គណបក្ស​បែ​តង​អូស្ត្រាលី​ អំពាវ​នាវ​ឲ្យមា​ន​ការ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រ​តី​ក្នុង​ការ​បោះឆ្នោត​ជាតិ​

កាលពីម្សិល​មិញ មេដឹកនាំ​គណបក្ស​បៃ​តង​អូស្ត្រាលី (Austra​lian ​Greens  ​Party​) ​បាន​លើក​ឡើង​ថា ​ខ្លួន​បាន​ជំរុញ​ឲ្យ​លោ​ក​ ខេវិន រូដ (Kevi​n ​Rudd​) ​នាយក​រដ្ឋ​មន្ត្រី​អូស្ត្រាលី គាំទ្រ​ការ​ស៊ើបអង្កេត​ករណី​ចោទ​ប្រកាន់​ថា មាន​​ភាព​ប្រក្រតី​បាន​កើ​ត​ឡើង ​យ៉ាង​ច្រើន​ ​ក្នុង​​ការ​បោះឆ្នោត​ជា​តិ​កាលពី​ថ្ងៃអាទិត្យ​សប្តាហ៍​មុន​។ ​កាលពីខែ​តុលា ព្រឹទ្ធសភា​អូស្ត្រាលី​ បា​ន​ឯក​ភាពគ្នា​ថា អំពាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុ​ជា “ រៀបចំ​​ការ​បោះឆ្នោត​ សេរី និង​យុត្តិ​​ធ​ម៌​ ក្នុងឆ្នាំ​២០១៣​ និ​ង​ធានា​ថា ណបក្ស​ប្រ​ឆាំងនានា​អាច​ចូល​រួម​យ៉ាង​ពេញលេ​ញ​​ក្នុង​កិច្ចការ ​ន​យោបាយ​កម្ពុជា​ ដោយ​មិន​មា​ន​ការ​យាយី​ផ្នែករូប​វន្ត​ ​ឬក៏​ផ្នែក​តុលាការ​ ឬ​ក៏​ការគំរាម​កំហែង​”។​ ​នៅ​ក្នុង​កិច្ច​សម្ភាស​ជា​មួយ​វិទ្យុ​អេបីស៊ី​អូស្ត្រាលី (ABC​ Radio A​ustralia​) ​លោក​ស្រី​ គ្រីស្ទីន ​មីល​ណេ (Chri​stine ​Milne​)​ មេដឹក​នាំ​គណបក្ស​បៃតង ​បាន​លើកឡើង​ថា ​ក្នុង​នាម​ជា​​អ្នក​ផ្តល់​ជំនួយ​ដ៏​ច្រើន​មួយ​ដ​ល់​​ប្រទេស​កម្ពុជា ​​ប្រទេស​អូស្ត្រាលី​​ត្រូវ​ក្រោក​ឈរឡើង ​និង​បង្ហាញ​ក្តី​កង្វល់​របស់​ខ្លួន​អំពី​ភាព​មិនប្រ​ក្រ​តី​ ដែល​បានកើតឡើ​ង​នៅ​ក្នុងការ​បោះឆ្នោត​ទូទាំង​ប្រទេស​ កា​ល​ពីថ្ងៃអាទិត្យ​ សប្តាហ៍​មុន។ លោកស្រី មីលណេ ​បាន​មានប្រសា​សន៍​ថា “ ប្រទេស​អូស្ត្រាលី​គួរតែ​ប្រើ​ ប្រា​ស់​ជំហរ​របស់​ខ្លួន​នៅ​លើ​ឆាកអន្តរ​ជាតិ​ ក្នុង​ការ​គាំទ្រ​យ៉ាង​សកម្ម​ នូវ​ការសុើបអ​ង្កេ​ត​​​ពេ​ញ​លេញ ​និង​មានតម្លាភាព​ ចំពោះភាព​មិន​ប្រក្រ​តី​ក្នុង​ការ​បោះឆ្នោត​ ​ហើយ​​ការ​ សុើប​អង្កេត​នេះ​ ត្រូវ​​ការ​គណៈ​កម្មាធិការ​ឯក​រាជ្យ​មួយ​ និង​មាន​ជំនួយ​ពី​អង្គការ​សហ​​ ប្រជាជាតិ ​និងអង្គការ​មិនមែ​នរដ្ឋាភិបាល​នានា​”។ ​លោកស្រី​បាន​មានប្រសា​ សន៍​បន្ត​ទៀតថា “ ​ចំពោះខ្ញុំ ច្បាស់​ណាស់​ថា ​មាន​ភា​ព​មិនប្រក្រ​តីយ៉ាងច្រើន​គួរ​ឲ្យកត់សម្គាល់​នៅ​ក្នុង​ការ​បោះឆ្នោត​ … ខ្ញុំ​ស្វាគមន៍​ការ​ដែ​ល​មាន​ការ​លើកឡើងថា នឹង​មានការ​ពិភា​ក្សា​គ្នា ​ហើយ​ខ្ញុំ​ក៏​បានឮ [លោក​​ប្រធាន​គ​ណ​បក្ស​ សង្គ្រោះ​ជាតិ] សម រង្ស៊ី និយាយ​ថា​ គោលបំណង​នៃ​កិច្ច​ពិភាក្សា​ទាំង​នោះ​ គឺ​ដើម្បី​បង្ហាញ ស្វែងរក​ ការពិត ​​​និង​គ្មាន​​អ្វី​លើស​ពី​នេះ​ទៀត​ទេ ហើយ​នោះ​គឺជា​អ្វី​ដែ​ល​ខ្ញុំចង់​ឃើញ ​នាពេល​បច្ចុប្បន្ន​ សម្រា​ប់​ប្រទេស​អូស្ត្រាលី ដែល​ត្រូវ​ក្រោក​ឈរ​ឡើ​ង​​ដើម្បី​…ឲ្យមានការ​ពិនិត្យ​មើល​បញ្ហា​ ពីព្រោះ​មានការ​អះ​អាង​យ៉ាង​ច្បាស់​ថា ​គ​​ណបក្ស​ប្រឆាំង​បាន​ទទួលជ័យ​ជម្នះ ​ ក្នុង​កា​​រ​បោះ​ឆ្នោត​​នេះ​ ហើយ​ការ​បោះឆ្នោត​នេ​ះ​ពិត​ជា​ត្រូវ​មាន​ ការស៊ើប​អង្កេត​”។…

http://www.cambodiadailykhmer.com/news/3801/