ការធ្វើបទបង្ហាញអំពី គេហទំព័ររបស់អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) នៅក្នុងកិច្ចប្រជុំរបស់ អង្គការសម្ព័ន្ធភាពកម្ពុជាដើម្បីតម្លាភាពចំណូលធនធាន
នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៤ លោក ធី ទ្រី នាយកប្រតិបត្តិនៃអង្គការអូឌីស៊ី និង កញ្ញា ពេជ្រ រតនា អ្នកនិពន្ធអ្នកស្រាវជ្រាវ របស់អូឌីស៊ី ត្រូវបានអញ្ជើញឲ្យធ្វើបទបង្ហាញនៅក្នុងកិច្ចប្រជុំរបស់ អង្គការសម្ព័ន្ធភាពកម្ពុជាដើម្បីតម្លាភាពចំណូលធនធាន CRRT។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដោយ អង្គការសម្ព័ន្ធភាពកម្ពុជាដើម្បីតម្លាភាពចំណូលធនធាន ក្នុងគោលបំណងបង្ហាញនូវគំនិតនៃការស្រាវជ្រាវដើម្បីលើកកម្ពស់តម្លាភាពនៃកិច្ចសន្យា។ ក្នុងឱកាសនោះដែរ លោក ធី ទ្រី បានចែករំលែកជាមួយអ្នកចូលរួមអំពី បច្ចុប្បន្នភាពនៃមាតិកាគេហទំព័ររបស់អូឌីស៊ី រួមទាំងផែនទីអន្តរកម្ មព័ត៌មានអំពីក្រុមហ៊ុន សេចក្តីសង្ខេប ច្បាប់ និងព័ត៌មានផ្សេងៗ។ លោកបានចង្អុលបង្ហាញនូវប្រភេទទិន្នន័យ និងព័ត៌មាន ដែលទាក់ទងនឹងឧស្សាហកម្មរ៉ែ ប្រេង និងឧស្ម័ន និងដែលអាចរកបាន និងបញ្ចូលទៅលើគេហទំព័រ។ មុនពេលបញ្ចប់ការធ្វើបទបង្ហាញនេះ លោកក៏បានអញ្ជើញអ្នកចូលរួមឲ្យទៅទស្សនាគេហទំព័រខ្មែរ និងអង់គ្លេស របស់អូឌីស៊ី។