ជំនួបរវាងសាលាឡៃហ្គឺ (Liger) និង អង្គការអូឌីស៊ី៖ សិស្សដែលមានទេពកោសល្យ ទទួលវិញ្ញាបនបត្រវគ្គសិក្សាប្រព័ន្ធព័ត៌មានភូមិសាស្ត្រ
ទីតាំងសាលាឡៃហ្គឺ (Liger) ស្ថិតនៅពីក្រោយលំនៅដ្ឋានមួយចំនួននៅជាយរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ អ្នកនឹងមិនរំពឹងថា នឹងមានតំបន់លេចធ្លោតូចមួយ នៅចំកណ្តាលទីក្រុងដ៏មមាញឹកជាមួយម៉ូតូរាប់ពាន់ រ៉ឺម៉កកង់បី អ្នកលក់ដូរតាមចិញ្ចើមថ្នល់ និងកន្លែងសំណង់។ ទោះជាយ៉ាងណាក៏ដោយ នៅពេលអ្នកចូលក្នុងច្រកទ្វារ សាលាអន្តរជាតិឡៃហ្គឺ អ្នកនឹងគិតថា ខ្លួនឯងនៅក្នុងសួនឧទ្យាននៃចំណេះដឹង ដែលមានសិស្សវិទ្យាល័យ ១២៨ នាក់ទទួលបានការអប់រំល្អបំផុតនៅកម្ពុជា។ ក្នុងរយៈពេលកន្លះឆ្នាំកន្លងមកនេះ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (Open Development Cambodia) បានរួមចំណែកដល់សាលាមួយនេះ ដោយគាំទ្រកុមារដែលមានទេពកោសល្យវ័យក្មេង ពីគ្រួសារក្រីក្រដែលមានសេដ្ឋកិច្ចខ្សត់ខ្សោយមកពីទូទាំងប្រទេសដោយផ្តល់នូវវគ្គបណ្តុះបណ្តាលអំពីប្រព័ន្ធព័ត៌មានភូមិសាស្ត្រ។
កិច្ចសហការនេះ កើតមានឡើងនៅពេលអតីតពណ្ណាធីការ-អ្នកស្រាវជ្រាវជាន់ខ្ពស់ ម្នាក់របស់អង្គការអូឌីស៊ី បានទៅទស្សនកិច្ចសិក្សានៅសាលាអន្តរជាតិឡៃហ្គឺ នៅឆ្នាំ ២០១៧ ហើយបានភ្ជាប់ទំនាក់ទំនងដំបូងរវាងអង្គការអូឌីស៊ី និងសាលានេះ។ ភាគីទាំងសងខាង បានឃើញសក្តានុពលនៃកិច្ចសហការ ដែលអាចផ្តល់ប្រយោជន៍ដល់សិស្សានុសិស្ស និងអង្គការអូឌីស៊ី។ បន្ទាប់មកនៅខែកញ្ញាឆ្នាំ២០១៨ ក៏មានការបណ្តុះបណ្តាល ប្រព័ន្ធព័ត៌មានភូមិសាស្ត្រ ដល់សិស្សសាលានេះ។ សិស្សៗដែលមានអាយុពី ១៣ ទៅ ១៥ ឆ្នាំបានរៀនពីរបៀបប្រើប្រាស់ ArcGIS ដែលមាន១០កម្មវិធីសិក្សា ដើម្បីបង្កើតផែនទីដោយខ្លួនឯង ដែលសិក្សារៀងរាល់រសៀលថ្ងៃសុក្រ នៅការិយាល័យអូឌីស៊ីនៅភ្នំពេញ ។ លោក ព្រំ ពន់វឌ្ឍន៍ ដែលជាក្រុមងារជំនាញផែនទីនៃអូឌីស៊ី បានមានប្រសាសន៍ថា <<បន្ថែមពីនេះ យើងបានបង្រៀនពួកគេ ពីរបៀបប្រើប្រាស់ទិន្នន័យទៅតាមបរិបទ ដែលជាជំនាញដ៏សំខាន់សម្រាប់គម្រោង និងអាជីព សម្រាប់អនាគតរបស់ពួកគេ>>។
ភាពរីកចម្រើននៃការរៀនសូត្ររបស់សិស្ស មានសារៈសំខាន់ណាស់ក្នុងការអនុវត្តជំនាញ ដែលទទួលបានថ្មីៗ នៅក្នុងគម្រោងផ្ទាល់ខ្លួនមួយក្នុងអំឡុងពេលសិក្ខាសាលា។ ហេតុដូច្នេះ ហើយពួកគេបានបង្កើតសៀវភៅផ្ទាល់ខ្លួនរបស់ពួកគេ ដែលមានផែនទី និងព័ត៌មានអំពីខេត្តនានានៃប្រទេសកម្ពុជា។ លោក ព្រំ ពន់វឌ្ឍន៍ ភ្ញាក់ផ្អើលពី កម្រិតជំនាញរបស់សិស្ស ឡៃហ្គឺ (Liger)៖ <<ក្មេងៗបានធ្វើឱ្យយើងភ្ញាក់ផ្អើលជាថ្មីម្តងទៀតជាមួយនឹងការប្តេជ្ញាចិត្ត និងការលើកទឹកចិត្តរបស់ពួកគេ ហើយខ្ញុំជឿជាក់ថាតាមរយៈការបណ្តុះបណ្តាល យើងនឹងទទួលបានអ្នកប្រើប្រាស់ផែនទីរបស់អូឌីស៊ីបន្ថែម និងកាន់តែច្រើន>>។ សៀវភៅអំពីសេដ្ឋកិច្ចកម្ពុជា និងសត្វព្រៃ ដែលបង្កើតដោយសិស្សៗសាលានេះ នឹងបោះពុម្ភផ្សាយក្នុងពេលឆាប់ៗ ហើយជាសៀវភៅទីបី យោងតាមការបង្ហាញក្នុងពេលទទួលបានវិញ្ញាបនបត្រសម្រាប់ការប្រឡងចុងក្រោយ នៃវគ្គបណ្តុះបណ្តាលរបស់អង្គការទិន្នន័យអំពីការអភិវឌ្ឍ។ សៀវភៅនេះនឹងត្រូវបោះពុម្ពផ្សាយនៅឆ្នាំ ២០១៨ និងត្រូវបានផ្សព្វផ្សាយនៅតាមសាលារៀននៅទូទាំងប្រទេសដើម្បីឱ្យសិស្សកាន់តែច្រើនអាចទទួលបានប្រយោជន៍ពីការងាររបស់អ្នកធ្វើផែនទីវ័យក្មេងទាំងនេះ។
ក្នុងពេលចែកវិញ្ញាបនបត្រនេះ នាយកប្រតិបត្តិរបស់អង្គការអូឌីស៊ី លោកធី ទ្រី បាននិយាយពីទំនាក់ទំនងរវាង សាលាឡៃហ្គឺ និង អូឌីស៊ី ថា <<យើងសង្ឃឹមថា ការបណ្តុះបណ្តាលនេះផ្តល់ប្រយោជន៍ដល់ការងាររបស់អ្នក និងសម្រាប់អាជីពនាពេលអនាគតរបស់អ្នក។ ប៉ុន្តែយើងក៏បានរៀនពីអ្នក ក្នុងកំឡុងពេលហ្វឹកហាត់នេះដែរ។ យើងទទួលបានបទពិសោធន៍យ៉ាងច្រើនពីវគ្គបណ្តុះបណ្តាលនេះ ហើយសង្ឃឹមថា នឹងបន្តកិច្ចសហការនេះក្នុងរយៈពេលយូរ>>។
លោក Dominic Sharpe នាយករបស់សាលាអន្តរជាតិឡៃហ្គឺ (Liger) បានបញ្ជាក់ពីក្តីសង្ឃឹមរបស់លោកថា <<យើងសប្បាយរីករាយណាស់ ចំពោះធនធានដែលអូឌីស៊ីបានផ្តល់ឱ្យយើងបានទទួលនូវបទពិសោធន៍ជាច្រើនពីកម្មវិធីហ្វឹកហ្វឺននេះ ហើយសង្ឃឹមថា នឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការ ODC-Liger ក្នុងរយៈពេលវែងផងដែរ។ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អូឌីស៊ី!>>។ ការជជែកលើកដំបូង ពីកិច្ចសហការនាពេលអនាគត ស្ថាប័នទាំងពីរត្រូវបានគ្រោងទុកនាពេលអនាគត។
បន្ទាប់ពីការចែកវិញ្ញាបនបត្រ អូឌីស៊ី ឆ្លៀតឱកាសសន្ទនាជាមួយសិស្សមួយចំនួនអំពីការបណ្តុះបណ្តាល GIS នេះ។ ការបរិយាយ របស់សិស្សៗ គឺជាសក្ខីភាពបញ្ជាក់ពីភាពជោគជ័យនៃគម្រោងទាំងមូល៖