សិទ្ធិមនុស្ស

សិទិ្ធស៊ីវិល និងនយោបាយ

សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ដាក់​លិខិត​សូមទោស​របស់​វី​អូ​ឌី​

​នៅ​ថ្ងៃ​ទី​១២​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​ វី​អូ​ឌី​បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ដាក់​លិខិត​សូមទោស​ជូន​ប្រមុខ​រាជរដ្ឋាភិបាល​។​​ក្រុមការងារ​ វី​អូ​ឌី​ នឹង​ដាក់​លិខិត​មួយ​ច្បាប់​ជូន​ប្រមុខ​រាជរដ្ឋាភិបាល​តាម​រយៈ​ខុទ្ទកាល័យ​ ក្រោយ​ពី​មាន​ប្រតិកម្ម​ពី ...

វីអូឌី

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​កិច្ចប្រជុំ​ពិភាក្សា​រវាង​គណៈកម្មការ​កិច្ចការបរទេស​ សហប្រតិបត្តិការ​អន្តរជាតិ​ ឃោសនាការ​ និង​ព័ត៌មាន​ នៃ​រដ្ឋសភា​ ជាមួយនឹង​ក្រសួង​ព័ត៌មាន​

​នៅ​ថ្ងៃ​ទី​២៥​ ខែមករា​ ឆ្នាំ​២០២៣​ នៅ​វិមាន​រដ្ឋសភា​ គណៈកម្មការ​កិច្ចការបរទេស​ សហប្រតិបត្តិការ​អន្តរជាតិ​ ឃោសនាការ​ និង​ព័ត៌មាន​ នៃ​រដ្ឋសភា​ ជាមួយនឹង​ក្រសួង​ព័ត៌មាន​ និង​សហការី​ បាន​រៀបចំ​កិច្ចប្រជុំ​ពិភាក្សា​ដើម្បី​ស្វែង​យល់​ពី​ “​កិច្ចការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា​”​ ក្នុង​គោលបំណង​លើកកម្ពស់​ប្រសិទ្ធិ​ភាព ...

រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា​

ទាញយក៖ pdf

កម្ពុជា​៖​ ស្ថាប័ន​អ្នក​សារព័ត៌មាន​អាស៊ី​អាគ្នេយ៍​ចំនួន​ប្រាំមួយ​សហការ​គ្នា​ដើម្បី​ការពារ​សេរីភាព​សារព័ត៌មាន​

​នៅ​ថ្ងៃ​ទី​១២​ ខែធ្នូ​ ឆ្នាំ​២០២២​ ខេ​ម​បូ​ចា​ បាន​ចេញ​សេចក្តីថ្លែងការណ៍​ស្តី​ពី​ កម្ពុជា​៖​ ស្ថាប័ន​អ្នក​សារព័ត៌មាន​អាស៊ី​អាគ្នេយ៍​ចំនួន​ប្រាំមួយ​សហការ​គ្នា​ដើម្បី​ការពារ​សេរីភាព​សារព័ត៌មាន​។​​ស្ថាប័ន​ចំនួន​ប្រាំមួយ​មក​ពី​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​ ម៉ា​ឡេ ...

ខេមបូចា

ទាញយក៖ pdf

សេចក្តីថ្លែងការណ៍​រួម​៖​ អ្នក​សារព័ត៌មាន​ វី​អូ​ឌី​ និង​ វី​អូ​អេ​ ត្រូវ​បាន​បដិសេធ​មិន​ឱ្យ​ចូលរួម​ក្នុង​សន្និសីទ​សារព័ត៌មាន​របស់​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​

​នៅ​ថ្ងៃ​ទី​១៤​ ខែវិច្ឆិកា​ ឆ្នាំ​២០២២​ ខេ​ម​បូ​ចា​ បាន​ចេញ​សេចក្តី​សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​ អ្នក​សារព័ត៌មាន​ វី​អូ​ឌី​ និង​វី​អូ​អេ​ ត្រូវ​បាន​បដិសេធ​មិន​ឱ្យ​ចូលរួម​ក្នុង​សន្និសីទ​សារព័ត៌មាន​របស់​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​។​​យើង ...

ខេមបូចា

ទាញយក៖ pdf

សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​ការ​បញ្ចប់​និទណ្ឌភាព​លើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​អ្នក​សារព័ត៌​មាននៅ​កម្ពុជា​

​នៅ​ថ្ងៃ​ទី​០២​ ខែវិច្ឆិកា​ ឆ្នាំ​២០២២​ សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​(CamboJA)​និង​បណ្តា​សមាជិក​អង្គការ​សង្គម​ស៊ី​វិល​ចំនួន​ ៣១​ទៀត​បាន​ចេញផ្សាយ​សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​ការ​បញ្ចប់​និទណ្ឌភាព​លើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​អ្នក​សារព័ត៌​មាននៅ​កម្ពុជា​ ដើម្បី​អំពាវនាវ​ ដល់​អាជ្ញាធរ​កម្ពុជា ...

សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​ (ខេមបូចា)​

ទាញយក៖ pdf

សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​ការ​ឃាត់ខ្លួន​និង​ប្រើ​ហិង្សា​យ៉ាង​អាក្រក់​លើ​សារព័ត៌មាន​និង​សកម្មជន​ នៅ​តំបន់​ភ្នំ​តា​ម៉ៅ​

​ថ្ងៃ​ទី​១៩​ ខែសីហា​ ឆ្នាំ​២០២២​ អង្គការ​លើកកម្ពស់​សេរីភាព​សារព័ត៌មាន​ សិទ្ធិ​មនុស្ស​ និង​សង្គម​ស៊ី​វិល​ចំនួន​ ៤០​ បាន​ធ្វើ​សេចក្តីថ្លែងការណ៍​រួម​សម្ដែង​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ប្រើប្រាស់​អំពើ​ហិង្សា​ ការ​ឃាត់ខ្លួន​តាម​ទំនើងចិត្ត​ និង​ការ​បំភិតបំភ័យ​អ្នក​សារព័ត៌មាន​ចំនួន​៥​នាក់ ...

ស​ម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធិមនុស្ស​ (​លី​កា​ដូ)

ទាញយក៖ pdf

យុទ្ធនាការ​រយៈពេល​មួ​យស​ប្តា​ហ៍​ចូលរួម​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​ឆ្នាំ​២០២២​ ក្រោម​ប្រធានបទ​ “​សារព័ត៌មាន​ក្នុង​សម្ពាធ​ប្រព័ន្ធ​ឌី​ជី​ថ​ល​”

​នៅ​ថ្ងៃ​ទី​ ២៦​ ខែមេសា​ ឆ្នាំ​២០២២​ អង្គការ​អាក់​សិន​អេ​ត​កម្ពុជា​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​យុទ្ធនាការ​រយៈពេល​មួ​យស​ប្តា​ហ៍​ចូលរួម​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​ឆ្នាំ​២០២២​ ក្រោម​ប្រធានបទ​ “​សារព័ត៌មាន​ក្នុង​សម្ពាធ​ប្រព័ន្ធ​ឌី​ជី​ថ ...

អាក់សិនអេតកម្ពុជា

ទាញយក៖ pdf

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា("ម.ស.ម.ក")ប្រកាសផ្សព្វផ្សាយមេរៀនស្តីពីសេរីភាពខាងការបញ្ចេញមតិ

នៅ​ថ្ងៃ​ទី​១១​ ខែកក្កដា​ ឆ្នាំ​២០២១ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដី​ពីផ្សព្វផ្សាយមេរៀនតាមប្រព័ន្ធអនឡាញទាក់ទងនឹងសេរីភាពខាងការបញ្ចេញមតិចំនួនបី ដើម្បីពង្រឹងចំណេះដឹងដល់សាធារណជនអំពីសិទ្ធិសេរីភាពខាងការបញ្ចេញមតិ សិទ្ធិទទួលព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។ មេរៀននីមួយៗរួមមាន វីដេអូ ប័ណ្ណព័ត៌មាន និងសំណួរដែលរៀបរាប់លម្អិតអំពីសិទ្ធិសេរីភាពខាងការបញ្ចេញមតិ សិទ្ធិទទួលបានព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។ ...

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា

ទាញយក៖ pdf

សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ចូល​យក​ព័ត៌មាន​ និង​ការ​ផ្សាយ​ព័ត៌មាន​ក្នុង​តំបន់ហាមឃាត់​

​នៅ​ថ្ងៃ​ទី​ ០៤​ ខែឧសភា​ឆ្នាំ​ ២០២១​ ក្រសួង​ព័ត៌មាន​បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ចូល​យក​ព័ត៌មាន​ និង​ការ​ផ្សាយ​ព័ត៌មាន​ក្នុង​តំបន់ហាមឃាត់​ក្នុង​កំឡុង​ពេល​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-​ ១៩​ ។​ សេចក្តី​ប្រកាស​នោះ​បាន​បញ្ជាក់ ...

ក្រសួងព័ត៌មាន

ទាញយក៖ pdf

​សេចក្ដី​ប្រកាស​ព័ត៌មាន​៖​ ខេ​ម​បូ​ចា​ចេញផ្សាយ​របាយការណ៍​ដំបូង​របស់​ខ្លួន​អំពី​ “​ស្ថានភាព​អ្នក​សារព័ត៌មាន​កម្ពុជា​ឆ្នាំ​ ២០២០”

នៅ​ថ្ងៃ​ទី​ ២៩​ ខែមីនា​ ឆ្នាំ​២០២១​ សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​ (​ខេ​ម​បូ​ចា​)​ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​ការ​ចេញផ្សាយ​របាយការណ៍​ដំបូង​របស់​ខ្លួន​ដែល​មាន​ចំណងជើង​ថា​ “​ស្ថានភាព​អ្នក​សារព័ត៌មាន​កម្ពុជា​ឆ្នាំ​ ២០២០”​ បង្ហាញ​ពី​ការ ...

សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​ (​ខេ​ម​បូ​ចា​)

ទាញយក៖ pdf

សេចក្ដីថ្លែងការណ៍​៖​ ខេ​ម​បូ​ចា​អំពាវនាវ​ឲ្យ​អាជ្ញាធរ​នាំ​ខ្លួន​ជនល្មើស​ដែល​បាន​វាយប្រហារ​មក​លើ​អ្នក​សារព័ត៌មាន​ក្នុង​ខេត្តសៀមរាប​មក​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់​

​នៅ​ថ្ងៃ​ទី​ ១៦​ ខែមីនា​ ឆ្នាំ​២០២១​ សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​ (​ខេ​ម​បូ​ចា​)​ បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយ​ អំពាវនាវ​ឲ្យ​អាជ្ញាធរ​ក្នុង​ខេត្តសៀមរាប​នាំ​ខ្លួន​ជនល្មើស​ដែល​បាន​វាយប្រហារ​មក​លើ​អ្នក​សារព័ត៌មាន​អាណាចក្រ​ខ្មែរ​ឈ្មោះ​ ប្រ​ន​ ស៊ា​ន ...

សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា

ទាញយក៖ pdf

​សេចក្តី​ប្រកាស​ព័ត៌មាន​៖​ ខេ​ម​បូ​ចា​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​សម្រេច​របស់​តុលាការ​លើ​ករណី​ លោក​ សុខ​ ឧត្តម​

ថ្ងៃ​ទី​ ២២​ ខែធ្នូ​ ឆ្នាំ​ ២០២០​ សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​ (​ហៅ​កាត់​ថា​ ខេ​ម​បូ​ចា​)​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​សម្តែង​ពី​សេចក្តី​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​សម្រេច​របស់​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​ដែល​ផ្ដន្ទាទោស​លោក​ សុខ​ ឧត្តម​ ម្ចាស់​ស្ថានីយ៍​វិទ្យុ​ និង ...

សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា)

ទាញយក៖ pdf

ក្រសួង​ព័ត៌មាន​ ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​ការ​អនុវត្ត​វិជ្ជាជីវៈ​សារព័ត៌មាន​ និង​សេចក្តី​បំភ្លឺ​ ជុំវិញ​ការ​ព្រួយបារម្ភ​ របស់​អង្គការ​សង្គម​ស៊ី​វិល​មួយ​ចំនួន​ ចំពោះ​សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា​

​នៅ​ក្នុង​សេចក្តី​ប្រកាស​​របស់​​ក្រសួង​ព័ត៌មាន​​នៅ​ថ្ងៃ​ទី​ ៣​ ខែវិច្ឆិកា​ឆ្នាំ​ ២០២០​ រដ្ឋាភិបាល​ច្រានចោល​រាល់​ការ​ចោទប្រកាន់​ទាំង​អស់ពី​បណ្តាញ​ផ្សាយ​ព័ត៌មាន​ដែល​និយាយ​ថា​​ រដ្ឋាភិបាល​បាន​គាបសង្កត់​លើ​ពួក​គេ​។​ នៅ​ក្នុង​សេចក្តី​ប្រកាស​រដ្ឋាភិបាល​កម្ពុជា ...

​​ក្រសួង​ព័ត៌មាន​​

ទាញយក៖ pdf

សេចក្តីថ្លែងការណ៍រួម៖ អង្គការផ្នែកសារព័ត៌មានអំពាវនាវឱ្យអាជ្ញាធរបង្កើនការប្រយុទ្ធប្រឆាំងនិទណ្ឌភាពលើឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មាន

នៅថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ២០២០ អ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) ​មជ្ឈមណ្ឌលកម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) ក្លឹបអ្នកសារព័ត៌មានបរទេសនៃកម្ពុជា (OPCC) និងសហព័ន្ធអ្នកសារព័ត៌មាន​អន្តរជាតិ​ (IFJ) បានចេញសេចក្តីថ្លែងការរួមមួយ បង្ហាញនូវ​ការ​​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​​និទណ្ឌភាព​ដែល​​បន្ត​​កើតមាន ហើយកំពុងតែ​បណ្ដែត​បណ្ដោយ​ឱ្យ​អ្នក​ប្រព្រឹត្តបទល្មើសទៅ​លើ​អ្នក​សារព័ត៌មាន​នៅ​ក្នុង​ប្រទេស​​កម្ពុជា។​ ពួកគេបានអំពាវនាវឱ្យ​អាជ្ញាធរ​ចាត់​វិធានការ​ជា​​បន្ទាន់​ដើម្បី​ធានាឱ្យ​ ...

ខាមបូចា

ទាញយក៖ pdf

សេចក្ដីថ្លែងការណ៍​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ នៅ​ថ្ងៃ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​

នៅ​ថ្ងៃ​ទី​ ៣​ ខែឧសភា​ឆ្នាំ​ ២០២០​ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ (​ម​.​ស​.​ម​.​ក​)​ បាន​ផ្សព្វផ្សាយ​វី​ដេ​អូ​ខ្លី​មួយ​ដែល​បង្ហាញ​អំពី​ការ​យល់​ឃើញ​របស់​អ្នក​សារព័ត៌មាន​និង​អ្នកធ្វើការ​ក្នុង​វិស័យ​សារព័ត៌មាន​ចំនួន​ ៥​ នាក់​លើ ...

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា

ទាញយក៖ pdf

សេចក្តីសម្រេច​ស្តី​ពី​ការ​បង្កើត​គណៈកម្មការ​តាមដាន​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​

នៅ​ថ្ងៃ​ទី​១១​ ខែ​មិ​នា​ ឆ្នាំ​២០២០​ ក្រសួង​ព័ត៌មាន​បាន​ចេញ​នូវ​សេចក្តីសម្រេច​មួយ​ស្តី​ពី​ការ​បង្កើត​គណៈកម្មការ​តាមដាន​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​។​ ភារកិច្ច​របស់​គណៈកម្មការ​គឺ​ដើម្បី​តាមដាន​ការ​ផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ និង​ដំណឹង​មិន​ពិត ...

ក្រសួងព័ត៌មាន

ទាញយក៖ pdf

សេចក្តី​ថ្លែងការណ៍​រួម​៖ អង្គការ​សង្គម​ស៊ីវិល​សូម​អំពាវនាវ​ឱ្យ​តុលាការ​ទម្លាក់​ការចោទប្រកាន់​ទាំងឡាយ​ប្រឆាំង​នឹង​អ្នកសារព័ត៌មាន​

នៅ​ថ្ងៃទី២២​ ខែធ្នូ​ ឆ្នាំ២០១៩​ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​រួម​ជាមួយនឹង​ CamboJA​ និង​អង្គការ​សង្គម​ស៊ីវិល​ចំនួន​ ៣៥​ ផ្សេងទៀត​បាន​ចេញផ្សាយ​សេចក្តី​ថ្លែងការណ៍​រួម​មួយ​ដើម្បី​ ទទូច​ទៅ​រាជរដ្ឋាភិបាល​ឱ្យ​ដាក់ចេញ​នូវ​ចំណាត់ការ​ជា​វិជ្ជមាន​ឱ្យ​បាន​ជាក់លាក់​ ដើម្បី​ធានា​លំហ​នៃ​សេរីភាព​សារព័ត៌មាន​ លំហ​សេរីភាព​បញ្ចេញមតិ ...

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា

ទាញយក៖ pdf

សេចក្តីថ្លែងការណ៍​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ស្តី​ពី​វិធានការ​នានា​ ដើម្បី​ពង្រឹង​លិ​ទ្ធិ​ប្រជាធិបតេយ្យ​ និង​លំហ​នយោបាយ

​នៅ​ថ្ងៃ​ទី​ ០៣​ ខែធ្នូ​ ឆ្នាំ​ ២០១៨​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ស្តី​ពី​វិធានការ​នានា​ ដើម្បី​ពង្រឹង​លិ​ទ្ធិ​ប្រជាធិបតេយ្យ​ និង​លំហ​នយោបាយ​។​ ក្រសួងការបរទេស​បាន​ជម្រាប​ជូន​ដល់​សាធារណៈ​មតិ​ជាតិ​ និង​អន្តរជាតិ​អំពី​ជំហរ​ និង​វិធានការ​តទៅ​មុខ ...

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ

ទាញយក៖ pdf

សេចក្តីថ្លែងការណ៍​អំពី​អង្គការ​សង្គម​ស៊ី​វិល​សម្តែង​ការ​សោកស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​បន្ត​ធ្វើទុក្ខបុកម្នេញ​មក​លើ​សេរីភាព​សារ​ព៍​ត៌​មាននៅ​កម្ពុជា​

​ថ្ងៃ​ទី​ ០៩​ ខែឧសភា​ ឆ្នាំ​ ២០១៨​ បណ្តា​អង្គការ​ចំនួន​ ៧៩​ នៅ​កម្ពុជា​ បាន​សម្តែង​ការ​សោកស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​វិវត្តន៍​ចុង​ក្រោយ​នេះ​ ទៅ​លើ​សេរីភាព​សារព័ត៌មាន​ពាក់ព័ន្ធ​នឹង​ភាព​មិន​ច្បាស់លាស់​នៃ​ការ​លក់​ស្ថាប័ន​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ និង​ការ​បញ្ជា​ភ្លាមៗ ...

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា

ទាញយក៖ pdf

អ្នក​ជំនាញ​ អ​.ស.​ប​ មាន​ប្រសាសន៍​ថា​ ការ​​កែប្រែ​រដ្ឋធម្មនុញ្ញ​នៅ​កម្ពុជា​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​លើ​លទ្ធិប្រជាធិបតេយ្យ​

នៅ​ថ្ងៃ​ទី​ ២០​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ ការិយាល័យ​ឧត្តមស្នងការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ បាន​ចេញផ្សាយ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ ដែល​សម្តែង​កង្វល់​យ៉ាង​ខ្លាំង​ចំពោះ​សំណើ​កែប្រែ​រដ្ឋធម្មនុញ្ញ​កម្ពុជា​ ដែល​នឹង​អាច​ដាក់​កម្រិត​យ៉ាង​ខ្លាំង​ទៅ​លើ​លទ្ធិប្រជាធិបតេយ្យ​នៅ​មុន​ការ​បោះ​ឆ្នោតជាតិ​នៅ ...

ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស

ទាញយក៖ pdf

​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ ការ​ផ្សព្វផ្សាយ​របាយការណ៍​ "​បញ្ហា​ប្រឈម​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ឆ្នាំ​ ២០១៧"

​ដោយ​មានការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ និង​បច្ចេកទេស​ពី​សហភាព​អឺរ៉ុប​ និង​ការិយាល័យ​ប្រចាំ​កម្ពុជា​នៃ​ អង្គការ​ DanChurchAid​ មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ (CCIM)​ នឹង​ធ្វើការ​ផ្សព្វផ្សាយ​របាយការណ៍​ស្តី​អំពី​ “​បញ្ហា​ប្រឈម​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ឆ្នាំ​ ២០១៧”​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ នៅ ...

មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ

ទាញយក៖ pdf

សេចក្តីថ្លែងការណ៍ក្នុងស្រុករបស់សហភាពអឺរ៉ុប ស្តីពីស្ថានភាព នយោបាយនៅក្នុងប្រទេសកម្ពុជា

ប្រមុខ​បេសកកម្ម​ការទូត​នៃ​សហភាព​អឺរ៉ុប​នៅ​រាជធានី​ភ្នំពេញ​ មាន​ជំនឿ​ថា​ វា​នឹង​ផ្តល់​ប្រយោជន៍​ដល់​ប្រទេស​កម្ពុជា​ ហើយ​វា​ក៏​នឹង​ផ្តល់​ប្រយោជន៍​ដល់​ស្ថេ​រ​ភាព​យូរអង្វែង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ ដើម្បី​អោយ​មានការ​បោះ​ឆ្នោត​មួយ​ដែល​មានការ​ជឿ​ទុកចិត្ត ...

សហភាពអឺរ៉ុបប្រចាំនៅកម្ពុជា

ទាញយក៖ pdf

សេចក្តីព្រាងច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​

រដ្ឋសភា ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នឹង​បន្ត​សម័យប្រជុំ​រដ្ឋសភា​ លើក​ទី​៤​ នៅ​ថ្ងៃ​ច័ន្ទ​ ទី​១៣​ ខែកក្កដា​ ឆ្នាំ​២០១៥​ ចាប់ពី​ម៉ោង​ ៨:០០​ព្រឹក​ ដើម្បី​ពិភាក្សា​ និង​ អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​។​ ...

អគ្គលេខាធិការដ្ឋាននៃរដ្ឋសភា

ទាញយក៖ pdf

សេចក្តី​បំភ្លឺ​ទាក់ទង​នឹង​សេចក្តីព្រាងច្បាប់​ស្តី​ពី​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ (ICT)

​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​កង្វល់​របស់​សាធារណជន ​លើ​សេចក្តីព្រៀងច្បាប់​ស្តី​ពី​ឧក្រិដ្ឋ កម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនា គមន៍​ សូម​បំភ្លឺ​ជូន​សាធារណជន​ថា​ ១-​ដំណើរការ​ធ្វើ​ច្បាប់​នេះ​ គឺ​ស្ថិត​ក្នុង​ដំណាក់ កាល​ផ្តុំ​ឯកសារ​បញ្ចូល​គ្នា​នៅ​ឡើយ​ ២- ...

ក្រសួង​ប្រៃសណីយ៍ ​និង ​ទូរគមនាគមន៍​

ទាញយក៖ pdf

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

Mn4Gm
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!