ក្រុមប្រឹក្សាធម្មនុញ្ញ ប្រកាសពីទោសជាប់ពន្ធនាគារ បើសិនជាជនណា មិនគោរពតាមសេចក្តីសម្រេចរបស់ខ្លួន
ភ្នំពេញ: ក្រុមប្រឹក្សាធម្មនុញ្ញ ដែលជាស្ថាប័នកំពូល ដោះស្រាយបណ្តឹងបោះឆ្នោត ជាស្ថាពរ និងបិទផ្លូវតវ៉ា បានចេញសេចក្តីប្រកាស ចុះថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៣ ដោយកំណត់ថា ជនណា ដែលមិនគោរពតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ឬរារាំងដល់កិច្ចប្រតិបត្តិការរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី ១ ខែ ដល់ ១ ឆ្នាំ និងត្រូវពិន័យជាប្រាក់ពី ១០ ម៉ឺនរៀល ទៅ ៦០ ម៉ឺនរៀល ឬផ្តន្ទាទោសណាមួយ ក្នុងចំណោមទោសទាំងពីរ។
ក្រុមប្រឹក្សាធម្មនុញ្ញ បានបញ្ជាក់ក្នុងសេចក្តីប្រកាសជាថ្មីថា ក្រុមប្រឹក្សាធម្មនុញ្ញ បានពិនិត្យ និងសម្រេចលើករណីវិវាទកម្ម ទាក់ទងនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ ឆ្នាំ២០១៣ បានចប់សព្វគ្រប់អស់ហើយ កាលពីរសៀលថ្ងៃសុក្រ ទី៦ ខែកញ្ញា ឆ្នាំ២០១៣។…
លី សីលា
http://cen.com.kh/localnews/show_detail/19?token=NDRmMTIxZW