យុទ្ធនាការ​រយៈពេល​មួ​យស​ប្តា​ហ៍​ចូលរួម​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​ឆ្នាំ​២០២២​ ក្រោម​ប្រធានបទ​ “​សារព័ត៌មាន​ក្នុង​សម្ពាធ​ប្រព័ន្ធ​ឌី​ជី​ថ​ល​”

​នៅ​ថ្ងៃ​ទី​ ២៦​ ខែមេសា​ ឆ្នាំ​២០២២​ អង្គការ​អាក់​សិន​អេ​ត​កម្ពុជា​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​យុទ្ធនាការ​រយៈពេល​មួ​យស​ប្តា​ហ៍​ចូលរួម​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​ឆ្នាំ​២០២២​ ក្រោម​ប្រធានបទ​ “​សារព័ត៌មាន​ក្នុង​សម្ពាធ​ប្រព័ន្ធ​ឌី​ជី​ថ​ល​”​។​

​ក្រុមការងារ​ដើម្បី​សេរីភាព​ព័ត៌មាន​ដែល​រួម​មាន​អង្គការ​-​សមាគម​អ្នក​សារព័ត៌មាន​ និង​អង្គការ​សង្គម​ស៊ី​វិល​សរុប​ចំនួន​ ២១​ស្ថាប័ន​បាន​រួម​គ្នា​រៀបចំ​ជា​យុទ្ធនាការ​តាម​បណ្តាញ​សង្គម​រយៈពេល​មួ​យស​ប្តា​ហ៍​ ក្នុង​គោលបំណង​ឆ្លុះ​ប​ញ្ជាំ​ង​ពី​សារៈសំខាន់​ និង​ជំរុញ​ឱ្យ​មានការ​ចូលរួម​ពី​សាធារណជន​ក្នុង​ការ​លើកកម្ពស់​សេរីភាព​សារព័ត៌​មាននៅ​ក្នុង​ប្រទេស​កម្ពុជា​។​

អាក់សិនអេតកម្ពុជា

ទាញយក៖ pdf