ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នឹង​បើក​សវនាការ​សាធារណៈ​ស្តីពី​ឯកសារ​បើក​ចំហ​​ពាក់​ព័ន្ធ​ការ​បោះ​ឆ្នោត​

កាល​ពីម្សិលមិញ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ​បាន​លើក​ឡើង​ថា ខ្លួន​នឹង​​ បើក​សវនា​ការ​ជា សាធារណៈមួយ​នៅ ​សប្តាហ៍​នេះ​រវាង​គណៈ កម្មាធិការជាតិ​រៀបចំការ​បោះ​ឆ្នោត​ (គ.ជ.ប.)  និង​គណបក្ស​សង្គ្រោះ​ជាតិ​ បន្ទាប់​ពីគណបក្ស​ប្រឆាំង​នេះ​បាន​ប្តឹង​តវ៉ាថា គ.ជ.ប. បាន​ប្រើ​ប្រាស់​ ឯកសារ​បោះ​ឆ្នោត​ដែល​បើក​ចំហ​ និង​អាច​មាន​ការ​លួច​បន្លំ​ ដើម្បី​ស៊ើប​អង្កេត​ពី​​ភាព​មិន​ប្រក្រតីនៃការ​ បោះឆ្នោត​។ អំឡុង​ព្រឹត្តិការណ៍​ជាសាធារណៈ​មួយ​កាល​ពីថ្ងៃ​អាទិត្យ​នៅ​ទីស្នាក់​ការ ​​គ.ជ.ប.​ មានកញ្ចប់​ចំនួន​៥ក្នុង​ចំណោម​កញ្ចប់​ទាំង១៣​ដែ​ល​មាន​ផ្ទុក​ ឯកសារបូក​សរុប​​សន្លឹក​ឆ្នោត​មក​ពី​ការិយាល័យ​បោះឆ្នោត​នៅក្នុង​ខេត្ត​ ក្រចេះ​នោះ​ត្រូវ​បាន​បិទ​ដោយ​មិន​ត្រឹម​ត្រូវ ​ ហើយ​កញ្ចប់​​​មួយ​ចំនួន​ចំហ​តែម្តង ដោយ​ធ្វើ​ឲ្យ​មាន​ការ​ស្នើ​សុំ​​ឲ្យក្រុម​ប្រឹក្សាធម្មនុញ្ញ​ធ្វើ​ការ​ស៊ើប​ អង្កេត​បន្ថែម​ទៀត​ពីការ​លួច​បន្លំ​សន្លឹក​ឆ្នោត​។ លោក ព្រហ្ម ញាណវិចិត្រ​ សមាជិក​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​មាន​ប្រសាសន៍​ថា “យើង​នឹង​បើក​សវនាការ ​ជា​សាធា​រណៈ​​មួយ​ដើម្បី​ផ្តល់​ឱកាសដល់​ដើម​ចោទ​ និង​ដើម្បី​ឲ្យ ​គ.ជ.ប. និយាយ​ការ​ពារខ្លួន​ពាក់​ព័ន្ធ​នឹង​លទ្ធផល​នៃ​ការ​​បើក​កញ្ចប់​សុវត្ថិ​ភាព​ “ក” នេះ”។ លោក​បាន​មាន​ប្រសាសន៍ថា “នៅ​ពេល​មាន​ការ​កំណត់​កាល​បរិច្ឆេទ​បើក​​សវនាការ​ជា​សាធារណៈ​យើង​នឹង​ ជម្រាប​ដល់​សាធារណ​ជ​​ន​ និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​យ៉ាង​ហោច​ណាស់​ក៏​២៤​ម៉ោង​មុន​​ថ្ងៃ​បើក​សវនាការ ​ដែរ ដូច្នេះ​សាធារ​ណជន​អាច​មក​ចូល​រួម​បាន​”។…

http://www.cambodiadailykhmer.com/news/4775/