គណបក្ស​ប្រជា​ជន​​​មានប្រៀប​​ជាងបក្ស​ប្រឆាំងលើ​កន្លែង​ឃោសនា​​​

ដោយ​ការ​ធ្វើ​​យុទ្ធ​នាការ​ឃោសនា​បោះ​​​ឆ្នោត​ជា​ផ្លូវ​ការមិន​ទាន់​បាន​​​ មួយ​សប្តាហ៍​ផង​នោះ​​ អ្នក​គាំ​ទ្រ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​របស់​លោក​នាយក ​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​​ ​បាន​​បង្កើត​កន្លែង​ឃោសនា​របស់​ខ្លួន​​​ជា​ច្រើន​កន្លែង​ក្នុង​រាជ​ធានី​ ភ្នំ​ពេញ​ ហើយ​ជា​ពិសេស​នៅ​សួន​ច្បារ​​​មុខ​វត្ត​បទុម​។… លោក​ ទេព​ នីថា​ អគ្គលេ​ខា​ធិការ​​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​បាន​មាន​ ប្រសាសន៍​ថា​ ការ​បិទ​ផ្លូវ​ដោយ​អ្នក​គាំ​ទ្រ​​គណ​​​​បក្ស​​ប្រជា​ជន​កម្ពុជា​គឺ​ជា​ការ​ ខុស​ច្បាប់​ ផ្ទុយ​​ពី​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​ ដែល​បាន​និយាយ​ថា​ សកម្ម​​ភាព​បែប​នោះ​​អាច​ធ្វើ​បាន ​ប្រសិន​បើ​មាន​ការ​អនុញ្ញាត​ត្រឹម​ត្រូវ។ លោក​បាន​មាន​ប្រសាសន៍​ថា “ គណបក្ស​នយោបាយ​នានា​​អាច​បិទ​ផ្លូវ​ ដើម្បី​ធ្វើ ​យុទ្ធនា​ការ​ឃោសនា​បោះ​ឆ្នោត​បាន ប្រសិន​បើ​ពួក​គេ​​ទទួល​បាន​ការ​អនុញ្ញាត ​ពី​អាជ្ញាធរ​ពាក់​ព័ន្ធ​”។… យោង​តាម​លោក យឹម សុវណ្ណ ឲ្យ​ដឹង​ថា គណៈកម្មាធិការ​រៀប​ចំ​ការ​បោះ​ឆ្នោត​រាជ​ធានី​​ភ្នំពេញ​ កាល​ពី​ម្សិលមិញ​ក៏ ​បាន​ជម្រាប​គណ​បក្ស​សង្គ្រោះ​ជាតិ​ថា ខ្លួន​ត្រូវ​តែ​ដោះ​ស្លាក​ឃោសនា​រាប់ ​រយ​ដែល​បិទ​នៅ​តាម​បង្គោល​ភ្លើង​ និង​បង្គោល​ខ្សែ​ទូរស័ព្ទ​​នៅ​ទូទាំង​រាជ ​ធានី​ភ្នំពេញ​ចេញ​វិញ​ ដោយ​លើក​ឡើង​ថា ច្បាប់​​បោះ​ឆ្នោត​មិន​អនុញ្ញាត​ឲ្យ​គណបក្ស​នយោ​បាយ​ប្រើ​ប្រាស់​ទ្រព្យ​ សម្បត្តិ​រដ្ឋ​ក្នុង​យុទ្ធ​នា​ការ​ឃោសនា​រក​សំឡេង​ឆ្នោត​របស់​ខ្លួន​ឡើយ​។…

Aun Pheap និង Colin Meyn
http://www.cambodiadailykhmer.com/news/1741/