គណបក្ស​ជំទាស់៖លទ្ធផល​បោះឆ្នោតគ្មាន​តម្លាភាព​នឹងនាំ​ឲ្យគាំង​ដំណើរ​ការ​បង្កើត​រដ្ឋសភា​ និង​រដ្ឋាភិបាល

វ៉ាស៊ីនតោន — គណបក្ស​ជំទាស់​បាន​អះអាងថា ​ការ​ប្រកាស​លទ្ធផល​បោះឆ្នោត​ដែល​គ្មាន​ការស៊ើប​អង្កេត​ដោយ​តម្លាភាព​ ជាមុននោះ​នឹងនាំ​ឲ្យមាន​ការ​គាំង​ដំណើរ​បង្កើត​រដ្ឋសភា​និង​រដ្ឋាភិបាល ​ហើយ​នឹង​គ្មាន​ការ​ទទួលស្គាល់​ជា​អន្តរជាតិ។​ លោក​សុខ ខេមរា​នៃ​វីអូអេ​រាយការណ៍​ពីរដ្ឋធានី​វ៉ាស៊ីនតោន​ថា​ គណបក្ស​ទាំងពីរ​នៅ​មាន​ច្រក​មួយ​ទៀត​គឺ​ដំណោះ​ស្រាយ​តាម​រយៈ​ជំនួប​នៃ​ មេដឹកនាំ​កំពូល។​ ដោយសារ​តែ​លទ្ធផល​បោះឆ្នោត​ដែល​មាន​រឿងភាព​មិន​ប្រក្រតី​ធ្ងន់ធ្ងរ​ជាច្រើន​ កើត​ឡើង​ហើយមិន​ត្រូវគេ​ស៊ើបអង្កេត​មុន​នឹង​ប្រកាស​លទ្ធផល​បោះឆ្នោត​ដែល ផ្តល់​ជ័យជម្នះ​ទៅឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ ក្រុម​មេដឹកនាំ​គណបក្ស​ ជំទាស់​បាន​ព្រមាន​ថា​ ពួកគេ​នឹងមិន​ចូលរួម​ប្រជុំ​សភា​ដំបូង​ដើម្បី​បង្កើត​សភា​និង រដ្ឋាភិបាល​ថ្មី​ទេ ​ដែល​បញ្ហានេះ​ត្រូវគេ​គិត​ថា ​នឹងធ្វើ​ឲ្យមាន​ការ​ជាប់​គាំង​នយោ បាយ​ ឬការ​បង្ខំចិត្ត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដើម្បី​បង្កើត​សភា​ និង​រដ្ឋា ភិបាល​ថ្មី​មួយ​ដោយ​សំឡេង​ឯកបក្ស​ដែល​សហគមន៍​អន្តរជាតិ​ទំនង​ជា​មិន​ទទួល​ ស្គាល់​ឲ្យបាន​ទូលំ​ទូលាយ។​ គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​ប្រកាស​លទ្ធផល​ជា​ផ្លូវការ​ចុង ​ ក្រោយ​ បន្ទាប់ពី​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ដោះស្រាយ​វិវាទ​រឿង​ការ​បោះឆ្នោត​ដែល​ គណបក្ស​ជំទាស់​ថា ​ជា​ការ​ដោះស្រាយ​គ្មាន​យុត្តិធម៌​នោះ។​ ការ​ប្រកាស​នោះ​គឺ ដូច​គ្នា​នឹង​លទ្ធផល​ផ្លូវការ​ដំបូង​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ នាយក​ រដ្ឋមន្ត្រី​ហ៊ុន សែន​ឈ្នះបាន​៦៨​អាសនៈ​ក្នុងចំណោម​១២៣​អាសនៈ​ក្នុង​សភា​ ហើយ​គណបក្ស​សង្គ្រោះជាតិ​ឈ្នះ​បាន​៥៥​អាសនៈ។​ មេ​ដឹកនាំ​គណបក្ស​ជំទាស់​បាន​ច្រាន​ចោល​ការប្រកាស​នោះ​ភ្លាមៗ ហើយ​អះអាង​ថា​ ប្រសិន​បើគ្មាន​ការ​ដោះ​ស្រាយ​ឲ្យ​បាន​យុត្តិធម៌​ទេ​ ពួកគេ​នឹងមិន​ចូលប្រជុំ​សភា​ឡើយ ​ហើយនឹង​ធ្វើ​មហា​បាតុកម្ម​តវ៉ា​បន្ត​ទៀត។​…

សុខ ខេមរា
http://khmer.voanews.com/content/opposition-party-said-it-will-boycott-formation-of-new-national-assembly-and-government/1745732.html