ក្រុមប្រឹក្សា​ធម្ម​នុញ្ញ​នឹង​សម្រេច​​បណ្តឹង​​បក្ស​ប្រឆាំង​ថ្ងៃ​នេះ

ភ្នំ​ពេញៈ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ដែល​ជា​​ស្ថាប័ន​ដោះ​ស្រាយ​បណ្តឹ​​ង​​បោះ​ឆ្នោត​​កំពូលរបស់​កម្ពុជា នឹង​បើក​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​នេះ ដើម្បី​ចាប់​ផ្តើម​​ធ្វើ​ការ​​សម្រេច​ លើ​បណ្តឹង​ចំនួន​ ៣៣ ​​ពី​គណបក្ស​នយោ​បាយ បើ​ទោះ​បី​ជា​សមាជិក​គណ​បក្ស​ប្រឆាំង​ កាល​ពី​ម្សិលមិញ​​បាន​​ថ្លែង​ថា ពួកគេ​មាន​ក្តី​សង្ឃឹម​តិច​តួច​ ចំពោះ​​សេចក្តី​សម្រេច​​របស់​ស្ថាប័ន​ជាតិ​កំពូល​មួយ​នេះ​ក៏ដោយ​។​ ​​យោង​តាម​លោក ព្រំ​ ញៀន​វិចិត្រ​ ​​អ្នក​នាំ​ពាក្យ​ក្រុមប្រឹក្សា​ធម្ម​នុញ្ញ ​​​​បាន​ឲ្យ​ដឹង​ថា ក្រុម​ប្រឹក្សា​​នេះ បាន​ពិនិត្យ​លើ​​ពាក្យ​បណ្តឹង ១៤ នៃ​ពាក្យ​បណ្តឹង​ទាំង ៣២ របស់​គណបក្ស​ប្រឆាំង​រួច​ហើយ ហើយ​កំពុង​​​ពិចារណា​លើ​សេចក្តី​សម្រេច​ចុង​ក្រោយ ប៉ុន្តែ លោក​ វិចិត្រ បាន​បដិសេធ​មិន​ធ្វើ​ការ​អត្ថា​ធិប្បាយ ​​​អំពី​សេចក្តី​សម្រេច​ឡើយ ឬ​ថា​តើពាក្យ​បណ្តឹង​ដទៃ​ទៀត​នឹងត្រូវ​សម្រេច​​ ​​​ឬ​យ៉ាង​ណា​ឡើយ មុន​ពេល​ការ​ស៊ើប​អង្កេត​ត្រូវ​បញ្ចប់​​នៅ​ថ្ងៃ​ស្អែក។​ ​ពាក្យ​បណ្តឹង​មួយ​ត្រូវ​បាន​ដាក់​ដោយ​គណបក្ស​ប្រជា​ជន​កម្ពុជា ហើយ​គ្មាន​ពាក្យ​បណ្តឹង​បាន​ដាក់​​ដោយ​គណ​បក្ស​ដទៃ​ទៀត​ឡើយ។ ​ ​លោក វិចិត្រ បាន​ថ្លែង​ថា៖​«​យើង​បាន​បញ្ចប់​ការ​ស៊ើប​អង្កេត​លើ​បណ្តឹង​មួ​យ​ចំនួន ហើយ​បាន​បញ្ជូន​បណ្តឹង​ទៅ​​​ពិនិត្យ​ដោយ​សមាជិក​ក្រុម​ប្រឹក្សា​​ធម្ម​នុញ្ញ មួយ​ករណី​ម្តង​ៗ​។ ខ្ញុំ​មិន​ដឹង​អំពី​លទ្ធ​ផល​ទេ។ វា​អាស្រ័យ​​ទៅ​លើ​ការ​អនុម័ត​របស់​សមាជិក ហើយ​យើង​ធ្វើ​ការ​ស៊ើប​អង្កេត​អនុលោម​តាម​នីតិវិធី​ច្បាប់​របស់​ក្រុម​ ប្រឹក្សា​ធម្ម​នុញ្ញ»។ ​លោក វិចិត្រ បាន​បន្ថែម​ថា ការ​ស៊ើប​អង្កេត​រួ​ម​មាន​វិធាន​ការ​ដូច​ជា​ការ​សាក​សួរ​ដើម​បណ្តឹង និង​ជន​ត្រូវ​ចោទ ប៉ុន្តែ​លោក​បាន​បន្ត​ថា វិធាន​ការ​ត្រូវ​ធ្វើ​ឡើង តែ​ករណី​ក្រុម​ប្រឹក្សា​​ធម្ម​នុញ្ញ​ ចាត់​ទុក​​ថា​ ចាំ​បាច់​ប៉ុណ្ណោះ។​…

http://www.postkhmer.com/index.php/national/1-national-news/102607-2013-08-20-02-16-58