ខុម​ហ្វ្រែល​រិះគន់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ចំពោះ​ការ​ដោះស្រាយ​ពាក្យ​បណ្តឹ​របស់​គណ​បក្ស​សង្គ្រោះជាតិ​

កាលពី​ម្សិល​មិញ គណៈ​កម្មា​ធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​ យុត្តិ​ធម៌​នៅ​កម្ពុជា​ ​(ខុម​ហ្វ្រែល​) បាន​ចេញ​សេច​ក្តី​ថ្លែង​ការណ៍​មួយ រិះ​គន់​​​​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ចំពោះ​ការ​ដោះស្រាយ​ពាក្យ​បណ្តឹង​​ របស់​គណបក្ស​សង្គ្រោះ​​ជាតិពាក់​ព័ន្ធ​នឹងការ​បោះ​ឆ្នោត​ដែល​​ត្រូវ​បាន​ ច្រាន​​ចោល​ជា​លើក​ចុង​ក្រោយ​​​​​​​កាល​ពី​ថ្ងៃ​ទី​៦ ខែកញ្ញា​។ សេចក្ដីថ្លែងការណ៍​នេះ​បាន​លើក​ឡើង​ថា ទំនាក់​ទំនង​របស់​លោក​ ឯក​ សំអុល​ អតីត​សមាជិក​សភា​មក​ពី​គណបក្ស​ប្រជា​ជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ជាមួយ​គណ​បក្ស​ប្រជាជន​កម្ពុជា​​ គឺ ​ធ្វើ​ឲ្យ​ក្រុម​ប្រឹក្សា​​ធម្ម​នុញ្ញ​​មិន​អាច​​ធ្វើ​ការ​សម្រេច​ចិត្ត​ របស់​ខ្លួន​បាន​។ អង្គការ​ខុមហ្វ្រែល​ ក៏​បាន​គូស​បញ្ជាក់​ពី​កង្វះ​ការ​ស៊ើប​អង្កេត​របស់​ ក្រុម​ប្រឹក្សា​ធម្មនុុញ្ញ​​នៅ​មណ្ឌលខេត្ត​​កណ្ដាល​​ ដែល​បាន​បិទ​ការិយាល័យ ​បោះឆ្នោត​មុន​ម៉ោង​៣ និង​ការ​ដឹក​ជញ្ជូន​មន្ត្រី​យោធា​​តាម​រថយន្ត​របស់​ រដ្ឋ​ ដើម្បី​ទៅ​បោះឆ្នោត​​នៅ​ក្នុង​មណ្ឌល​សៀម​​រាប​ផង​ដែរ​។ លោក​ គល់​ បញ្ញា នាយក​ប្រតិបត្តិ​អង្គការ​ ខុមហ្វ្រែល​ បាន​មានប្រសាសន៍​ថា ក្រុម​ប្រឹក្សា​​ធម្មនុញ្ញ​មិន​បាន​ស៊ើប​ អង្កេតលើ​​ភាព​មិន​ប្រក្រតី​ ដែល​កើត​មាន​អំឡុង​ការ​បោះឆ្នោត​​នោះ​ឡើយ​។ លោក​បាន​ថ្លែង​ថា  “[ក្រុមប្រឹក្សា​​ធម្មនុញ្ញ​] មិន​បាន​​ស្វែង​រក​ភ័ស្ដុតាង​ថ្មី​ណា​មួយ​ទេ​ ហើយ​ក៏​មិន​បាន​ស៊ើប​អង្កេត​ លើ​​ភាព​មិន​ប្រក្រតី​​តាម​ពាក្យ​​បណ្ដឹង​របស់​គណបក្ស​សង្គ្រោះជាតិ​ដែរ​។  លោក​បាន​បន្ថែម​ថា “ពួក​គេ​គ្រាន់​តែ​ប្រើ​របាយ​ការណ៍ ដែល​បាន​​មក​ពី​គណបក្ស​នយោ​បាយ​នីមួយៗ​ និង​គ.ជ.ប. តែ​ប៉ុណ្ណោះ​ ហើយ​បន្ទាប់​មក​បាន​​ផ្ដោត​​លើ​ការ​ដាក់ទោស​​​មន្ត្រី​មូល​ ដ្ឋាន​មួយ​ចំនួន”។…

Eang Mengleng
http://www.cambodiadailykhmer.com/news/5342/