ក្រសួង​ព័ត៌មាន​ ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​ការ​អនុវត្ត​វិជ្ជាជីវៈ​សារព័ត៌មាន​ និង​សេចក្តី​បំភ្លឺ​ ជុំវិញ​ការ​ព្រួយបារម្ភ​ របស់​អង្គការ​សង្គម​ស៊ី​វិល​មួយ​ចំនួន​ ចំពោះ​សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា​

​នៅ​ក្នុង​សេចក្តី​ប្រកាស​​របស់​​ក្រសួង​ព័ត៌មាន​​នៅ​ថ្ងៃ​ទី​ ៣​ ខែវិច្ឆិកា​ឆ្នាំ​ ២០២០​ រដ្ឋាភិបាល​ច្រានចោល​រាល់​ការ​ចោទប្រកាន់​ទាំង​អស់ពី​បណ្តាញ​ផ្សាយ​ព័ត៌មាន​ដែល​និយាយ​ថា​​ រដ្ឋាភិបាល​បាន​គាបសង្កត់​លើ​ពួក​គេ​។​ នៅ​ក្នុង​សេចក្តី​ប្រកាស​រដ្ឋាភិបាល​កម្ពុជា​បកស្រាយ​ដូច​តទៅ​៖

  1. ​យោង​តាម​តំណាង​ក្រសួង​ព័ត៌មាន​បាន​កត់​សម្គាល់ថា​ ​​​ក្នុង​ចំណោម​អង្គការ​សង្គម​ស៊ី​វិល​ចំនួន​ ​៥៧​ ដែល​បា​នចេញ​នៅ​សេចក្តីថ្លែងការណ៍​រួម​ចោទប្រកាន់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​គាបសង្កត់​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​​ ក្នុង​នោះ​មាន​អង្គការ​ចំនួន​ ១២​ ​ដែល​បាន​ចុះ​បញ្ជី​ស្រប​ច្បាប់​នៅ​ក្រសួង​មហាផ្ទៃ​ និង​ ០១​ នៅក្រសួង​ព័ត៌មាន​។​
  2. ​រដ្ឋាភិបាល​កម្ពុជា​បាន​ប្តេជ្ញា​ចិត្ត​យ៉ាង​ពេញទំហឹង​ចំពោះ​រដ្ឋធម្មនុញ្ញ​និង​គោរព​សិទ្ធិ​មនុស្ស​ ​និង​សេរីភាព​សារព័ត៌មាន​​ ​និង​គោរព​យ៉ាង​​ខ្ជាប់​ខ្ជួន​​នូវ​​ច្បាប់​សារព័ត៌​មាននៅ​ឆ្នាំ​ ១៩៩៥​ នៃ​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា​។​
  3. ​ការ​ចោទប្រកាន់​មិន​ត្រឹមត្រូវ​ទៅ​លើ​រដ្ឋាភិបាល​នឹង​ត្រូវ​ផ្តន្ទាទោស​តាម​ច្បាប់​។​
  4. ​រដ្ឋាភិបាល​មិន​បាន​ដកហូត​សិទ្ធិ​សារព័ត៌មាន​ដោយ​គ្មាន​ភស្តុ​តាង​ទេ​ហើយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់​មាន​សិទ្ធិ​ចុះ​ឈ្មោះ​ហើយ​មិន​ត្រូវ​បាន​ហាម​យា​ត់​នោះ​ទេ​។​

​​ក្រសួង​ព័ត៌មាន​​

ទាញយក៖ pdf