បចេ្ចកវិទ្យាទំនាក់ទំនងនិងព័ត៌មានសម្រាប់ការអភិវឌ្ឍ

នាយកប្រតិបត្តិនៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី)កំពុងធ្វើបទបង្ហាញអំពីវេបសាយអូឌីស៊ីទៅកាន់អ្នកចូលរួម។

នាយកប្រតិបត្តិនៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី)កំពុងធ្វើបទបង្ហាញអំពីវេបសាយអូឌីស៊ីទៅកាន់អ្នកចូលរួម។
ក្រោមការគាំទ្ររបស់អង្គការស៊ីដា នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៤ សម្លេងទីក្រុង និង បណ្តាញយុវជនកម្ពុជា បានរួមគ្នារៀបចំសិក្ខាសាលាយុវជនស្តីពីបចេ្ចកវិទ្យាទំនាក់ទំនង និង ព័ត៌មានសម្រាប់ការអភិវឌ្ឍ នាសាលសិក្ខាសាលានៃមជ្ឈមណ្ឌលលីឡា រាជធានាភ្នំពេញ។ ក្នុងឱកាសនោះ នាយកប្រតិបត្តិទិន្នន័យអំពីការអភិវឌ្ឍបានធ្វើបទបង្ហាញជូនយុវជនចំនួន១៨៥នាក់ ដែលមកពីស្ថាប័នផ្សេងៗគ្នា អំពីគេហទំព័ររបស់ទិន្នន័យអំពីការអភិវឌ្ឍ ហៅកាត់ ជាភាសាអង់គេ្លសថាអូឌីស៊ី (ODC) ។