សិក្ខាសាលាតាមអនឡាញស្តីពីការដកស្រង់ទិន្នន័យ
នៅក្នុងខែមីនា ក្រុមការងារ Internews បានសម្របសម្រួលសិក្ខាសាលាពីចំងាយមួយស្តីពី “ការដកស្រង់ទិន្នន័យ - Data Scraping” សម្រាប់ក្រុមការងារអង្គការទិន្នន័យអំពីការអភិវឌ្ឍ។ គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីពង្រឹងសមត្ថភាពបច្ចេកទេសរបស់អូឌីស៊ីក្នុងការប្រមូលទិន្នន័យដែលទាក់ទងនឹងគម្រោង ISAC ពីគេហទំព័ររដ្ឋាភិបាលសម្រាប់ការចែករំលែកជាសាធារណៈនៅលើបណ្តាញទំព័រគណនេយ្យភាពសង្គមដែលកំពុងអភិវឌ្ឍន៍។
សិក្ខាសាលានេះត្រូវបានធ្វើឡើងដោយក្រុមហ៊ុនអភិវឌ្ឍន៍គេហទំព័រ Thibi ដោយការងាររបស់ពួកគេផ្តោតលើការងារប្រមូលទិន្នន័យនៅក្នុងតំបន់មេគង្គ។ អ្នកចូលរួមមកពីអូឌីស៊ីមានដូចជា អ្នកជំនាញស្រាវជ្រាវទិន្នន័យ និង GIS លោក ឡុច កល្យាណ មន្ត្រីស្រាវជ្រាវទិន្នន័យជាន់ខ្ពស់ និង GIS លោក វង្ស ពិសិទ្ធ មន្ត្រីជាន់ខ្ពស់ផ្នែកអភិវឌ្ឍន៍គេហទំព័រ លោក សំអាន ម៉ារឌី និងមន្ត្រីកម្មវិធី និងភាពជាដៃគូ កញ្ញា អ៊ួន វិមល។
សិក្ខាសាលានេះផ្តោតជាពិសេសលើបញ្ហាប្រឈមក្នុងការទទួលបានព័ត៌មានដែលម៉ាស៊ីនអាចអានបានពីគេហទំព័រដែលមានលក្ខណៈ “ឌីណាមិច ឬ ថាមវន្ត” ។ មុនពេលបើកវគ្គសិក្សា Thibi បានធ្វើការប្រមូលទិន្នន័យថវិកាសាធារណៈ និងបានប្រើប្រាស់គេហទំព័ររបស់រដ្ឋាភិបាល និងគេហទំព័រផ្សេងទៀតរបស់ប្រទេសកម្ពុជា ដើម្បីជាឧទាហរណ៍ក្នុងសិក្ខាសាលា។
សិក្ខាសាលានេះត្រូវបានធ្វើឡើងនៅថ្ងៃទី ២៩ និង ៣០ ខែមីនាក្នុងនាពេលរសៀលពី ២ ទៅ ៣ ម៉ោង ដោយបានចែកជូនដោយក្រុម Thibi គឺ លោក Yan Naung Oak តាមរយៈ Zoom។ វគ្គទី ១ បានពិនិត្យឡើងវិញនូវមូលដ្ឋានគ្រឹះនៃទំព័របណ្តាញឋិតិវន្ត (static) និងថាមវន្ត (dynamic) និងវិធីផ្សេងៗគ្នា (ក្នុងទម្រង់ XML / CSV / JSON) ដែលទិន្នន័យត្រូវបានបំលែងកូដ (encoded) និងដាក់បញ្ជូល (embedded)សម្រាប់ប្រើ សម្រាប់ទំនាក់ទំនងរវាងម៉ាស៊ីនមេ (web servers) និងគេហទំព័រ (web browsers)។ សិក្ខាកាមក៏បានធ្វើតេស្តបច្ចេកទេសសម្រាប់ការដកស្រង់ទិន្នន័យដោយប្រើ Google Sheets និង Workbench ផងដែរ។
វគ្គទី ២ ផ្តោតលើវិធីសាស្ត្រជឿនលឿនបន្ថែមទៀតក្នុងការប្រមូលទិន្នន័យពីបណ្តាញអ៊ីនធឺរណែត៖ កម្មវិធីជំនួយ browser plug-ins និងកម្មវិធីអ៊ីនធឺណិតមួយចំនួនទៀត (ឧបករណ៍ស្តង់ដារឧស្សាហកម្មរាប់បញ្ចូលទាំង Selector Gadget, Webscraper, HTTPTrack, Sitesucker)។ ក្រុមការងារយើងក៏បានបន្តការអនុវត្តរុករកជាក់ស្តែងនៅលើគេហទំព័រ គ.ជ.អ.ប និងបានបញ្ចប់ដោយមានអនុសាសន៍មួយចំនួនសម្រាប់ការបន្តចូលរួមរបស់អូឌីស៊ីជាមួយគេហទំព័រសាធារណៈ។
បន្ទាប់ពីសិក្ខាសាលានេះក្រុមការងារអូឌីស៊ីបានធ្វើបច្ចុប្បន្នភាពសំណុំទិន្នន័យដែលមានស្រាប់របស់ខ្លួនស្តីពី “របាយការណ៍ស្តីពី ចំណូល ចំណាយជាក់ស្តែងរបស់រដ្ឋបាល ក្រុង/ស្រុក/ខណ្ឌ ក្នុងព្រះរាជាណាចក្រកម្ពុជា (២០១៥-២០២០)” ហើយនឹងពិនិត្យមើលទិន្នន័យថវិកាឃុំដើម្បីចែករំលែកព័ត៌មានថ្មីៗ នៅទំព័រគណនេយ្យភាពសង្គម។ បន្ថែមលើការតាមដានការប្រើប្រាស់ឧបករណ៍ថ្មីទាំងនេះលទ្ធភាពនៃឧបករណ៍ជឿនលឿនជាងមុន (ដូចជា custom-designed scripts) នឹងត្រូវបានស្វែងយល់បន្ថែមទៀតដោយក្រុមការងារអូឌីស៊ី។
របាយការណ៍ស្តីពី ចំណាយជាក់ស្តែងរបស់រដ្ឋបាល ក្រុង/ស្រុក/ខណ្ឌ ក្នុងព្រះរាជាណាចក្រកម្ពុជា (២០១៥-២០២០)
ទិន្នន័យទម្រង់ [CSV]
របាយការណ៍ស្តីពី ចំណូលជាក់ស្តែងរបស់រដ្ឋបាល ក្រុង/ស្រុក/ខណ្ឌ ក្នុងព្រះរាជាណាចក្រកម្ពុជា (២០១៥-២០២០)
ទិន្នន័យទម្រង់ [CSV]