នអគ្គិសនីដែលនឹងអនុវត្តចាប់ពីខែមករា ឆ្នាំ ២០២០ ខាងមុខដោយសារការបញ្ចូលគ្នាតែមួយក្នុងវិក្កយបត្រនេះបានបង្កការលំបាកដល់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ។ ការសម្រេចដកថ្លៃសេវាប្រមូល ...
ឡុង គីមម៉ារីតា
https://bit.ly/2MIFVOs
បក្សខ្មែរក្រោក នឹងបញ្ជូនសំណុំរឿងរំលោភយកអាងទឹករបស់រដ្ឋទៅលោក ហ៊ុន សែន
លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោកអះអាងថានឹងបញ្ជូនសំណុំរឿងលោកឧត្តមសេនីយ៍ឯក គាំ សារឿន ទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃអង្គារនេះពាក់ព័ន្ធនឹងករណីពលរដ្ឋ ៩ ភូមិ មានជាង ១ ០០០ គ្រួសារ បានប្ដឹងបុគ្គលរូបនេះពីបទរំលោភយកដីនៅអាងទឹកសាធារណៈរបស់រដ្ឋក្នុងតំបន់ ២ តំបន់ ៣ នៅឃុំចំណារលើ ស្រុកស្ទោង។ ...
ឡុង គីមម៉ារីតា
https://bit.ly/2P6ut0A
ក្រសួងរ៉ែចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនជប៉ុន សិក្សារ៉ែលោហៈនៅកំពង់ស្ពឺ
ក្រសួងរ៉ែ និងថាមពលកម្ពុជាបានចុះអនុស្សរណៈលើកិច្ចព្រមព្រៀង (MOA) ថ្មីមួយជាមួយក្រុមហ៊ុនសាជីវកម្មជាតិប្រេងកាត ឧស្ម័ន និងលោហធាតុប្រទេសជប៉ុន (JOGMEC) ដើម្បីសិក្សាស្វែងរករ៉ែលោហៈនៅខេត្តកំពង់ស្ពឺ។ នេះបើតាមអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល។ ...
ធូ វិរៈ
https://bit.ly/31tNbSh
អាជ្ញាធរអប្សរា ព្រមានចាត់វិធានការបុគ្គលសង់សំណង់លើទំនប់ត្រពាំងហែផ្កា
មន្ត្រីអាជ្ញាធរជាតិអប្សរាព្រមានចាត់វិធានការរដ្ឋបាលរួមទាំងកសាងសំណុំរឿងបញ្ជូនទៅតុលាការ បើបុគ្គលដែលសាងសង់សំណង់បេតុងរំលោភលើខ្នងទំនប់ត្រពាំងហែផ្កា ផ្នែកខាងត្បូងទំហំជាង ៣ ពាន់ម៉ែត្រការ៉េ ស្ថិតក្នុងភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុង-ខេត្តសៀមរាបនៅតែមិនចូលខ្លួនមកដោះស្រាយជាមួយអាជ្ញាធរ និងរុះរើ ...
ឡុង គីមម៉ារីតា
https://bit.ly/2MoUwOB
លោក ហ៊ុន សែន៖ បញ្ហាសន្តិសុខទឹកបាននិងកំពុងគំរាមកំហែង ព្រោះកង្វះយន្តការគោលនយោបាយគ្រប់គ្រងប្រភពទឹក
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងនៅក្នុងកិច្ចប្រជុំកំពូលស្ដីពីទឹកនៅក្នុងទីក្រុងប៊ុយដាប៉ែស ប្រទេស ហុងគ្រី កាលពីថ្ងៃទី ១៥ តុលា បានឲ្យដឹងថា បញ្ហាសន្តិសុខទឹកបាននិងកំពុងគំរាមកំហែង ព្រោះកង្វះយន្តការគោលនយោបាយក្នុងការគ្រប់គ្រងប្រភពធនធានទឹក និងកាកសំណល់គីមីបញ្ចេញពីរោងចក្រឧស្សាហកម្ម និន្នាការនៃការឡើងកម្តៅភពផែនដី និងកំណើនប្រជាជន ...
ម៉ិច ដារ៉ា
https://bit.ly/2MLhyhT
អាជ្ញាធរជាតិអប្សរាផ្អាកដាំដើមឈើនៅមុខអង្គរ បន្ទាប់ពីអាជីវករតវ៉ា
អាជ្ញាធរជាតិអប្សរាបានផ្អាកដាំដើមឈើនៅមុខប្រាសាទអង្គរវត្ត ក្រោយពីមានការតវ៉ាពីអាជីវករលក់អាហារនៅមុខប្រាសាទនេះជិត ១០០ តូប ដោយពួកគេប្រមូលផ្តុំគ្នាកាលពីចុងសប្តាហ៍មុន ហើយបានកាយដីលុបរណ្តៅដែលអាជ្ញាធរបានជីកសម្រាប់ដាំដើមឈើដើម្បីកែលម្អបរិវេណប្រាសាទអង្គរឲ្យ ...
ឡុង គីមម៉ារីតា
https://bit.ly/2BexZhd
ជប៉ុនគាំទ្រគំនិតផ្តួចផ្តើមគាំទ្របរិស្ថានបន្ថែមទៀត
កាលពីម្សិលមិញក្រសួងបរិស្ថានបាននិយាយថា ប្រទេសជប៉ុនបានបន្តបំណងរបស់ខ្លួនក្នុងការគាំទ្រគំនិតផ្តួចផ្តើមគាំទ្របរិស្ថាននៅក្នុងបណ្តាប្រទេសអាស៊ានរួមទាំងប្រទេសកម្ពុជាផងដែរ។ បណ្តាប្រទេសអាស៊ានបូក ៣ (ចិន ជប៉ុន ...
ឃី សុវុទ្ធី
https://bit.ly/35nnSEF
ឈើ ១៦៨ ដុំ ត្រូវបានរកឃើញនៅក្រោយផ្ទះអ្នកភូមិ សមត្ថកិច្ចកំពុងស្វែងរកជនពាក់ព័ន្ធ
សមត្ថកិច្ចខេត្តមណ្ឌលគិរី បាននិងកំពុងស្រាវជ្រាវរកជនខិលខូចដែលយកឈើប្រភេទសុក្រំចំនួន ១៦៨ ដុំ ទៅលាក់ទុក ៥ ទីតាំងផ្សេងគ្នា នៅខាងក្រោយផ្ទះពលរដ្ឋស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា បន្ទាប់ពីសមត្ថកិច្ចចម្រុះបានរកឃើញ និងរឹបអូសឈើទាំងនោះនៅទីតាំងខាងលើ ប៉ុន្ដែម្ចាស់ឈើនេះ ...
សុទ្ធ គឹមសឿន
https://bit.ly/2q3VPKm
កម្ពុជាអំពាវនាវឲ្យរដ្ឋមន្ត្រីបរិស្ថានអាស៊ានសហការជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហាបរិស្ថាន
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បានអំពាវនាវឱ្យរដ្ឋមន្ត្រីបរិស្ថានអាស៊ានជំរុញកិច្ចសហប្រតិបត្តិការជាបន្ទាន់ ដើម្បីដោះស្រាយលំហូរកាកសំណល់ដែលឆ្លងកាត់ព្រំដែនខុសច្បាប់ ដែលបានប៉ះពាល់ដល់ប្រទេសជាច្រើនក្នុងតំបន់អាស៊ានក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ជាពិសេសកាកសំណល់ប្លាស្ទិក។ ...
រី សុចាន់
https://bit.ly/30YSsRF
អាស៊ានបានជំរុញឱ្យដោះស្រាយបញ្ហាផ្សែងអ័ព្ទ
កាលពីម្សិលមិញ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍ថា អាស៊ានគួរតែបង្កើនការសម្របសម្រួលការគ្រប់គ្រង និងបង្កើនធនធានដើម្បីទប់ទល់នឹងភ្លើងឆេះព្រៃ និងការបំពុលផ្សែងអ័ព្ទឆ្លងដែន។ លោកបានថ្លែងក្នុងឱកាសបើកកិច្ចប្រជុំរដ្ឋមន្ត្រី ...
ឃី សុវុទ្ធី
https://www.khmertimeskh.com/50649194/asean-urged-to-tackle-issue-of-haze/
លោក វឌ្ឍនាសាប៊ុង ចោទអភិបាលខេត្តមណ្ឌលគិរីកុហកនាយករដ្ឋមន្ត្រី តែត្រូវបដិសេធ
សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ម្នាក់អះអាងពីការរកឃើញថា អភិបាលខេត្តមណ្ឌលគិរី ភូតភរកុហកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមានភាពអសកម្មក្នុងការរំដោះភ្នំដោះក្រមុំ ដោយបណ្តែតបណ្តោយឲ្យមានការបើកខារ៉ាអូខេ និងបំពានយកដីសង់វីឡាធំៗក្នុងតំបន់អភិរក្ស ប៉ុន្តែការចោទប្រកាន់នេះត្រូវបានបដិសេធ។ ...
ឡុង គីមម៉ារីតា
https://bit.ly/30X26Eg