អូឌីស៊ីចូលរួមក្នុងកិច្ចប្រជុំប្រឹក្សាយោបល់ស្តីពី សេចក្តីព្រៀងច្បាប់ស្ដីពីអ៊ិនធើណិត
នៅថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ ២០១៤ លោក ធី ទ្រី នាយកប្រតិបត្តិនៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានចូលរួមនៅក្នុងកិច្ចប្រជុំប្រឹក្សាយោបល់ស្តីពី សេចក្តីព្រៀងច្បាប់ស្ដីពីអ៊ិនធើណិត។ គោលបំណងនៃព្រិត្តិការណ៍នេះ គឺដើម្បី៖ (១) ចែករំលែកការវិភាគរួម និងការរកឃើញសំខាន់ៗ (២) ពិភាក្សា និងប្រមូលធាតុចូលនានាសម្រាប់កិច្ចខិតខំប្រឹងប្រែងតស៊ូមតិរួមគ្នា និង(៣) ផ្តល់ធាតុចូល និងយល់ស្របលើយុទ្ធសាស្ត្រតស៊ូមតិរួមគ្នា។