ក្រុមប្រឹក្សាធម្មនុញ្ញ ប្រកាស​ពី​ទោស​ជាប់ពន្ធនាគារ បើសិន​ជា​ជន​ណា មិន​គោរព​តាម​សេចក្តីសម្រេច​របស់​ខ្លួន​

ភ្នំពេញ: ​ក្រុមប្រឹក្សាធម្មនុញ្ញ ដែល​ជា​ស្ថាប័ន​កំពូល ដោះស្រាយ​បណ្តឹង​បោះឆ្នោត ជា​ស្ថាពរ និង​បិទ​ផ្លូវ​តវ៉ា បាន​ចេញ​សេចក្តីប្រកាស ចុះ​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៣ ដោយ​កំណត់​ថា ជន​ណា ដែល​មិន​គោរព​តាម​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ ឬ​រារាំង​ដល់​កិច្ចប្រតិបត្តិការ​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវ​ផ្តន្ទាទោស ដាក់​ពន្ធនាគារ​ពី ១ ខែ ដល់ ១ ឆ្នាំ និង​ត្រូវ​ពិន័យ​ជា​ប្រាក់​ពី ១០ ម៉ឺន​រៀល ទៅ ៦០ ម៉ឺន​រៀល ឬ​ផ្តន្ទាទោស​ណាមួយ ក្នុងចំណោម​ទោស​ទាំងពីរ​។​ ​ ក្រុមប្រឹក្សាធម្មនុញ្ញ បាន​បញ្ជាក់​ក្នុង​សេចក្តីប្រកាស​ជា​ថ្មី​ថា ក្រុមប្រឹក្សាធម្មនុញ្ញ បាន​ពិនិត្យ និង​សម្រេច​លើ​ករណី​វិវាទកម្ម ទាក់ទង​នឹង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៥ ឆ្នាំ​២០១៣ បាន​ចប់សព្វគ្រប់​អស់ហើយ កាលពី​រសៀល​ថ្ងៃ​សុក្រ ទី​៦ ខែ​កញ្ញា ឆ្នាំ​២០១៣​។​…

លី​ សីលា
http://cen.com.kh/localnews/show_detail/19?token=NDRmMTIxZW