ក្រុមយុវជន​ស្នើ​សុំ​ឱ្យ​គណបក្ស​នយោបាយ​បង្ហាញ​គោល​នយោបាយ

នំពេញ — ស្រប​ពេល​ដែល​ការបោះឆ្នោត​ថ្នាក់​ជាតិ​កាន់​តែ​ខិត​ចូល​មក​ដល់​ក្រុម​សង្គម​ ស៊ីវិល​បាន​ជំរុញឱ្យ​តំណាង​គណបក្ស​នយោបាយ​នីមួយៗបង្ហាញ​ពីកម្មវិធី​ នយោបាយរបស់​ខ្លួន​ដល់​ក្រុមយុវជន។ លោក ជាង សុខា ​នាយក​ប្រតិបត្តិ​នៃ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន​(YRDP) ​បាន​ថ្លែង​ទាមទារ​ដូច​នេះ​កាលពី​ថ្ងៃ​សៅរ៍​ក្នុង​ពិធីបើក​សិក្ខាសិលា​ ស្តីពី​ «ការ​ចូលរួម​របស់​យុវជន​ក្នុង​ការបោះឆ្នោត»​ ដែលមាន​ការ​ចូលរួម​ពី​យុវជន​ជាង​៣០០​នាក់​មក​ពី​សកលវិទ្យាល័យ​ចំនួន​២០​ តំណាង​អង្គការ​សង្គម​ស៊ីវិល ​និង​តំណាងគណបក្ស​សង្គ្រោះជាតិ និង​គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច ​ដោយ​សង្កត់​ធ្ងន់ពី​សារៈ​សំខាន់​របស់​យុវជន​ក្នុង​ការ​បោះឆ្នោត ​ព្រោះ​យ៉ាង​ហោច​ណាស់​៣៤​ភាគរយនៃ​អ្នក​បោះឆ្នោត​ជាង​៩លាន​នាក់ជា​យុវជន ​ដូច្នេះ​«យុវជន​ជា​ចលករ​សំខាន់​ក្នុង​ការ​សម្រេច​លទ្ធផល​បោះឆ្នោត»។…

វីអូអេ
http://khmer.voanews.com/content/youth-demand-political-platform-from-party-officials/1683599.html