សេចក្តីប្រកាសព័ត៌មាន៖ ខេមបូចាព្រួយបារម្ភយ៉ាងខ្លាំងចំពោះការសម្រេចរបស់តុលាការលើករណី លោក សុខ ឧត្តម
ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២០ សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ហៅកាត់ថា ខេមបូចា) បានចេញសេចក្តីប្រកាសព័ត៌មានសម្តែងពីសេចក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះការសម្រេចរបស់សាលាដំបូងខេត្តកំពង់ឆ្នាំងដែលផ្ដន្ទាទោសលោក សុខ ឧត្តម ម្ចាស់ស្ថានីយ៍វិទ្យុ និងគេហទំព័ររិទ្ធិសែន ឱ្យជាប់ពន្ធនាគាររយៈពេល២០ខែ និងពិន័យជាប្រាក់ចំនួន២០លានរៀល ដល់ដើមបណ្តឹងឈ្មោះ នូ សំរិទ្ធ មានតួនាទីជាមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំង ។
ខេមបូចាដែលមានសមាជិក-សមាជិកា និងក្រុមប្រឹក្សាភិបាលជាអ្នកសារព័ត៌មានប្រមាណ ១០០នាក់ សូមអំពាវនាវដល់តុលាការឱ្យពិចារណាឡើងវិញចំពោះការសម្រេចក្តីករណីលោក សុខ ឧត្តម និងបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់ក្រមព្រហ្មទណ្ឌមកលើអ្នកសារព័ត៌មាន។
សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា)