កិច្ច​ប្រជុំ​សភា​​​នីតិកាល​ទី​៥​ចាប់​ផ្ដើម​ដោយ​គ្មាន​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង

កិច្ច​ប្រជុំ​សភា​ដំបូង​សម្រាប់​នីតិកាល​ទី​៥ ចាប់​ផ្ដើម​ដំណើរ​ការ​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ដោយ​មិន​មាន​វត្តមាន​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ចូល​រួម​នោះ​ទេ។ ព្រះមហាក្សត្រ ​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី យាង​មក​ដល់​រដ្ឋ​សភា​នៅ​វេលា​ម៉ោង ៨ និង ១៥​នាទី​ព្រឹក ដើម្បី​គង់​ជា​ព្រះ​រាជា​ធិបតី​ក្នុង​ពិធី​បើក​កិច្ច​ប្រជុំ​នេះ។ ក្នុង​ពិធី​នោះ ក៏​មាន​តំណាង​អង្គទូត​នៃ​បណ្ដា​ប្រទេស​នានា ចូល​រួម​ជា​ភ្ញៀវ​កិត្តិយស​ ដែល​ក្នុង​នោះ​មាន​ទាំង​តំណាង​ស្ថាន​ទូត​អាមេរិក​ផង​ដែរ។ រដ្ឋ​សភា​ ដែល​មាន​សុទ្ធ​តែ​តំណាងរាស្ត្រ​គណបក្ស​កាន់​អំណាច​ទាំង ៦៨​រូប នៅ​ព្រឹក​​នេះ នឹង​ពិភាក្សា​លើ​របៀប​វារៈ​ពីរ​សំខាន់ គឺ​កំណត់​សុពលភាព​រដ្ឋ​សភា និង​អនុម័ត​បទបញ្ជា​ផ្ទៃ​ក្នុង​រដ្ឋ​សភា។ ពេល​រសៀល​តំណាងរាស្ត្រ​ទាំង ៦៨​រូប នឹង​ចូល​ព្រះបរមរាជវាំង ដើម្បី​​ធ្វើ​សច្ចា​ប្រណិធាន​​ចំពោះ​មុខ​វត្ថុ​សក្ដិសិទ្ធិ។…

វណ្ណ វិចារ
http://www.rfa.org/khmer/news/politics/first-na-meeting-09222013222449.html